admin

administrator

ម៉ាឡេស៊ីជំរុញឱ្យបន្តអនុវត្តកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដាច់ខាត!

(គូឡាឡាំពួ)៖ លោក Mohamad Nizam Jaffar ប្រមុខកងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ី បានប្រកាសយ៉ាងមុតមាំកាលពីថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ថា ម៉ាឡេស៊ីនៅតែប្ដេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនដើម្បីធានាការបន្តអនុវត្តកិច្ចព្រមព្រៀងសន្តិភាពរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Star របស់ម៉ាឡេស៊ី។ ក្នុងនាមជាអ្នកសម្របសម្រួលដ៏សំខាន់សម្រាប់កិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសជិតខាងទាំងពីរ លោក Nizam Jaffar…

ថៃប្រកាសផ្តាច់កិច្ចព្រមព្រៀងសន្តិភាព! ម៉ាឡេស៊ី និងមេទ័ពព្រមានធ្ងន់ ត្រាំនឹងប្រតិកម្មដែរឬទេ?

រាជធានី​បាងកក៖ នាយករដ្ឋមន្ត្រីថៃ កាលពីថ្ងៃទី១១ ខែវិច្ឆិកា បានធ្វើដំណើរចុះទៅជួបកងទ័ពនៅតំបន់ជម្លោះព្រំដែនទល់មុខខេត្តព្រះវិហារ ហើយបានប្រកាសយ៉ាងច្បាស់ៗថា នឹងលែងអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាទៀតហើយ។ ការប្រកាសនេះបានធ្វើឲ្យស្ថានការណ៍ព្រំដែនឡើងកម្ដៅជាថ្មី។ ភ្លាមៗនោះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី រួមទាំងមេទ័ពកំពូលរបស់ខ្លួន បានសម្តែងការមិនពេញចិត្ត និងប្រតិកម្មយ៉ាងខ្លាំងក្លាចំពោះជំហររបស់ថ្នាក់ដឹកនាំថៃ ដោយទទូចឲ្យភាគីថៃវិលត្រឡប់មកអនុវត្តកិច្ចព្រមព្រៀងសន្តិភាពឡើងវិញ។ មជ្ឈដ្ឋានអន្តរជាតិ ជាពិសេសគេកំពុងរង់ចាំមើលប្រតិកម្មរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ថា តើនឹងមានចំណាត់ការបែបណា…

ជំរឿនមន្ត្រីរាជការទូទាំងប្រទេស៖ ជំហានថ្មីនៃកំណែទម្រង់រដ្ឋបាលសាធារណៈរបស់ក្រសួងមុខងារសាធារណៈ

ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈ ដែលជាសេនាធិការដ៏សំខាន់របស់គណៈកម្មការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានឈានដល់ជំហានថ្មីមួយទៀត ក្នុងការជំរុញកំណែទម្រង់រដ្ឋបាលសាធារណៈឲ្យកាន់តែស៊ីជម្រៅ។ ជំហាននេះ គឺផ្តោតលើការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងការងារជំរឿនមន្ត្រីរាជការដែលកំពុងបំពេញភារកិច្ចជាក់ស្តែងនៅទូទាំងប្រទេស។ នេះជាការបញ្ជាក់ដ៏ច្បាស់លាស់ពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្តទៀតថា ការងារជំរឿនមន្ត្រីរាជការនេះ មិនមែនជាលើកទីមួយឡើយ ពោលគឺធ្លាប់បានអនុវត្តរួចមកហើយចំនួន…

វៀតណាម​កាក់កប​ខ្លាំង! នាំចេញ​បន្លែ​ផ្លែឈើ​រក​ចំណូល​បាន​ជាង ៧ ប៊ីលាន​ដុល្លារ​ត្រឹម ១០ ខែ

យោងតាមការចុះផ្សាយរបស់កាសែត Viet Nam News កាលពីពេលថ្មីៗនេះ ក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បានប្រកាសពីដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយការនាំចេញបន្លែ និងផ្លែឈើរបស់ខ្លួន បានកើនឡើងយ៉ាងគំហុក រហូតឈានដល់ជាង ៧,០៩ ប៊ីលានដុល្លារអាមេរិក ក្នុងរយៈពេលត្រឹមតែ ១០ ខែ ដើមឆ្នាំ ២០២៥ នេះ…

កម្ពុជាបដិសេធដាច់អហង្ការ! ក្រសួងការពារជាតិ ច្រានចោទប្រកាន់ថៃរឿងមីន ក្រោយទាហានថៃរងរបួសនៅព្រំដែន

ក្រសួងការពារជាតិកម្ពុជា បានសម្តែងការសោកស្ដាយយ៉ាងខ្លាំង ចំពោះឧបទ្ទវហេតុផ្ទុះគ្រាប់មីន ដែលបានបណ្ដាលឲ្យទាហានថៃមួយចំនួនរងរបួស កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ។ ឧបទ្ទវហេតុនេះ កើតឡើងនៅពេលដែលកងទ័ពថៃបានដើរល្បាតចូលតំបន់ចម្ការមីនចាស់ ដែលជាកេរ្តិ៍ដំណែលសង្គ្រាមស៊ីវិលនៅកម្ពុជា។ បើទោះជាបែបនេះក្ដី ក្រសួងការពារជាតិកត់សម្គាល់ឃើញថា មួយរយៈចុងក្រោយនេះ មានបណ្ដាញសារព័ត៌មានថៃមួយចំនួន បានចុះផ្សាយព័ត៌មានដោយដកស្រង់សម្ដីថ្នាក់ដឹកនាំ និងមន្ត្រីយោធាថៃ ដែលបានចោទប្រកាន់កម្ពុជាថា បានដាក់គ្រាប់មីនថ្មី បណ្ដាលឲ្យទាហានរបស់ខ្លួនរងរបួសធ្ងន់នៅខេត្តព្រះវិហារ។…

អាវុធហត្ថល្វាឯម បង្ក្រាបករណីគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ ២នាក់ ដកហូតវត្ថុតាងបានមួយចំនួន

ខេត្តកណ្ដាល៖ កម្លាំងកងរាជអាវុធហត្ថស្រុកល្វាឯម បានធ្វើប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ០៩:៤៥នាទីព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចផ្លូវបេតុង ក្នុងភូមិកោះកែវក្រោម ឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្ដាល។ លោកវរសេនីយ៍ត្រី ដាំ ស៊ីណាន់ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក…

ក្មេងស្ទាវម្នាក់ បង្ហោះម៉ូតូសាហាវពេញផ្លូវសាធារណៈ នៅភ្លើងឆេះរទេះ ត្រូវសមត្ថកិច្ចឃាត់ខ្លួន និងធ្វើកិច្ចសន្យាអប់រំ

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្លើងឆេះរទេះ បានបង្ក្រាបករណីយុវជនម្នាក់បង្ហោះម៉ូតូយ៉ាងគគ្លើនតាមបណ្ដោយផ្លូវសាធារណៈ បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ។ ហេតុការណ៍នេះបានកើតឡើងនៅត្រង់ចំណុចផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។ យុវជនដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ម៉ន អាយកា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរជាព្រូឡាន ស្នាក់នៅភូមិសន្តិភាព២ សង្កាត់ចោមចៅ២…

កម្ពុជា-បារាំង ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងការអភិវឌ្ឍន៍លើគ្រប់វិស័យ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានទទួលជួបពិភាក្សាការងារជាមួយលោកឧត្តមនាវីទោ ហ្សាក់ រីខែយែរ (Jacques RIVIERE) ប្រធានបេសកកម្មអមបញ្ជាការដ្ឋានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងកងកម្លាំងប្រដាប់អាវុធនៅតំបន់ប៉ូលីនេស៊ីបារាំង នៅអគ្គបញ្ជាការដ្ឋាន ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ក្នុងជំនួបដ៏មានអត្ថន័យនេះ…

អស្ចារ្យមែន! ជនបរទេសម្នាក់ធ្លាប់ចង់បញ្ចប់ជីវិត តែពេលមកដល់កម្ពុជា បែរជាបានជីវិតថ្មី និងរកឃើញផ្ទះពិតប្រាកដ

ភ្នំពេញ៖ ក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចេញផ្សាយរឿងរ៉ាវដ៏គួរឱ្យភ្ញាក់ផ្អើលមួយ អំពីជនបរទេសម្នាក់ដែលបានមកដល់ប្រទេសកម្ពុជា ទាំងក្ដីអស់សង្ឃឹម និងមានបំណងចង់បោះបង់ជីវិតខ្លួនឯងចោល។ ប៉ុន្ដែអ្វីៗបានប្រែប្រួលទាំងស្រុង បន្ទាប់ពីលោកបានមករស់នៅលើដែនដីដ៏សន្តិភាពមួយនេះ ដែលធ្វើឱ្យលោកភ្លឺភ្នែក ជាប់ចិត្ត និងផ្ដល់ជីវិតថ្មីឡើងវិញ។ យោងតាមការបញ្ជាក់របស់ក្រសួងទេសចរណ៍ ដកស្រង់ចេញពីសម្ដីរបស់ជនបរទេសរូបនោះ បានឱ្យដឹងថា៖ «ពួកគេមិនព្រមឱ្យខ្ញុំចុះចាញ់! ខ្ញុំមិនបានមកប្រទេសកម្ពុជា ដើម្បីស្វែងរកជីវិតនោះទេ…

ឃាតកចិត្តខ្មៅ! កូនប្រុសសម្លាប់ឪពុកបង្កើតខ្លួនឯងយ៉ាងឃោរឃៅនៅប៉ៃលិន ទីបំផុតត្រូវសមត្ថកិច្ចចាប់បាន

ខេត្ត​ប៉ៃលិន ៖ ទីបំផុត! ជនសង្ស័យដែលបានសម្លាប់ឪពុកបង្កើតរបស់ខ្លួនយ៉ាងឃោរឃៅ នៅខេត្តប៉ៃលិន ត្រូវបានកម្លាំងនគរបាលក្រុងប៉ៃលិន សហការជាមួយស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ចាប់ឃាត់ខ្លួនបានហើយ កាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥។ ប្រតិបត្តិការនេះ ដឹកនាំដោយលោកវរសេនីយ៍ឯក យ៉ែ​ម សា​រិ​ទ្ធ អធិការ​នគរបាល​ក្រុងប៉ៃលិន។ ប្រភពព័ត៌មានពីនគរបាលបានបញ្ជាក់ថា ជនសង្ស័យរូបនេះមានឈ្មោះ…