ស្លាប់៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យសោកស្តាយ នៅមហាវិថីចោមចៅ
រាជធានីភ្នំពេញ៖ ស្ត្រី៣នាក់បានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរនៅព្រឹកថ្ងៃទី១៣ ខេមីនា ឆ្នាំ២០២៦ នៅលើមហាវិថីចោមចៅ (ផ្លូវវ៉េងស្រេង)។ ឧប្បត្តិហេតុនេះបានកើតឡើងនៅវេលាម៉ោង៣និង៤៥នាទីជិតភ្លឺ នៅត្រង់ចំណុចផ្លូវកោង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ ស្ត្រីទាំង៣នាក់ជិះម៉ូតូ១គ្រឿងម៉ាក HONDA SCOOPY ពណ៍ក្រហម លេខភ្នំពេញ 1LF-1164 ដោយឌុបគ្នាក្នុងល្បឿនលឿន។ អ្នកដើរហាត់ប្រាណដែលធ្លាប់ឃើញនារីទាំង៣នាក់មុនកើតហេតុបានបញ្ជាក់ថា ពួកគាត់ឃើញនារីទាំងនោះជិះម៉ូតូឌុបគ្នាធ្វើដំណើរតាមមហាវិថីចោមចៅក្នុងទិសដៅពីកើតទៅលិច…
