admin

administrator

លោក សុខ ឥសាន ទម្លាយការពិតជុំវិញទំនាក់ទំនងកម្ពុជា-សៀម និងឥទ្ធិពលលោក ត្រាំ

ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក សុខ ឥសាន បានលើកឡើងនូវចំណុចសំខាន់ៗចំនួន ១០ ពាក់ព័ន្ធនឹងទំនាក់ទំនងរវាងកម្ពុជា និងសៀម ក៏ដូចជាកត្តាភូមិសាស្ត្រនយោបាយក្នុងតំបន់។ ១- លោកបានគូសបញ្ជាក់ថា កុំនិយាយពីទំនាក់ទំនងល្អរវាងកម្ពុជា-សៀម ព្រោះតាំងពីមុនផ្ទុះអាវុធមក ប្រទេសទាំងពីរមិនដែលមានទំនាក់ទំនងល្អ និងស្មោះត្រង់ជាមួយគ្នាឡើយ។ ២-…

កម្ពុជា​បដិសេធ​ដាច់អហង្ការ​ការ​ចោទប្រកាន់​របស់​ថៃ​ថា​បាន​ដាក់​មីន​ថ្មី បណ្ដាលឱ្យយោធាថៃរងរបួស នៅ​ខេត្ត​ព្រះវិហារ!

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញមុខបដិសេធយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់របស់ភាគីថៃ ដែលថា កម្ពុជាបានដាក់គ្រាប់មីនថ្មី បណ្តាលឱ្យយោធាថៃជាន់មីនផ្ទុះ និងរងរបួសធ្ងន់ធ្ងរ នៅខេត្តព្រះវិហារ។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់យ៉ាងច្បាស់ថា…

កម្ពុជា-ជប៉ុន ប្ដេជ្ញាជំរុញសេដ្ឋកិច្ចរួមគ្នា តាមរយៈផែនការធុរកិច្ចសំខាន់ៗ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា និងគណៈប្រតិភូធុរជន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥។ ជំនួបនេះបានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរួមគ្នាក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមនៅកម្ពុជា តាមរយៈផែនការធុរកិច្ចយុទ្ធសាស្ត្រ។ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី…

ព្យុះទីហ្វុង Fung-wong វាយប្រហារហ្វីលីពីន ស្លាប់កើនដល់ ១៨នាក់ ខូចខាតយ៉ាងដំណំ!

ក្រុមអ្នកជួយសង្គ្រោះនៅប្រទេសហ្វីលីពីន កំពុងមមាញឹកប្រើប្រាស់គ្រឿងចក្រធុនធ្ងន់កាលពីថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ដើម្បីសម្អាតផ្លូវ និងកម្ទេចកម្ទីដែលបន្សល់ទុកដោយព្យុះទីហ្វុង Fung-wong ។ ទឹកជំនន់បានស្រកចុះបន្តិចម្ដងៗ បង្ហាញពីទិដ្ឋភាពនៃការខូចខាតដ៏ធ្ងន់ធ្ងរ ខណៈដែលចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៨នាក់ហើយ។ ព្យុះទីហ្វុងដ៏កាចសាហាវនេះ បានបង្ខំឲ្យប្រជាជនហ្វីលីពីនជាង ១,៤ លាននាក់ភៀសខ្លួនចាកចេញពីផ្ទះសម្បែងរបស់ពួកគេ។ បច្ចុប្បន្ន ព្យុះនេះកំពុងបន្តធ្វើដំណើរឆ្ពោះទៅកាន់កោះតៃវ៉ាន់ ដែលអាជ្ញាធរបានចាត់វិធានការជម្លៀសប្រជាពលរដ្ឋជាង ៣.០០០…

កម្ពុជាបន្តភាពសូន្យ! គ្មានករណីឆ្លងថ្មី កូវីដ-១៩ គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់បន្ថែម

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹងបញ្ជាក់ពីស្ថានភាពជំងឺកូវីដ-១៩ ដោយមិនបានរកឃើញករណីវិជ្ជមានថ្មី អ្នកជាសះស្បើយថ្មី ឬអ្នកជំងឺស្លាប់បន្ថែមឡើយ។ នេះជាសញ្ញាណដ៏ល្អប្រសើរមួយដែលប្រទេសកម្ពុជាបន្តរក្សាបាននូវភាពសូន្យនៃករណីឆ្លងថ្មី។ ដើម្បីរក្សាបាននូវសុវត្ថិភាពសហគមន៍ បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការ “៣កុំ ៣ការពារ” របស់រាជរដ្ឋាភិបាល។ សូមជម្រាបថា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥…

ក្រសួងពាណិជ្ជកម្ម ប្រជុំពិភាក្សាលើយុទ្ធសាស្ត្រដំឡូងមីឆ្នាំ២០២៥ ឆ្ពោះទៅរកការអភិវឌ្ឍន៍វិស័យកសិកម្មប្រកបដោយចីរភាព

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងពាណិជ្ជកម្មបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ដ៏សំខាន់មួយ នៅទីស្តីការក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងរបាយការណ៍វាយតម្លៃចុងអាណត្តិនៃការអនុវត្តគោលនយោបាយជាតិស្ដីពីដំឡូងមី ២០២០-២០២៥។ ព្រឹត្តិការណ៍នេះត្រូវបានដឹកនាំដោយគណៈអធិបតីពីររូបគឺ លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានប្រចាំការនៃក្រុមការងារអន្តរស្ថាប័ន សម្រាប់ពិនិត្យ តាមដាន វាយតម្លៃ ការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី (ក.ត.គ.ដ.)…

អាមេរិក-ស៊ីរី បើកទំព័រថ្មី! លោក ត្រាំ ថា វ៉ាស៊ីនតោន នឹងជួយស៊ីរី “គ្រប់បែបយ៉ាង” ក្រោយជំនួបប្រវត្តិសាស្ត្រជាមួយ Sharaa

កាលពីថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា រដ្ឋបាលទីក្រុងវ៉ាស៊ីនតោននឹង “ធ្វើអ្វីៗគ្រប់យ៉ាង” ដើម្បី “ធ្វើឲ្យស៊ីរីទទួលបានជោគជ័យ” បន្ទាប់ពីជំនួបប្រវត្តិសាស្ត្រជាមួយប្រធានាធិបតីស៊ីរី លោក Ahmed al-Sharaa។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំស៊ីរីមកកាន់សេតវិមានក្នុងរយៈពេលជិត ៨០ឆ្នាំ។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានក្រោយកិច្ចប្រជុំបិទទ្វារជិតពីរម៉ោង…

ក្តីសង្ឃឹមថ្មី! កាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់ផ្ទះទី៩៧ ជូនគ្រួសាររងគ្រោះនៅស្រុកស្វាយលើ

យោងតាមក្រសួងព័ត៌មាន បានប្រកាសនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានប្រគល់ផ្ទះមនុស្សធម៌ទី៩៧ ជាអំណោយដ៏ថ្លៃថ្លារបស់សប្បុរសជន ជូនដល់គ្រួសារប្រជាពលរដ្ឋក្រីក្រមួយនៅស្រុកស្វាយលើ។ ផ្ទះថ្មីដែលបានសាងសង់ជូននេះ មានទំហំ ៦ ម៉ែត្រ គុណនឹង ៦ ម៉ែត្រ រួមមានបន្ទប់គេង ២ បន្ទប់ទឹក ១…

ព្រៃឈរ៖ កូន​ចិត្ត​ខ្មៅ​កាប់​ម្ដាយ​បង្កើត​របួសធ្ងន់​ព្រោះ​ខឹង​រឿង​ស្ដីបន្ទោស​ក្មួយ

ខេត្តកំពង់ចាម៖ ហេតុការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ​បាន​កើតឡើង​នៅ​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម កាលពី​ព្រឹក​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២៥ ដោយ​បុរស​ជា​កូន​ចិត្ត​ខ្មៅ​ម្នាក់​បាន​ប្រើ​អំពើ​ហិង្សា​យ៉ាង​ឃោរឃៅ កាប់​ម្ដាយបង្កើត​របស់​ខ្លួន​ជា​ច្រើន​កាំបិត​បណ្ដាល​ឲ្យ​រង​របួសធ្ងន់ ហូរ​ឈាម​ស្រោច​ពេញ​ខ្លួនប្រាណ។ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទៅ​អន្តរាគមន៍​ និង​ឃាត់ខ្លួន​ភ្លាមៗ​ រួម​ជាមួយ​វត្ថុ​តាង​ជា​កាំបិត​ប៉័ងតោ​ផងដែរ។ យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ឈ្មោះ ធី ឃី ភេទ​ប្រុស អាយុ…

ក្រសួងការងារ-JCA ចាប់ដៃគ្នាពង្រឹងបណ្តុះបណ្តាលជំនាញ និងឱកាសការងារនៅជប៉ុន!

ភ្នំពេញ៖ នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ថ្មីៗនេះ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូសមាគមកម្ពុជា-ជប៉ុន (JCA) ចំនួន២៩រូប ដែលដឹកនាំដោយលោក TAKAHASHI Fumiaki ប្រធានសមាគមផ្ទាល់ នៅទីស្តីការក្រសួង។ ជំនួបដ៏មានសារៈសំខាន់នេះ មានគោលបំណងចម្បងដើម្បីស្វែងយល់ស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ…