admin

administrator

ពានរង្វាន់អចលនទ្រព្យកម្ពុជា ២០២៦ បើកចូលឆាកតំបន់អាស៊ីអាគ្នេយ៍

រាជធានីភ្នំពេញ – ក្រុមហ៊ុន Realestate.com.kh បានប្រកាសដាក់សម្ពោធជាផ្លូវការនូវកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាលើកទី៦ ប្រចាំឆ្នាំ២០២៦ ដែលនឹងត្រូវប្រារព្ធឡើងក្នុងខែតុលា២០២៦។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងផ្តល់ការទទួលស្គាល់ចំពោះក្រុមហ៊ុនអភិវឌ្ឍន៍ គម្រោងអចលនទ្រព្យ និងអ្នកជំនាញឆ្នើម ដែលបានចូលរួមចំណែកក្នុងការកសាងអនាគតវិស័យអចលនទ្រព្យនៅកម្ពុជា។ ឆ្នាំ២០២៦នេះ គឺជាការឈានជើងចូលទៅក្នុងដំណាក់កាលថ្មីដ៏សំខាន់ ដោយកម្មវិធីពានរង្វាន់នេះនឹងត្រូវបានដាក់បញ្ចូលជាផ្នែកមួយនៃវេទិកាពានរង្វាន់អចលនទ្រព្យប្រចាំអាស៊ីអាគ្នេយ៍ (Southeast Asia Real Estate Awards platform)…

ព្រមានអាកាសធាតុ! ភ្លៀងខ្លាំងរហូតដល់ ១៥% នឹងធ្លាក់លើតំបន់មាត់សមុទ្រកម្ពុជា

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងព្រមានអំពីស្ថានភាពអាកាសធាតុដែលនឹងប៉ះពាល់ដល់ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦នេះ។ យោងតាមក្រសួង របបខ្យល់មូសុងឦសានដែលកំពុងបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា នឹងមានឥទ្ធិពលយ៉ាងខ្លាំងលើអាកាសធាតុនៅទូទាំងប្រទេស។ សម្រាប់តំបន់វាលទំនាប សីតុណ្ហភាពនឹងស្ថិតនៅចន្លោះ ២៣°C ដល់ ៣៦°C ដោយមានខ្យល់បក់មកពីទិសឦសាន និងទិសបូព៌ដែលមានល្បឿនមធ្យម…

កម្លាំងសមត្ថកិច្ចខេត្តកំពង់ស្ពឺ បំបែកសំបុកគ្រឿងញៀនធំ ឃាត់ខ្លួន៧នាក់ រកឃើញគ្រឿងញៀនជិត២គីឡូ

កម្លាំងជំនាញនគរបាលខេត្តកំពង់ស្ពឺ បានអនុវត្តប្រតិបត្តិការបង្រ្កាបគ្រឿងញៀនរយៈពេល៧២ម៉ោង ដោយឃាត់ខ្លួនមនុស្ស៧នាក់ និងរកឃើញគ្រឿងញៀនជិត២គីឡូ។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំផ្ទាល់ពីលោកវរសេនីយ៍ទោ ហ៊ាង ឈាងលី ស្នងការរង និងការសម្របសម្រួលពីអយ្យការ។ កម្លាំងបានចុះសហការស្រាវជ្រាវរហូតឈានទៅធ្វើការបង្រ្កាបដកហូតវត្ថុតាងគ្រឿងញៀនមួយចំនួនធំ។ វត្ថុតាងដែលដកហូតបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនទម្ងន់ ១,៦៩៧.២៧ក្រាម សារធាតុមិនច្បាស់ ២.៩៣ក្រាម ទូរស័ព្ទ៩គ្រឿង ម៉ូតូ២គ្រឿង ជញ្ជីងថ្លឹងគ្រឿងញៀន និងថង់វេចខ្ចប់គ្រឿងញៀន។…

អាកាសយានិកអាមេរិក C-135 ធ្លាក់នៅអ៊ីរ៉ាក់៖ អាមេរិកថាបញ្ហាបច្ចេកទេស អ៊ីរ៉ង់ថាបាញ់ទម្លាក់

ភាគខាងលិចអ៊ីរ៉ាក់ – ស្ថានភាពវាយប្រហារនៅតំបន់មជ្ឈិមបូព៌ាបន្តក្ដៅឡើង បន្ទាប់ពីយន្តហោះដឹកជញ្ជូនយោធាអាមេរិកធុន C-135 មួយគ្រឿងធ្លាក់នៅថ្ងៃទី១២ មីនា ដោយមានការអះអាងផ្ទុយគ្នាពីភាគីពាក់ព័ន្ធ។ ទីបញ្ជាការដ្ឋានកណ្ដាលកងទ័ពអាមេរិកនៅមជ្ឈិមបូព៌ាបានប្រកាសថា យន្តហោះចាក់ប្រេងលើអាកាសនេះធ្លាក់ដោយសារបញ្ហាបច្ចេកទេស ហើយការបាត់បង់នេះមិនមែនដោយសារការវាយប្រហាររបស់សត្រូវ ឬការបាញ់ច្រឡំរបស់សម្ព័ន្ធមិត្តឡើយ។ យន្តហោះដឹកជញ្ជូនយោធាចាក់ប្រេងលើអាកាសមួយគ្រឿងទៀតអាចចុះចតដោយសុវត្ថិភាព។ ពុំមានសេចក្ដីរាយការលម្អិតពីចំនួនមនុស្សស្ថិតក្នុងយន្តហោះធ្លាក់នោះឡើយ ក៏ដូចជាស្ថានភាពសុខភាពពួកគេ។ ប្រតិបត្តិការជួយសង្គ្រោះកំពុងបន្ត។ ចំណែកកងទ័ពអ៊ីរ៉ង់វិញ ក្នុងសេចក្ដីប្រកាសមួយចេញផ្សាយដោយទូរទស្សន៍រដ្ឋ អះអាងថា យន្តហោះនោះត្រូវគ្រាប់មីស៊ីល១គ្រាប់…

កូនប្រុសអាយុ៣៥ឆ្នាំដេញកាប់ឪពុកនៅក្រុងច្បារមន ត្រូវកងរាជអាវុធហត្ថឃាត់ខ្លួនបន្ទាន់

ខេត្តកំពង់ស្ពឺ – កម្លាំងកងរាជអាវុធហត្ថក្រុងច្បារមនបានឃាត់ខ្លួនបុរសម្នាក់ដែលបានដេញកាប់ឪពុករបស់ខ្លួននៅក្នុងភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន។ ប្រភពពីកងរាជអាវុធហត្ថបានឱ្យដឹងថា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នៅម៉ោង១២:១០នាទី ក្រុមការងារប្រចាំមណ្ឌលប្រតិបត្តិការ Hotline 1292 នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានទទួលការហៅចូលពីប្រជាពលរដ្ឋម្នាក់ រាយការណ៍ប្តឹងសុំកិច្ចអន្តរាគមន៍ពីកម្លាំងកងរាជអាវុធហត្ថ ករណីប្រើអំពើហិង្សាក្នុងគ្រួសារ។ ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាម នៅម៉ោង១២:៤៥នាទីនៃថ្ងៃដដែល កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមនបានចុះទៅដល់ទីតាំងកើតហេតុ…

យន្តហោះចាក់សាំងអាមេរិកធ្លាក់នៅអ៊ីរ៉ាក់ បន្ទាប់ពីជួបគ្រោះថ្នាក់លើអាកាស

បញ្ជាការដ្ឋានកណ្តាលអាមេរិក (CENTCOM) បានបញ្ជាក់ថា យន្តហោះចាក់សាំងលើអាកាស KC-135 Stratotanker បានធ្លាក់នៅប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីជួបឧបទ្ទវហេតុលើអាកាសជាមួយយន្តហោះមួយគ្រឿងទៀត។ កងកម្លាំងអាមេរិកកំពុងចាប់ផ្តើមប្រតិបត្តិការសង្គ្រោះ។ តាមការផ្សាយរបស់ New York Post ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ទី១២ ខែមីនា ឆ្នាំ២០២៦ ក្នុងអំឡុងពេលបំពេញបេសកកម្ម Epic Fury។ យន្តហោះ…

រឿងរ៉ាវគុកស្ទឹងត្រែង៖ ប្រធានពន្ធនាគារ និងមន្ត្រី៣នាក់ទៀត ត្រូវផ្អាកមុខងារបណ្ដោះអាសន្ន ក្រោយពីមានការប្រើទូរស័ព្ទដោយសេរីក្នុងគុក

ភ្នំពេញ៖ ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង លោក លីម វាសនា រួមជាមួយមន្ត្រីពន្ធនាគារចំនួន៣រូបទៀត ត្រូវបានឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចផ្អាកការងារ និងមុខងារជាបណ្ដោះអាសន្ន។ ការសម្រេចចិត្តនេះបានមកពីលិខិតសម្រេចរបស់អភិសន្តិបណ្ឌិត ស សុខា ដែលបានចេញនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។ ការផ្អាកមុខងារនេះ កើតឡើងក្រោយពីមានការចែកចាយព័ត៌មានតាមបណ្ដាញសង្គមថា…

តាកែវ៖ លោកវរសេនីយ៍ទោ មូល សារ៉ាត់ ត្រូវបានតែងតាំងជាអធិការនគរបាលស្រុកបាទី ជំនួសមន្ត្រីដែលមានបញ្ហាដឹកនាំ

ខេត្តតាកែវ – ក្រោមអធិបតីភាពរបស់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងលោក ភួន ឈីម អភិបាលស្រុកបាទី ពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងថ្មីត្រូវបានប្រារព្ធឡើងនៅថ្ងៃទី១៣ ខែមីនា។ លោកវរសេនីយ៍ទោ មូល សារ៉ាត់ ដែលធ្លាប់បម្រើការជាអធិការរងនៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី ឥឡូវត្រូវបានតែងតាំងជាអធិការនគរបាលស្រុកបាទីជាផ្លូវការ។ ការតែងតាំងនេះធ្វើឡើងដើម្បីជំនួសលោកវរសេនីយ៍ឯក ឆាយ កែវមន្នី…

តុលាការបើកសវនាការផ្តន្ទាទោសអតីតអធិការរង និងមន្ត្រីនគរបាល៥នាក់ពាក់ព័ន្ធការសូកប៉ាន់

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការសាធារណៈនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ដើម្បីផ្តន្ទាទោសជនជាប់ចោទសរុប៥នាក់ ក្នុងនោះមានអតីតអធិការរងស្រុកបវេល ខេត្តបាត់ដំបង និងបក្ខពួក៤នាក់ទៀត ដែលជាប់ពាក់ព័ន្ធពីបទប៉ុនប៉ងសូកប៉ាន់ និងសម្អាតប្រាក់។ សវនាការនេះដឹកនាំដោយលោក យ៉ែម តុលា ជាចៅក្រមជំនុំជម្រះ និងលោក ទុង រតនា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ជនជាប់ចោទទាំង៥នាក់មាន៖ ១.…

អាមេរិក-រុស្ស៊ី-ចិន ប្រឈមមុខគ្នាខ្លាំងក្នុង UN ពីសង្រ្គាមអ៊ីរ៉ង់

អង្គប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានក្លាយជាសង្គ្រាមពាក្យសម្តីដ៏តានតឹងបំផុត នៅពេលដែលមហាអំណាចពិភពលោកបានប្រកាសសង្រ្គាមពាក្យសម្តីដាក់គ្នាយ៉ាងខ្លាំងក្លា។ បរិយាកាសក្នុងបន្ទប់ប្រជុំបានក្លាយជាតានតឹងយ៉ាងខ្លាំង នៅពេលដែលអាមេរិកព្យាយាមស្វែងរកការគាំទ្រសម្រាប់ប្រតិបត្តិការយោធារបស់ខ្លួននៅអ៊ីរ៉ង់។ តាមព័ត៌មានពីទីភ្នាក់ងារព័ត៌មានរ៉យទ័រ នៅថ្ងៃសុក្រទី១៣ ខែមីនា ឆ្នាំ២០២៦ ទោះបីមានការរារាំងយ៉ាងខ្លាំងក្លាពីរុស្ស៊ី និងចិនក៏ដោយ ក្រុមប្រឹក្សាសន្តិសុខបានបោះឆ្នោត១១ទល់នឹង២ ដើម្បីបន្តពិភាក្សាលើការរឹតបន្តឹងទណ្ឌកម្មសេដ្ឋកិច្ចទៅលើអ៊ីរ៉ង់។ លោក Mike Waltz បេសកជនអាមេរិកបានចោទប្រកាន់ថា រុស្ស៊ី និងចិនកំពុងផ្តល់ការគាំទ្រដល់ទីក្រុងតេហេរ៉ង់។ លោកបានសង្កត់ធ្ងន់ថា រដ្ឋសមាជិកទាំងអស់ត្រូវតែអនុវត្តការហាមឃាត់ការលក់អាវុធ…