admin

administrator

រឹបអូសជនបរទេស ៨១១នាក់ ក្នុងប្រតិបត្តិការបង្ក្រាបក្រុមឆបោកតាមបណ្តាញសង្គមនៅបន្ទាយមានជ័យ

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលជាតិបានធ្វើប្រតិបត្តិការរឹបអូសជនបរទេសជាង ៨០០នាក់ ក្នុងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការប្រើល្បិចកលលួងលោមស្នេហាឱ្យវិនិយោគ។ ប្រតិបត្តិការនេះបានធ្វើឡើងនៅទីតាំងឈ្មោះឆាយណាបឹងបេង ស្ថិតនៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាល័យ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ មីនា ២០២៦។ លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ ដែលដឹកនាំប្រតិបត្តិការបានប្រាប់ថា៖ “ការចុះបង្ក្រាបបានរកឃើញជនបរទេសសរុប ៨១១នាក់…

អ៊ីរ៉ង់ដាក់លក្ខខណ្ឌថ្មី៖ នាវាទាំងអស់ត្រូវសម្របសម្រួលជាមួយកងទ័ពជើងទឹក មុនឆ្លងកាត់ច្រកសមុទ្រហ័រមូស

អន្តរជាតិ៖ ក្រសួងការបរទេសអ៊ីរ៉ង់បានប្រកាសថា នាវាទាំងអស់ដែលចង់ឆ្លងកាត់ច្រកសមុទ្រហ័រមូស ត្រូវតែធ្វើការសម្របសម្រួលជាមួយកងទ័ពជើងទឹកអ៊ីរ៉ង់ ដើម្បីធានាសុវត្ថិភាព។ ការប្រកាសនេះបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ទី១២ មីនា តាមរយៈទីភ្នាក់ងារសារព័ត៌មាន Mehr។ លោក Esmaeil Baghaei អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានពន្យល់ថា៖ «សន្តិសុខនៃច្រកសមុទ្រហ័រមូស មានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ៊ីរ៉ង់។ យើងមិនចង់ឱ្យច្រកសមុទ្រនេះក្លាយជាកន្លែងគ្មានសុវត្ថិភាពទេ ហេតុនេះនាវាទាំងអស់ត្រូវតែសម្របសម្រួលជាមួយកងទ័ពជើងទឹករបស់យើង»។ មុននេះ លោក…

នគរបាលបាណន់ចាប់ខ្លួនអ្នកលេងបៀរ៥នាក់ អប់រំហើយបញ្ជូនទៅគ្រួសារធានា

ខេត្តបាត់ដំបង៖ កម្លាំងនគរបាលស្រុកបាណន់ បានធ្វើប្រតិបត្តិការចាប់ខ្លួនអ្នកលេងល្បែងស៊ីសងខុសច្បាប់ចំនួន៥នាក់ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះត្រូវបានអនុវត្តតាមបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ និងការដឹកនាំពីស្នងការនគរបាលខេត្តបាត់ដំបង។ ការចុះបង្រ្កាបករណីលេងបៀរខុសច្បាប់បានធ្វើឡើងនៅក្រុមទី០៦ ភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់។ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ បៀរចំនួន១ហ៊ូ ភួយកន្សែងពោះគោសម្រាប់ក្រាលលេង និងសម្ភារៈផ្សេងៗទៀត។ បន្ទាប់ពីធ្វើការសាកសួរ អ្នកលេងទាំង៥នាក់ត្រូវបានអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពលេងល្បែងស៊ីសង។ លោកវរសេនីយ៍ទោ…

ប្អូនប្រុសខឹងចិត្ត វាយបងប្រុសដោយដុំឥដ្ឋ បណ្តាលរបួសធ្ងន់ក្បែរត្រចៀក

ខេត្តកណ្ដាល – ករណីហិង្សាក្នុងក្រុមគ្រួសារបានកើតឡើងនៅស្រុកស្អាង នៅពេលប្អូនប្រុសម្នាក់ដែលជាអ្នកប្រើប្រាស់គ្រឿងញៀនបានវាយបងប្រុសរបស់ខ្លួនដោយដុំឥដ្ឋ បណ្តាលឲ្យរបួសធ្ងន់នៅក្បែរត្រចៀក។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៥:១០ល្ងាច ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នៅភូមិតានូ ឃុំស្អាងភ្នំ។ ជនរងគ្រោះឈ្មោះ ម៉េង ឧត្តម អាយុ ២៨ឆ្នាំ ដែលជាកម្មករ បានទទួលរបួសហូរឈាមនៅគុម្ភត្រចៀកខាងឆ្វេង។ ជនសង្ស័យឈ្មោះ…

រដ្ឋមន្ត្រី ហេង សួរ ដឹកនាំប្រជុំពិនិត្យវឌ្ឍនភាពគម្រោងបណ្តុះបណ្តាលជំនាញជាង៣ម៉ឺននាក់សម្រាប់សេដ្ឋកិច្ចអនាគត

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំរៀបចំអនុវត្តគម្រោងកម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (SFESDP) លើកទី២ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះមានគោលបំណងពិនិត្យវឌ្ឍនភាពការងារ និងកំណត់ទិសដៅអនុវត្តបន្តនៃការអនុវត្តគម្រោង ដោយមានការចូលរួមពីសមាជិកតំណាងក្រសួង ស្ថាប័ន គ្រឹះស្ថានបណ្តុះបណ្តាល និងវិស័យឯកជនពាក់ព័ន្ធ។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា កិច្ចប្រជុំបានពិភាក្សាលើវឌ្ឍនភាពការងារនៃការអនុវត្តគម្រោងក្នុងរយៈពេលជាងមួយឆ្នាំកន្លងមក…

សម្តេចក្រឡាហោម ស ខេង ចុះផ្ទាល់សួរសុខទុក្ខជនភៀសសឹក ៦ភូមិ បន្ទាយមានជ័យ ដាក់អធិបតេយ្យភាពជាតិជាអាទិភាព

បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះបន្ទាន់ជាគ្រឿងឧបភោគបរិភោគ ចែកជូនតំណាងបងប្អូនជនភៀសសឹកចំនួន ៦ភូមិ មកពីស្រុកអូរជ្រៅ និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។សម្តេចបានសម្តែងការសោកស្តាយជាពន់ពេកចំពោះមហន្តរាយដែលបង្កឡើងដោយការរំលោភអធិបតេយ្យភាពជាតិពីសំណាក់ភាគីថៃ។ ទាហានថៃនៅតែបន្តប្រើប្រាស់បន្លាលួស និងទូរកុងតឺន័រ ហ៊ុមព័ទ្ធភូមិចំនួន ៦ របស់កម្ពុជា…

ចាប់ខ្លួនជនជាតិវៀតណាម ១៥នាក់ ស្នាក់នៅខុសច្បាប់ក្នុងភ្នំពេញ

កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានចាប់ខ្លួនជនជាតិវៀតណាមចំនួន ១៥នាក់ ដែលស្នាក់នៅខុសច្បាប់នៅក្នុងខណ្ឌច្បារអំពៅ។ ប្រតិបត្តិការនេះបានធ្វើឡើងនៅម៉ោង ១រសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។ តាមការបញ្ជាក់ពីកម្លាំងជំនាញ ការចុះត្រួតពិនិត្យនេះធ្វើឡើងតាមការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ ជនជាតិវៀតណាមទាំង ១៥នាក់នេះ…

ប្រជាពលរដ្ឋគាំទ្ររថយន្តក្រុងសាធារណៈកើនឡើងជាបន្តបន្ទាប់ បន្ទាប់ពីសាំងឡើងថ្លៃ

ភ្នំពេញ៖ ការគាំទ្រសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) ក្នុងរាជធានីភ្នំពេញ មានការកើនឡើងយ៉ាងខ្លាំងបន្ទាប់ពីតម្លៃសាំងឡើងថ្លៃកាលពីប៉ុន្មានថ្ងៃមុន។ ប្រជាពលរដ្ឋជាច្រើនបានរកឃើញថា ការប្រើប្រាស់សេវានេះជួយសន្សំសំចៃការចំណាយប្រចាំថ្ងៃបានយ៉ាងច្រើន។ នេះបើតាមសេចក្តីជូនដំណឹងពីរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៤ រហូតមកដល់បច្ចុប្បន្ន រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (រ.ដ.ស) បានបម្រើសេវាដឹកជញ្ជូនសាធារណៈជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញចំនួន១៤ខ្សែរត់។ សេវានេះប្រើប្រាស់រថយន្តក្រុងសរុបចំនួន ២៥៧គ្រឿង…

វិបត្តិមនុស្សធម៌ធំបំផុតនៅអ៊ីរ៉ង់៖ មនុស្សជាង៣លាននាក់រត់គេចពីសង្រ្គាម

អង្គការសហប្រជាជាតិបានចេញសេចក្តីព្រមានអាសន្នថា មនុស្សជាង៣,២លាននាក់ត្រូវបានបង្ខំចិត្តបោះបង់ផ្ទះសម្បែង និងភៀសខ្លួននៅទូទាំងប្រទេសអ៊ីរ៉ង់ ដោយសារការប្រយុទ្ធគ្នាកាន់តែរីករាលដាលខ្លាំង។ តាមការវាយតម្លៃបឋមរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ គ្រួសារចន្លោះពី៦០ម៉ឺនទៅ១លានគ្រួសារ បានសម្រេចចិត្តរត់គេចចេញពីទីក្រុងតេហេរ៉ង់ និងទីក្រុងធំៗផ្សេងទៀត ដើម្បីទៅរកទីជម្រកសុវត្ថិភាពនៅតាមបណ្តាខេត្តភាគខាងជើង និងតំបន់ជនបទដាច់ស្រយាល។ លោក Ayaki Ito អ្នកសម្របសម្រួលផ្នែកគ្រាអាសន្ននៃទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) ប្រចាំតំបន់មជ្ឈិមបូព៌ា បានលើកឡើងថា៖ “ចំនួនអ្នកភៀសខ្លួននេះនឹងបន្តកើនឡើងបន្ថែមទៀត ដរាបណាសង្រ្គាមនៅតែបន្តឆាបឆេះ។ នេះគឺជាការកើនឡើងនូវតម្រូវការមនុស្សធម៌យ៉ាងគួរឲ្យព្រួយបារម្ភបំផុត។”…

អ៊ីរ៉ង់វាយប្រហារកប៉ាល់ប្រេងអ៊ីរ៉ាក់ ព្រមានប្រេងឡើងដល់ ២០០ ដុល្លារ/បារ៉ែល

ភ្នំពេញ៖ កប៉ាល់ដឹកប្រេងឥន្ធនៈបរទេសមួយគ្រឿងរបស់អ៊ីរ៉ាក់ ត្រូវបានឆេះដាច់ខ្លួននៅក្នុងដែនទឹកអ៊ីរ៉ាក់ បន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់ កាលពីយប់មិញ។ នេះជារលកវាយប្រហារចុងក្រោយបំផុតលើរោងចក្រប្រេង និងដឹកជញ្ជូននៅទូទាំងមជ្ឈិមបូព៌ា។ អ៊ីរ៉ង់បានព្រមានថា ពិភពលោកគួរតែត្រៀមខ្លួនសម្រាប់ប្រេងឡើងដល់ ២០០ ដុល្លារក្នុងមួយបារ៉ែល ប្រសិនបើជម្លោះនេះបន្តរីករាលដាល។ សង្គ្រាមនេះបានផ្ទុះឡើងជាមួយនឹងការវាយប្រហារតាមអាកាសរួមគ្នារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់កាលពីជិតពីរសប្តាហ៍មុន។ ជម្លោះនេះបានសម្លាប់មនុស្សប្រហែល ២០០០ នាក់ និងបានធ្វើឱ្យទីផ្សារថាមពល និងការដឹកជញ្ជូនសកលទាំងមូលត្រូវរញ្ជួយខ្លាំង។ ការប៉ះទង្គិចនេះបានរីករាលដាលពាសពេញមជ្ឈិមបូព៌ា…