admin

administrator

ក្រសួងការងារសហការជាមួយ ILO បណ្តុះបណ្តាលគ្រូបង្គោលពីសុវត្ថិភាពការងារ ដើម្បីការពារកម្មករនិយោជិត

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ។ កម្មវិធីនេះដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងសម្រាប់អធិការការងារ អធិការពេទ្យការងារ និងមន្ត្រីជំនាញផ្សេងៗ ក្រោមអធិបតីភាពលោក លឹម ស៊ុយហុង អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោក លឹម…

ទុស្សេខ្សែភ្លើងឆេះផ្ទះលក់ពូកសៀមរាប ខូចខាតទ្រព្យសម្បត្តិរាប់សិបលានរៀល

សៀមរាប៖ អគ្គិភ័យដ៏ធំមួយបានឆាបឆេះផ្ទះលក់ពូក និងលក់បាយមួយកន្លែងនៅក្រុងសៀមរាប ដោយសារទុស្សេខ្សែភ្លើងធ្លាក់មកលើពូក។ ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។ ផ្ទះដែលរងគ្រោះមានទំហំទទឹង១៣ម៉ែត្រ បណ្ដោយ២៥ម៉ែត្រ ដំបូលប្រក់ស័ង្កសី។ ម្ចាស់ផ្ទះឈ្មោះ ឈិន ឈាង អាយុ៥៦ឆ្នាំ ដែលជាប៉ូលិសព្រំដែន បានជួលផ្ទះនេះទៅឲ្យអ្នកឈ្មោះ នាក់…

ច្រកសមុទ្រ Hormuz ក្លាយជាតំបន់សង្រ្គាម នាវា១៦គ្រឿងរងគ្រោះក្នុង១៣ថ្ងៃ

ក្នុងរយៈពេលត្រឹមតែ១៣ថ្ងៃប៉ុណ្ណោះនៃជម្លោះដ៏សាហាវ ច្រកសមុទ្រដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់បំផុតរបស់ពិភពលោក បានប្រែទៅជាសមរភូមិដែលពោរពេញដោយសំឡេងផ្ទុះ និងការហៅទូរសព្ទសង្គ្រោះបន្ទាន់។ ចាប់តាំងពីសង្រ្គាមអ៊ីរ៉ង់បានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ មកទល់ពេលនេះ មាននាវាពាណិជ្ជកម្មយ៉ាងហោចណាស់១៦គ្រឿង ត្រូវបានទីភ្នាក់ងារព័ត៌មានរ៉យទ័របញ្ជាក់ថាបានរងការខូចខាត ឬត្រូវបានបំផ្លាញ ដែលធ្វើឲ្យតំបន់ឈូងសមុទ្រពែក្សក្លាយជា «តំបន់ហាមឃាត់» សម្រាប់នាវាដឹកជញ្ជូនទូទាំងសកលលោក។ វិបត្តិនេះបានឡើងដល់ចំណុចកំពូលកាលពីថ្ងៃពុធ ទី១១ ខែមីនាកន្លងទៅនេះ នៅពេលដែលនាវាចំនួន៥គ្រឿងផ្សេងគ្នា ត្រូវបានគេកំណត់គោលដៅវាយប្រហារក្នុងរយៈពេលត្រឹមតែ២៤ម៉ោងប៉ុណ្ណោះ។ ក្នុងចំណោមនាវាដែលរងគ្រោះ…

គីម ជុងអ៊ុន សាកល្បងកាំភ្លើងខ្លីថ្មីជាមួយកូនស្រីនៅរោងចក្រអាវុធ

ភ្នំពេញ៖ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានសាកល្បងកាំភ្លើងខ្លីដែលទើបផលិតថ្មីដោយផ្ទាល់ក្នុងអំឡុងពេលត្រួតពិនិត្យរោងចក្រផលិតអាវុធស្រាលមួយនៅថ្ងៃទី 11 ខែមីនា ឆ្នាំ 2026 នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។ អមដំណើរដោយកូនស្រីជំទង់របស់គាត់គឺ គីម ជូអេ ដែលទាំងពីរនាក់ស្លៀកពាក់អាវស្បែកដូចគ្នា គាត់បានបាញ់កាំភ្លើងខ្លីនៅទីលានបាញ់កាំភ្លើងក្នុងផ្ទះ ហើយបានសរសើរពីភាពត្រឹមត្រូវ អត្រាបាញ់ប្រហារ និងប្រសិទ្ធភាពប្រយុទ្ធរបស់វា។ រូបថត KCNA…

ត្រាំនឹងក្លាយជាអ្នកកំណត់ពេលបញ្ចប់សង្គ្រាមអ៊ីរ៉ង់-អ៊ីស្រាអែល ទោះបីជាមិនសម្រេចបំណងក៏ដោយ

អ្នកវិភាគយោធាបានចេញមតិថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ អាចនឹងក្លាយជាអ្នកកំណត់ពេលវេលាបញ្ចប់សង្គ្រាមរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ បើទោះបីជាគោលដៅផ្តួលរលំរបបដឹកនាំអ៊ីរ៉ង់មិនសម្រេចក៏ដោយ។ យោងតាមរបាយការណ៍ពី Atlantic Council ដែលចុះផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ អ៊ីស្រាអែលបានដាក់គោលដៅស្ទើរតែទាំងស្រុងលើយុទ្ធសាស្ត្ររបស់ខ្លួនដើម្បីផ្តួលរលំរបបដឹកនាំនៅអ៊ីរ៉ង់។ ការវាយប្រហារចុងក្រោយដែលធ្វើឡើងរួមគ្នារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល គឺជាការពង្រីកគោលដៅនៃការប្រយុទ្ធដំបូងបន្ទាប់ពីសង្គ្រាម១២ថ្ងៃកាលពីខែមិថុនា ឆ្នាំ២០២៥។ ទោះបីជាការវាយប្រហារនេះខ្លាំងក្លាយ៉ាងណាក៏ដោយ…

ពិធីនគរសង្ក្រាន្តធំជាងគេនៅរាជធានី! ភ្នំពេញរៀបចំអបអរបុណ្យចូលឆ្នាំខ្មែរយ៉ាងអធិកអធម

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ និងសហភាពសហព័ន្ធយុវជនកម្ពុជា កំពុងរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តដ៏ធំមួយ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តិឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅទីតាំងសំខាន់ៗក្នុងរាជធានីភ្នំពេញ។ នេះជាព្រឹត្តិការណ៍ដ៏ធំជាងគេដែលត្រូវរៀបចំនៅរាជធានី ខណៈព្រឹត្តិការណ៍បែបនេះធ្លាប់តែធ្វើនៅខេត្តសៀមរាប។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖…

ឯកអគ្គរដ្ឋទូតកូរ៉េសន្យាទាក់ទាញវិនិយោគធំៗមកកម្ពុជា

ភ្នំពេញ៖ លោក Kim Chang Yong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានសន្យាថា នឹងជួយជំរុញគម្រោងវិនិយោគធំៗឱ្យមកបណ្តាក់ទុននៅកម្ពុជា ដើម្បីសម្រេចសមិទ្ធផលកាន់តែច្រើន។ លោកក៏បានអញ្ជើញលោក ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូកម្ពុជា ទៅបំពេញទស្សនកិច្ចទាក់ទាញអ្នកវិនិយោគនៅប្រទេសកូរ៉េ។ ការថ្លែងនេះបានធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១…

ថៃដាក់សម្ពាធខ្លាំងទៅលើអ៊ីរ៉ង់ ទាមទារឲ្យសុំទោសចំពោះការវាយប្រហារកប៉ាល់ដឹកទំនិញរបស់ខ្លួន

រដ្ឋាភិបាលថៃបានដាក់សម្ពាធយ៉ាងខ្លាំងទៅលើអ៊ីរ៉ង់ ដោយទាមទារឲ្យសុំទោសជាផ្លូវការចំពោះការវាយប្រហារកប៉ាល់ដឹកទំនិញដោតទង់ជាតិថៃនៅក្នុងច្រកសមុទ្រ Hormuz កាលពីថ្ងៃពុធមុន។ កប៉ាល់ដឹកទំនិញឈ្មោះ MAYUREE NAREE ដែលធ្វើដំណើរពីកំពង់ផែខាលីហ្វា (UAE) ឆ្ពោះទៅឥណ្ឌា ត្រូវរងការវាយប្រហារនៅថ្ងៃទី១១ មីនា ២០២៦ បណ្តាលឲ្យនាវិក៣នាក់បាត់ខ្លួន និង២០នាក់ទៀតត្រូវជួយសង្គ្រោះទៅកាន់អូម៉ង់។ លោកស្រី Sirilak Niyom អនុរដ្ឋលេខាធិការក្រសួងការបរទេសថៃ បានជួបពិភាក្សាជាមួយលោក…

កូរ៉េស្វាគមន៍កិច្ចសហការកម្ពុជាប្រយុទ្ធប្រឆាំងអនឡាញស្កាំ សន្យាជំរុញវិនិយោគធំៗ

ភ្នំពេញ៖ សាធារណរដ្ឋកូរ៉េបានសម្តែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធក្នុងការប្រយុទ្ធប្រឆាំងអនឡាញស្កាំ (Online Scam) ដោយសម្រេចសមិទ្ធផលវិជ្ជមានជាច្រើន។ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នាថ្ងៃទី១២ មីនា លោក Kim Chang Yong ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា បាននាំមកនូវការថ្លែងអំណរគុណពីសំណាក់លោកប្រធានាធិបតីកូរ៉េ។…

🔥អាវុធហត្ថសៀមរាប ឆ្លើយតបបន្ទាន់តាម Hotline 1296 ជួយពន្លត់ភ្លើងឆេះផ្ទះដោយសុវត្ថិភាព

សៀមរាប – កងរាជអាវុធហត្ថខេត្តសៀមរាប បានឆ្លើយតបបន្ទាន់ទៅកាន់ករណីភ្លើងឆេះផ្ទះមួយកន្លែង បន្ទាប់ពីទទួលបានការទាក់ទងតាមរយៈលេខទូរស័ព្ទបន្ទាន់ (Hotline) 1296 នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។ ហេតុការណ៍ភ្លើងឆេះនេះកើតឡើងនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ដែលស្ថិតនៅក្រោយអង្គរអេរ៉ា។ ភ្លាមៗបន្ទាប់ពីទទួលដំណឹង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប រួមជាមួយកម្លាំងជំនាញពីកងរាជអាវុធហត្ថខេត្ត បានចូលរួមសហការជាមួយកម្លាំងនគរបាល និងអាជ្ញាធរដែលពាក់ព័ន្ធ ដើម្បីពន្លត់អគ្គិភ័យ។…