admin

administrator

ត្រាំនឹងក្លាយជាអ្នកកំណត់ពេលបញ្ចប់សង្គ្រាមអ៊ីរ៉ង់-អ៊ីស្រាអែល ទោះបីជាមិនសម្រេចបំណងក៏ដោយ

អ្នកវិភាគយោធាបានចេញមតិថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ អាចនឹងក្លាយជាអ្នកកំណត់ពេលវេលាបញ្ចប់សង្គ្រាមរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ បើទោះបីជាគោលដៅផ្តួលរលំរបបដឹកនាំអ៊ីរ៉ង់មិនសម្រេចក៏ដោយ។ យោងតាមរបាយការណ៍ពី Atlantic Council ដែលចុះផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ អ៊ីស្រាអែលបានដាក់គោលដៅស្ទើរតែទាំងស្រុងលើយុទ្ធសាស្ត្ររបស់ខ្លួនដើម្បីផ្តួលរលំរបបដឹកនាំនៅអ៊ីរ៉ង់។ ការវាយប្រហារចុងក្រោយដែលធ្វើឡើងរួមគ្នារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល គឺជាការពង្រីកគោលដៅនៃការប្រយុទ្ធដំបូងបន្ទាប់ពីសង្គ្រាម១២ថ្ងៃកាលពីខែមិថុនា ឆ្នាំ២០២៥។ ទោះបីជាការវាយប្រហារនេះខ្លាំងក្លាយ៉ាងណាក៏ដោយ…

ពិធីនគរសង្ក្រាន្តធំជាងគេនៅរាជធានី! ភ្នំពេញរៀបចំអបអរបុណ្យចូលឆ្នាំខ្មែរយ៉ាងអធិកអធម

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ និងសហភាពសហព័ន្ធយុវជនកម្ពុជា កំពុងរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តដ៏ធំមួយ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តិឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅទីតាំងសំខាន់ៗក្នុងរាជធានីភ្នំពេញ។ នេះជាព្រឹត្តិការណ៍ដ៏ធំជាងគេដែលត្រូវរៀបចំនៅរាជធានី ខណៈព្រឹត្តិការណ៍បែបនេះធ្លាប់តែធ្វើនៅខេត្តសៀមរាប។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖…

ឯកអគ្គរដ្ឋទូតកូរ៉េសន្យាទាក់ទាញវិនិយោគធំៗមកកម្ពុជា

ភ្នំពេញ៖ លោក Kim Chang Yong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានសន្យាថា នឹងជួយជំរុញគម្រោងវិនិយោគធំៗឱ្យមកបណ្តាក់ទុននៅកម្ពុជា ដើម្បីសម្រេចសមិទ្ធផលកាន់តែច្រើន។ លោកក៏បានអញ្ជើញលោក ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូកម្ពុជា ទៅបំពេញទស្សនកិច្ចទាក់ទាញអ្នកវិនិយោគនៅប្រទេសកូរ៉េ។ ការថ្លែងនេះបានធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១…

ថៃដាក់សម្ពាធខ្លាំងទៅលើអ៊ីរ៉ង់ ទាមទារឲ្យសុំទោសចំពោះការវាយប្រហារកប៉ាល់ដឹកទំនិញរបស់ខ្លួន

រដ្ឋាភិបាលថៃបានដាក់សម្ពាធយ៉ាងខ្លាំងទៅលើអ៊ីរ៉ង់ ដោយទាមទារឲ្យសុំទោសជាផ្លូវការចំពោះការវាយប្រហារកប៉ាល់ដឹកទំនិញដោតទង់ជាតិថៃនៅក្នុងច្រកសមុទ្រ Hormuz កាលពីថ្ងៃពុធមុន។ កប៉ាល់ដឹកទំនិញឈ្មោះ MAYUREE NAREE ដែលធ្វើដំណើរពីកំពង់ផែខាលីហ្វា (UAE) ឆ្ពោះទៅឥណ្ឌា ត្រូវរងការវាយប្រហារនៅថ្ងៃទី១១ មីនា ២០២៦ បណ្តាលឲ្យនាវិក៣នាក់បាត់ខ្លួន និង២០នាក់ទៀតត្រូវជួយសង្គ្រោះទៅកាន់អូម៉ង់។ លោកស្រី Sirilak Niyom អនុរដ្ឋលេខាធិការក្រសួងការបរទេសថៃ បានជួបពិភាក្សាជាមួយលោក…

កូរ៉េស្វាគមន៍កិច្ចសហការកម្ពុជាប្រយុទ្ធប្រឆាំងអនឡាញស្កាំ សន្យាជំរុញវិនិយោគធំៗ

ភ្នំពេញ៖ សាធារណរដ្ឋកូរ៉េបានសម្តែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធក្នុងការប្រយុទ្ធប្រឆាំងអនឡាញស្កាំ (Online Scam) ដោយសម្រេចសមិទ្ធផលវិជ្ជមានជាច្រើន។ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នាថ្ងៃទី១២ មីនា លោក Kim Chang Yong ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា បាននាំមកនូវការថ្លែងអំណរគុណពីសំណាក់លោកប្រធានាធិបតីកូរ៉េ។…

🔥អាវុធហត្ថសៀមរាប ឆ្លើយតបបន្ទាន់តាម Hotline 1296 ជួយពន្លត់ភ្លើងឆេះផ្ទះដោយសុវត្ថិភាព

សៀមរាប – កងរាជអាវុធហត្ថខេត្តសៀមរាប បានឆ្លើយតបបន្ទាន់ទៅកាន់ករណីភ្លើងឆេះផ្ទះមួយកន្លែង បន្ទាប់ពីទទួលបានការទាក់ទងតាមរយៈលេខទូរស័ព្ទបន្ទាន់ (Hotline) 1296 នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។ ហេតុការណ៍ភ្លើងឆេះនេះកើតឡើងនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ដែលស្ថិតនៅក្រោយអង្គរអេរ៉ា។ ភ្លាមៗបន្ទាប់ពីទទួលដំណឹង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប រួមជាមួយកម្លាំងជំនាញពីកងរាជអាវុធហត្ថខេត្ត បានចូលរួមសហការជាមួយកម្លាំងនគរបាល និងអាជ្ញាធរដែលពាក់ព័ន្ធ ដើម្បីពន្លត់អគ្គិភ័យ។…

ថៃប្រកែកថា អ៊ីរ៉ង់មិនបានផ្តល់ការព្រមានជាមុនមុនវាយប្រហារកប៉ាល់ដឹកទំនិញ

ភ្នំពេញ – ក្រុមហ៊ុន Precious Shipping Public Company Limited (PSL) ដែលជាម្ចាស់កប៉ាល់ដឹកទំនិញថៃ បានប្រកែកយ៉ាងខ្លាំងទៅនឹងការអះអាងរបស់អ៊ីរ៉ង់ ដោយអះអាងថា អ៊ីរ៉ង់មិនបានផ្តល់ការព្រមានជាក់លាក់ណាមួយទេមុនពេលវាយប្រហារកប៉ាល់របស់ខ្លួននៅក្នុងច្រកសមុទ្រ Hormuz។ តាមការផ្សាយរបស់ The Nation នៅថ្ងៃសុក្រទី១៣ ខែមីនា ឆ្នាំ២០២៦…

អ៊ីរ៉ង់បាញ់កប៉ាល់ថៃដោយអះអាងមិនស្តាប់ការព្រមាន នាវិក៣នាក់បាត់ខ្លួន

កងកម្លាំងអ៊ីរ៉ង់បានបើកការបាញ់ប្រហារកប៉ាល់ដឹកទំនិញថៃមួយគ្រឿងនៅច្រកសមុទ្រ Hormuz បន្ទាប់ពីអះអាងថាកប៉ាល់នេះមិនព្រមស្តាប់ការព្រមាន។ ថ្ងៃពុធទី១១ មីនា ២០២៦ កប៉ាល់ដោតទង់ជាតិថៃឈ្មោះ MAYUREE NAREE ដែលកំពុងធ្វើដំណើរពីកំពង់ផែខាលីហ្វាទៅប្រទេសឥណ្ឌា បានជួបគ្រោះថ្នាក់នៅតំបន់ច្រកសមុទ្រសំខាន់នេះ។ សារព័ត៌មានអ៊ីរ៉ង់ Fararu បានរាយការណ៍ថា កងឆ្មាំបដិវត្តន៍ (IRGC) បានផ្តល់ការព្រមានច្រើនដង ប៉ុន្តែកប៉ាល់ថៃបានបន្តផ្គើនដោយមិនអើពើ ទើបត្រូវបើកការបាញ់ប្រហារ។ IRGC…

វិបត្តិប្រេងសាំងផ្ទុះឡើងទូទាំងពិភពលោក ប្រទេសជាច្រើនចាប់ផ្តើមធ្លាក់ខ្លួនជាប់ផុងក្នុងវិបត្តិសេដ្ឋកិច្ច

សង្គ្រាមនៅមជ្ឈិមបូព៌ារវាងអ៊ីរ៉ង់ អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបង្កវិបត្តិសកល រុញតម្លៃប្រេងសាំងហក់ឡើងខ្ពស់ ប៉ះពាល់ទូទាំងពិភពលោក រួមទាំងកម្ពុជា។ ប្រទេសជាច្រើនកំពុងធ្លាក់ខ្លួនជាប់ផុងក្នុងវិបត្តិសេដ្ឋកិច្ច ដោយរដ្ឋាភិបាលនានាត្រូវដាក់ចេញវិធានការសង្គ្រោះ។ វៀតណាម៖ តម្លៃសាំងកើន៥០% រដ្ឋាភិបាលលើកទឹកចិត្តការងារពីផ្ទះ ថៃ៖ ប្រឈមវិបត្តិថវិកា ដោយប្រើមូលនិធិប្រេងទប់តម្លៃ ហ្វីលីពីន៖ អនុវត្តការងារ៤ថ្ងៃក្នុងសប្តាហ៍ ដើម្បីសន្សំថាមពល បង់ក្លាដែស៖ ស្ថិតក្នុងស្ថានភាពអាសន្ន…

គណៈរដ្ឋមន្ត្រីពិភាក្សាប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងវាយតម្លៃសេដ្ឋកិច្ចឆ្នាំ២០២៦

រាជធានីភ្នំពេញ – នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗជាច្រើនដែលកំពុងប៉ះពាល់ដល់ប្រទេស។ កិច្ចប្រជុំនេះបានពិនិត្យលើរបៀបវារៈសំខាន់៤ចំណុច៖ ១. វឌ្ឍនភាពការអនុវត្តការងារ និងទិសដៅបន្តក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ដែលកំពុងកើតមានច្រើនឡើងនៅក្នុងប្រទេស។ ២. សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា…