កម្មការិនីរោងចក្រពិសដៃលួចខោអាវច្រើនលើក ត្រូវឃាត់ខ្លួននៅកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ ស្ត្រីម្នាក់ជាកម្មការិនីរោងចក្រផ្នែកអ៊ុត ត្រូវបានជំនួយការរដ្ឋបាលនៅក្នុងរោងចក្រយីហោសាប៊ីរណា ធ្វើការឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ ចាត់ការបន្តតាមផ្លូវច្បាប់។ ស្ត្រីរូបនេះបានលួចខោអាវជាច្រើនលើកច្រើនសារដោយមើលឃើញតាមកាមេរ៉ាសុវត្ថិភាព។ ការឃាត់ខ្លួនកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នៅក្នុងរោងចក្រយីហោសាប្រ៊ីណាខេមបូឌា ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងឬស្សី ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ នគរបាលស្រុកសំរោងទងបាននិយាយដឹងថា កាលពីវេលាម៉ោង១២ និង២០នាទីថ្ងៃត្រង់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ឈ្មោះ…
