admin

administrator

អាជ្ញាធរបង្ក្រាបបទល្មើសឆបោកតាមអនឡាញនៅបន្ទាយមានជ័យ ឃាត់ខ្លួនរាប់រយនាក់

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ អាជ្ញាធរនគរបាលជាតិបានធ្វើយុទ្ធនាការបង្ក្រាបបទល្មើសឆបោកតាមអនឡាញនៅស្រុកម៉ាឡៃ ដោយឃាត់ខ្លួនមនុស្សរាប់រយនាក់ ដែលភាគច្រើនជាជនជាតិផ្សេងៗ។ យុទ្ធនាការនេះត្រូវបានដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ជីវ ផល្លី និងលោកឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ ដែលបានឡោមព័ទ្ធអាគារអនឡាញមួយកន្លែងស្ថិតនៅផ្លូវលេខ៥៩ ភូមិបន្ទាយទី១ ឃុំទួលពង្រ ស្រុកម៉ាឡៃ។ ការបង្ក្រាបបទល្មើសឆបោកតាមអនឡាញនេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលុបបំបាត់បទល្មើសប្រភេទនេះ…

អ៊ីរ៉ង់ប្រកាសដកខ្លួនពី World Cup 2026 ដោយសារសង្គ្រាម និងការគំរាមកំហែង

ទីក្រុងតេហេរ៉ង់ – រដ្ឋមន្ត្រីក្រសួងកីឡា និងយុវជនអ៊ីរ៉ង់ លោក Ahmad Donyamali បានប្រកាសជាផ្លូវការថា អ៊ីរ៉ង់នឹងមិនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២៦ (FIFA World Cup 2026) ដោយសារស្ថានភាពសង្គ្រាម និងការគំរាមកំហែងពីសហរដ្ឋអាមេរិក។ ការប្រកាសនេះធ្វើឡើងក្រោយពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានវាយប្រហារលើប្រទេសនេះ ដោយសម្លាប់មេដឹកនាំកំពូល លោកអាយ៉ាតូឡា អាលី…

កម្មករ-កម្មការិនីរោងចក្រ ហេន ៧ ហ្គាម៉ិន វិលត្រឡប់ធ្វើការវិញបន្ទាប់ពីក្រសួងការងារដោះស្រាយបញ្ហាចប់សព្វគ្រប់

រាជធានីភ្នំពេញ៖ បន្ទាប់ពីមានការទាមទារពីកម្មករ-កម្មការិនី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចូលដោះស្រាយបញ្ហាយ៉ាងលឿនរហ័ស ធ្វើឱ្យកម្មករទាំងអស់នៃរោងចក្រហេន ៧ ហ្គាម៉ិន បានវិលត្រឡប់ចូលធ្វើការជាធម្មតាវិញនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បានឱ្យដឹងថា៖ «ការដោះស្រាយបញ្ហារបស់កម្មករ-កម្មការិនីនេះ ត្រូវបានធ្វើឡើងយ៉ាងលឿនរហ័សក្រោមការយកចិត្តទុកដាក់ខ្ពស់ពីមន្ត្រីជាន់ខ្ពស់ក្រសួង។ រាល់បញ្ហានានារបស់កម្មករនិយោជិត ក្រសួងតែងតែយកចិត្តទុកដាក់ដោះស្រាយដោយប្រកបដោយប្រសិទ្ធភាព»។…

អ៉ីរ៉ង់ដាក់មីនរាប់ពាន់គ្រាប់ ស្ទះច្រកសមុទ្រ Hormuz គំរាមកំហែងពាណិជ្ជកម្មពិភពលោក

អ៉ីរ៉ង់បានចាប់ផ្ដើមយុទ្ធសាស្ត្រដាក់មីនរាប់ពាន់គ្រាប់តាមច្រកសមុទ្រ Hormuz ដែលធ្វើឱ្យស្ទះស្ទើរទាំងស្រុងនូវចរាចរណ៍នាវាពាណិជ្ជកម្ម និងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក។ តាមរបាយការណ៍ពីទីភ្នាក់ងារសមុទ្រអង់គ្លេស UKMTO នាវាជាង ១៧ គ្រឿងបានរងការវាយប្រហារក្នុងឈូងសមុទ្រពែរ្ស ហើយនាវាដែលសាកល្បងឆ្លងកាត់តំបន់នេះជារឿយៗត្រូវរងការឆាបឆេះ។ អ្នកជំនាញយោធាបានប៉ាន់ស្មានថា អ៉ីរ៉ង់មានមីនសម្រាប់ដាក់ក្នុងទឹកចំនួនពី ៥,០០០ ទៅ ៦,០០០ គ្រាប់ រួមទាំងមីនដាក់ក្នុងបាតសមុទ្រ និងមីនវ៉ង់ទូសដែលអាចបំផ្លាញសំបកនាវា។ យុទ្ធសាស្ត្រនេះធ្វើឱ្យស្មុគ្រស្មាញយ៉ាងខ្លាំងដល់ការនាំចេញឧស្ម័នធម្មជាតិ និងប្រេងកាតពីតំបន់ដើមបូព៌ាកណ្ដាល។…

សម្តេចប្រធានរដ្ឋសភា លើកឡើងពីការពង្រឹងភាពធន់ជាតិក្នុងយុគសម័យស្មុគស្មាញ

ភ្នំពេញ៖ សម្តេចឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានដាស់តឿនពីភាពចាំបាច់ក្នុងការពង្រឹងសមត្ថភាពជាតិ និងបង្កើនស្មារតីម្ចាស់ការក្នុងយុគសម័យដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ន។ ក្នុងសិក្ខាសាលាស្តីពី«ការពង្រឹងភាពធន់ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវនុវត្តន៍ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា» នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា សម្តេចបានចង្អុលបង្ហាញថា៖ «ឈរលើបរិបទនៃវិបត្តិដ៏គួរឱ្យបារម្ភនេះ កម្ពុជាដាច់ខាតត្រូវតែពង្រឹងខ្លួនឯង ឱ្យកាន់តែខ្លាំងក្លា និងបង្កើនស្មារតីម្ចាស់ការ…

អាកាសធាតុតានតឹងក្នុងតំបន់មជ្ឈិមបូព៌ា៖ នាវាប្រេង២គ្រឿងរងគ្រោះថ្នាក់ធ្ងន់ធ្ងរក្នុងដែនទឹកអ៉ីរ៉ាក់

សង្ក្រាមអ៉ីរ៉ង់៖ នាវាដឹកប្រេងពីរគ្រឿងត្រូវបានវាយប្រហារយ៉ាងធ្ងន់ធ្ងរក្នុងដែនទឹកភាគខាងត្បូងអ៉ីរ៉ាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងមនុស្សពីរនាក់បាត់ខ្លួន។ ការវាយប្រហារនេះកើតឡើងនៅយប់ថ្ងៃទី១១ មីនា ក្នុងពេលតំបន់មជ្ឈិមបូព៌ាកំពុងហែកហួរដោយភាពតានតឹង។ តាមការអះអាងរបស់នាយកអាជ្ញាធរកំពង់ផែអ៉ីរ៉ាក់ សមាជិកក្រុមនាវិកម្នាក់បានស្លាប់ ហើយមនុស្ស៣៨នាក់ត្រូវបានជួយសង្គ្រោះ។ ប្រតិបត្តិការរុករកកំពុងបន្តដើម្បីស្វែងរកអ្នកបាត់ខ្លួនពីរនាក់ទៀត។ ទូរទស្សន៍រដ្ឋអ៉ីរ៉ាក់បានផ្សាយរូបភាពនាវាមួយគ្រឿងក្នុងសមុទ្រដែលមានភ្លើងឆេះយ៉ាងខ្លាំង និងជះផ្សែងឡើងលើខ្មៅខ្មួល។ នាគ្រាដំបូងមានសេចក្តីរាយការណ៍ពីការវាយប្រហារនាវាដឹកប្រេងតែមួយគ្រឿងទេ មុនបញ្ជាក់ថាមាននាវាដឹកប្រេងដល់ទៅពីរគ្រឿងរងការវាយប្រហារក្នុងដែនទឹកអ៉ីរ៉ាក់។ តាមទីភ្នាក់ងារព័ត៌មានអ៉ីរ៉ាក INA ភ្នាក់ងារសន្តិសុខអ៉ីរ៉ាក់រាយការណ៍ពីនាវាដឹកប្រេងពីរគ្រឿងរងការវាយប្រហារក្នុងអំពើវិច្ឆេទកម្មមួយ។ នាវាមួយគ្រឿងក្នុងចំណោមនាវាទាំងពីរគ្រឿងនោះដោតទង់ជាតិម៉ាល់តា។ និយោជិតម្នាក់នៃកំពង់ផែប្រេងអ៉ីរ៉ាក់នៅក្រុងបាស្រាគូសបញ្ជាក់ថា…

អ្នកសារព័ត៌មានអន្តរជាតិចំនួន ២០ រូប ចុះផ្ទាល់ដល់ទីតាំងបង្ក្រាប Scams Online នៅភ្នំពេញ

ភ្នំពេញ៖ អ្នកសារព័ត៌មានអន្តរជាតិពីស្ថាប័នធំៗជាច្រើន បានចុះផ្ទាល់ទៅកាន់ទីតាំងបង្ក្រាបអំពើឆបោកតាមអនឡាញ (Scams Online) នៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។ ក្រុមអ្នកសារព័ត៌មានមកពីស្ថាប័នដូចជា Associated Press (AP), Agence France-Presse (AFP), Reuters, Phoenix Satellite TV,…

ទិន្នន័យចាស់អាមេរិក បណ្តាលឲ្យកុមារី១៥០នាក់ស្លាប់នៅអ៊ីរ៉ង់

ការវាយប្រហារដោយមីស៊ីលដ៏សាហាវទៅលើសាលារៀនកុមារីមួយកន្លែង ក្នុងទីក្រុង Minab ប្រទេសអ៊ីរ៉ង់ ដែលបានសម្លាប់សិស្សស្រីអស់ចំនួន១៥០នាក់ ត្រូវបានគេសង្ស័យថា បណ្តាលមកពីកងទ័ពអាមេរិកប្រើប្រាស់ទិន្នន័យកំណត់គោលដៅចាស់ហួសសម័យ។ ទីភ្នាក់ងារព័ត៌មាន Reuters និង CNN បានចុះផ្សាយដូចគ្នាដោយយោងតាមប្រភពសុំមិនបញ្ចេញឈ្មោះថា មន្ត្រីទទួលបន្ទុកលើការកំណត់គោលដៅហាក់ដូចជាបានពឹងផ្អែកលើព័ត៌មានសម្ងាត់ដែលលែងប្រើការបាន ដែលនាំឲ្យកើតមានគ្រោះថ្នាក់ដល់ជនស៊ីវិលដ៏អាក្រក់បំផុតមួយក្នុងរយៈពេលរាប់សិបឆ្នាំចុងក្រោយនេះ។ តាមរយៈការវិភាគភស្តុតាងវីដេអូពីអ្នកជំនាញ បានបង្ហាញថា មីស៊ីលប្រភេទ Tomahawk របស់អាមេរិក បានហោះទៅបុកចំតំបន់នោះ…

ប្ដីខឹងប្រពន្ធហៅពីកន្លែងផឹក វាយនាងឈាមមាត់ ទាញកាំបិតផ្គាក់កាប់គំរាមសម្លាប់ចោល

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ដែលជាប្ដីត្រូវបានកម្លាំងនគរបាលស្រុកគងពិសីឃាត់ខ្លួន បន្ទាប់ពីប្រពន្ធរបស់គាត់បានប្ដឹងពីការប្រើអំពើហិង្សាក្នុងគ្រួសារ។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នៅក្នុងភូមិសម្តេចឪ ឃុំព្រៃញាតិ ស្រុកគងពិសី។ បុរសដែលត្រូវឃាត់ខ្លួនមានឈ្មោះ សាន់ យ៉ា អាយុ២៤ឆ្នាំ ជាកម្មកររោងចក្រ រីឯប្រពន្ធរងគ្រោះមានឈ្មោះ ភឹម ហឿន អាយុ២៤ឆ្នាំដែរ។ តាមការបញ្ជាក់ពីនគរបាលស្រុកគងពិសី ហេតុការណ៍ចាប់ផ្ដើមពីថ្ងៃទី១០…

ភ្លើងឆាបឆេះផ្ទះចំហុយសាច់ប៉ាតេ នៅទួលពង្រ ដោយសារទុយោហ្គាស់ធ្លាយ

រាជធានីភ្នំពេញ៖ ហេតុការណ៍ភ្លើងឆាបឆេះដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅពេលថ្ងៃត្រង់ នៅក្នុងសិប្បកម្មផលិតសាច់ប៉ាតេមួយកន្លែង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដោយសារតែទុយោហ្គាស់ទូចំហុយធ្លាយ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងភូមិទួលពង្រ។ នៅពេលកំពុងដំណើរការកម្ដៅសាច់ប៉ាតេ ទុយោហ្គាស់ទូចំហុយបានធ្លាយ បណ្តាលឱ្យមានការឆាបឆេះសន្ធោសន្ធៅ។ ម្ចាស់សិប្បកម្មនិងកម្មករបានព្យាយាមប្រើបំពង់ពន្លត់អគ្គិភ័យដើម្បីបាញ់ពន្លត់ភ្លើង ប៉ុន្តែភ្លើងឆេះខ្លាំងពេកមិនអាចពន្លត់បាន។ ទើបត្រូវរាយការណ៍ទៅកាន់អាជ្ញាធរដើម្បីសុំជំនួយ។…