admin

administrator

សម្តេចប្រធានរដ្ឋសភា លើកឡើងពីការពង្រឹងភាពធន់ជាតិក្នុងយុគសម័យស្មុគស្មាញ

ភ្នំពេញ៖ សម្តេចឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានដាស់តឿនពីភាពចាំបាច់ក្នុងការពង្រឹងសមត្ថភាពជាតិ និងបង្កើនស្មារតីម្ចាស់ការក្នុងយុគសម័យដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ន។ ក្នុងសិក្ខាសាលាស្តីពី«ការពង្រឹងភាពធន់ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវនុវត្តន៍ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា» នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា សម្តេចបានចង្អុលបង្ហាញថា៖ «ឈរលើបរិបទនៃវិបត្តិដ៏គួរឱ្យបារម្ភនេះ កម្ពុជាដាច់ខាតត្រូវតែពង្រឹងខ្លួនឯង ឱ្យកាន់តែខ្លាំងក្លា និងបង្កើនស្មារតីម្ចាស់ការ…

អាកាសធាតុតានតឹងក្នុងតំបន់មជ្ឈិមបូព៌ា៖ នាវាប្រេង២គ្រឿងរងគ្រោះថ្នាក់ធ្ងន់ធ្ងរក្នុងដែនទឹកអ៉ីរ៉ាក់

សង្ក្រាមអ៉ីរ៉ង់៖ នាវាដឹកប្រេងពីរគ្រឿងត្រូវបានវាយប្រហារយ៉ាងធ្ងន់ធ្ងរក្នុងដែនទឹកភាគខាងត្បូងអ៉ីរ៉ាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងមនុស្សពីរនាក់បាត់ខ្លួន។ ការវាយប្រហារនេះកើតឡើងនៅយប់ថ្ងៃទី១១ មីនា ក្នុងពេលតំបន់មជ្ឈិមបូព៌ាកំពុងហែកហួរដោយភាពតានតឹង។ តាមការអះអាងរបស់នាយកអាជ្ញាធរកំពង់ផែអ៉ីរ៉ាក់ សមាជិកក្រុមនាវិកម្នាក់បានស្លាប់ ហើយមនុស្ស៣៨នាក់ត្រូវបានជួយសង្គ្រោះ។ ប្រតិបត្តិការរុករកកំពុងបន្តដើម្បីស្វែងរកអ្នកបាត់ខ្លួនពីរនាក់ទៀត។ ទូរទស្សន៍រដ្ឋអ៉ីរ៉ាក់បានផ្សាយរូបភាពនាវាមួយគ្រឿងក្នុងសមុទ្រដែលមានភ្លើងឆេះយ៉ាងខ្លាំង និងជះផ្សែងឡើងលើខ្មៅខ្មួល។ នាគ្រាដំបូងមានសេចក្តីរាយការណ៍ពីការវាយប្រហារនាវាដឹកប្រេងតែមួយគ្រឿងទេ មុនបញ្ជាក់ថាមាននាវាដឹកប្រេងដល់ទៅពីរគ្រឿងរងការវាយប្រហារក្នុងដែនទឹកអ៉ីរ៉ាក់។ តាមទីភ្នាក់ងារព័ត៌មានអ៉ីរ៉ាក INA ភ្នាក់ងារសន្តិសុខអ៉ីរ៉ាក់រាយការណ៍ពីនាវាដឹកប្រេងពីរគ្រឿងរងការវាយប្រហារក្នុងអំពើវិច្ឆេទកម្មមួយ។ នាវាមួយគ្រឿងក្នុងចំណោមនាវាទាំងពីរគ្រឿងនោះដោតទង់ជាតិម៉ាល់តា។ និយោជិតម្នាក់នៃកំពង់ផែប្រេងអ៉ីរ៉ាក់នៅក្រុងបាស្រាគូសបញ្ជាក់ថា…

អ្នកសារព័ត៌មានអន្តរជាតិចំនួន ២០ រូប ចុះផ្ទាល់ដល់ទីតាំងបង្ក្រាប Scams Online នៅភ្នំពេញ

ភ្នំពេញ៖ អ្នកសារព័ត៌មានអន្តរជាតិពីស្ថាប័នធំៗជាច្រើន បានចុះផ្ទាល់ទៅកាន់ទីតាំងបង្ក្រាបអំពើឆបោកតាមអនឡាញ (Scams Online) នៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។ ក្រុមអ្នកសារព័ត៌មានមកពីស្ថាប័នដូចជា Associated Press (AP), Agence France-Presse (AFP), Reuters, Phoenix Satellite TV,…

ទិន្នន័យចាស់អាមេរិក បណ្តាលឲ្យកុមារី១៥០នាក់ស្លាប់នៅអ៊ីរ៉ង់

ការវាយប្រហារដោយមីស៊ីលដ៏សាហាវទៅលើសាលារៀនកុមារីមួយកន្លែង ក្នុងទីក្រុង Minab ប្រទេសអ៊ីរ៉ង់ ដែលបានសម្លាប់សិស្សស្រីអស់ចំនួន១៥០នាក់ ត្រូវបានគេសង្ស័យថា បណ្តាលមកពីកងទ័ពអាមេរិកប្រើប្រាស់ទិន្នន័យកំណត់គោលដៅចាស់ហួសសម័យ។ ទីភ្នាក់ងារព័ត៌មាន Reuters និង CNN បានចុះផ្សាយដូចគ្នាដោយយោងតាមប្រភពសុំមិនបញ្ចេញឈ្មោះថា មន្ត្រីទទួលបន្ទុកលើការកំណត់គោលដៅហាក់ដូចជាបានពឹងផ្អែកលើព័ត៌មានសម្ងាត់ដែលលែងប្រើការបាន ដែលនាំឲ្យកើតមានគ្រោះថ្នាក់ដល់ជនស៊ីវិលដ៏អាក្រក់បំផុតមួយក្នុងរយៈពេលរាប់សិបឆ្នាំចុងក្រោយនេះ។ តាមរយៈការវិភាគភស្តុតាងវីដេអូពីអ្នកជំនាញ បានបង្ហាញថា មីស៊ីលប្រភេទ Tomahawk របស់អាមេរិក បានហោះទៅបុកចំតំបន់នោះ…

ប្ដីខឹងប្រពន្ធហៅពីកន្លែងផឹក វាយនាងឈាមមាត់ ទាញកាំបិតផ្គាក់កាប់គំរាមសម្លាប់ចោល

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ដែលជាប្ដីត្រូវបានកម្លាំងនគរបាលស្រុកគងពិសីឃាត់ខ្លួន បន្ទាប់ពីប្រពន្ធរបស់គាត់បានប្ដឹងពីការប្រើអំពើហិង្សាក្នុងគ្រួសារ។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នៅក្នុងភូមិសម្តេចឪ ឃុំព្រៃញាតិ ស្រុកគងពិសី។ បុរសដែលត្រូវឃាត់ខ្លួនមានឈ្មោះ សាន់ យ៉ា អាយុ២៤ឆ្នាំ ជាកម្មកររោងចក្រ រីឯប្រពន្ធរងគ្រោះមានឈ្មោះ ភឹម ហឿន អាយុ២៤ឆ្នាំដែរ។ តាមការបញ្ជាក់ពីនគរបាលស្រុកគងពិសី ហេតុការណ៍ចាប់ផ្ដើមពីថ្ងៃទី១០…

ភ្លើងឆាបឆេះផ្ទះចំហុយសាច់ប៉ាតេ នៅទួលពង្រ ដោយសារទុយោហ្គាស់ធ្លាយ

រាជធានីភ្នំពេញ៖ ហេតុការណ៍ភ្លើងឆាបឆេះដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅពេលថ្ងៃត្រង់ នៅក្នុងសិប្បកម្មផលិតសាច់ប៉ាតេមួយកន្លែង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដោយសារតែទុយោហ្គាស់ទូចំហុយធ្លាយ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងភូមិទួលពង្រ។ នៅពេលកំពុងដំណើរការកម្ដៅសាច់ប៉ាតេ ទុយោហ្គាស់ទូចំហុយបានធ្លាយ បណ្តាលឱ្យមានការឆាបឆេះសន្ធោសន្ធៅ។ ម្ចាស់សិប្បកម្មនិងកម្មករបានព្យាយាមប្រើបំពង់ពន្លត់អគ្គិភ័យដើម្បីបាញ់ពន្លត់ភ្លើង ប៉ុន្តែភ្លើងឆេះខ្លាំងពេកមិនអាចពន្លត់បាន។ ទើបត្រូវរាយការណ៍ទៅកាន់អាជ្ញាធរដើម្បីសុំជំនួយ។…

ឡិចស៊ឺសរៀបចំពិធីអភិជនពិសេស បង្ហាញបច្ចេកវិទ្យារថយន្តអគ្គិសនីដ៏ទំនើប

រាជធានីភ្នំពេញ៖ ក្រុមហ៊ុនឡិចស៊ឺស ខេមបូឌា បានរៀបចំពិធីអភិជនពិសេស “ELECTRIFIED EXCLUSIVE DINNER” នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ នៅអគារតាំងបង្ហាញរថយន្តរបស់ខ្លួន ដើម្បីបង្ហាញពីនវានុវត្តន៍ថាមពលអគ្គិសនីដ៏ទំនើប។ លោក Kensuke Tsushiya អគ្គនាយកឡិចស៊ឺស ខេមបូឌា បានសង្កត់ធ្ងន់ថា៖ “បច្ចេកវិទ្យាអគ្គិសនីដែលមានប្រព័ន្ធ Hybrid…

នគរបាលទួលគោកចាប់ជនសង្ស័យលួចទ្រព្យសម្បត្តិក្នុងហាងកាហ្វេ ក្នុងរយៈពេលត្រឹមតែ ១០ម៉ោង

ភ្នំពេញ៖ នគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីធ្វើសកម្មភាពចូលលួចទ្រព្យសម្បត្តិក្នុងហាងកាហ្វេមួយ នៅយប់មិញ។ ការចាប់ខ្លួននេះ បានធ្វើឡើងក្នុងរយៈពេលតិចជាង ១០ម៉ោងបន្ទាប់ពីកើតហេតុ។ ជនសង្ស័យ ឈ្មោះ ជា សុភ័ក្រ អាយុ៤១ឆ្នាំ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល០៨:៣០នាទីព្រឹក នៅលើផ្លូវរថភ្លើង ភូមិ២ សង្កាត់ស្រះចក…

អ៊ីរ៉ង់ព្រមានពិភពលោកឱ្យត្រៀមខ្លួនសម្រាប់តម្លៃប្រេងឡើងដល់ ២០០ ដុល្លារ ក្នុងពេលវាយប្រហារកប៉ាល់នាឈូងសមុទ្រ

អន្តរជាតិ៖ អ៊ីរ៉ង់បានចេញសារព្រមានថា ពិភពលោកគួរត្រៀមខ្លួនសម្រាប់តម្លៃប្រេងដែលអាចឡើងដល់ ២០០ ដុល្លារក្នុងមួយបារ៉ែល ក្រោយពីកងកម្លាំងរបស់ខ្លួនបានវាយប្រហារកប៉ាល់ដឹកជញ្ជូននៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានប្រកាសអំពីការបញ្ចេញស្តុកយុទ្ធសាស្ត្រយ៉ាងច្រើន ដើម្បីទប់ស្កាត់ផលប៉ះពាល់ដ៏អាក្រក់បំផុតមួយ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០។ នេះបើយោងតាមប្រភពពី Reuters។ សង្គ្រាមដែលបង្កឡើងដោយការវាយប្រហារតាមអាកាសរួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជិត២សប្តាហ៍មុន បានសម្លាប់មនុស្សប្រហែល២ពាន់នាក់ ភាគច្រើនជាជនជាតិអ៊ីរ៉ង់ និងលីបង់។…

ក្រុមអន្តរមន្ទីរចុះផ្សព្វផ្សាយគោលការណ៍គ្រប់គ្រងប្រេងឥន្ធនៈដល់ស្ថានីយ៍ក្នុងខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ ក្រុមការងារអន្តរមន្ទីរដែលមានសមាសភាពពីមន្ទីរពាណិជ្ជកម្មខេត្តស្ទឹងត្រែង មន្ទីររ៉ែនិងថាមពលខេត្ត មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ខេត្ត និងសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានចុះផ្សព្វផ្សាយគោលការណ៍គ្រប់គ្រងប្រេងឥន្ធនៈដល់ម្ចាស់ស្ថានីយ៍ក្នុងខេត្តស្ទឹងត្រែងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។ ក្រុមការងារបានណែនាំឱ្យម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈអនុវត្តតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្ទឹងត្រែង លេខ០០៣/២៦ សណន ចុះថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ស្តីពីការអនុវត្តវិធានការគ្រប់គ្រងហានិភ័យនៃការទិញ-លក់ប្រេងឥន្ធនៈ និងសុវត្ថិភាពអ្នកប្រើប្រាស់។…