admin

administrator

ស៊ុយអែតទិញអាវុធអាមេរិកតម្លៃ៩៣០លានដុល្លារ បន្ទាប់ពីចូលរួមណាតូ

សហរដ្ឋអាមេរិកបានអនុម័តលក់សម្ភារៈយោធាចំនួនធំទៅឱ្យស៊ុយអែត ដោយមានតម្លៃសរុបជាង៩៣០លានដុល្លារ។ ការទិញនេះកើតឡើងបន្ទាប់ពីស៊ុយអែតបានចូលរួមជាសមាជិកណាតូ។ យោងតាមក្រសួងការបរទេសអាមេរិក ការលក់នេះរួមមានប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័តខ្ពស់ M១៤២ (HIMARS) ចំនួន២០គ្រឿង និងសម្ភារៈយោធាផ្សេងៗទៀតចំនួន១៦២គ្រឿង។ សរុបទាំងអស់មានឧបករណ៍យោធាជាង២០០គ្រឿង។ ការទិញនេះត្រូវបានស្នើឡើងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ដោយរដ្ឋាភិបាលស៊ុយអែត។ ក្រៅពីសម្ភារៈការពារជាតិ ការលក់នេះក៏រួមបញ្ចូលទាំងជំនួយបច្ចេកទេស និងធាតុផ្សំពាក់ព័ន្ធផ្សេងៗទៀតនៃការគាំទ្រលើវិស័យយោធា។ ការលក់នេះត្រូវបានគាំទ្រដោយគោលនយោបាយការបរទេស និងគោលបំណងសន្តិសុខជាតិរបស់អាមេរិក។ វានឹងជួយកែលម្អសន្តិសុខរបស់សម្ព័ន្ធមិត្តណាតូ…

អ៊ីស្រាអែលជំរុញប្រជាជនអ៊ីរ៉ង់ងើបបះបោរ ខណៈសង្គ្រាមឈានដល់ថ្ងៃទី១២

ភ្នំពេញ – នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់ញ៉ាហ៊ូ បានចេញសារជំរុញប្រជាជនអ៊ីរ៉ង់ឲ្យងើបបះបោរប្រឆាំងរបបដឹកនាំបច្ចុប្បន្ន ខណៈការវាយប្រហាររួមគ្នារវាងអ៊ីស្រាអែល និងសហរដ្ឋអាមេរិកលើអ៊ីរ៉ង់ឈានចូលដល់ថ្ងៃទី១២។ សារដ៏ចម្លែកមួយដែលចែកចាយលើបណ្តាញសង្គមរបស់ក្រសួងការបរទេសអ៊ីស្រាអែល ដែលមានចំណងជើងថា «ប្រជាជនអ៊ីរ៉ង់» បានលើកឡើងថា សង្គ្រាមនេះគឺជា«សង្គ្រាមប្រវត្តិសាស្ត្រដើម្បីសេរីភាព»។ លោក ណេតាន់ញ៉ាហ៊ូ បាននិយាយក្នុងសារនោះថា៖ «យើងកំពុងធ្វើសង្គ្រាមជាប្រវត្តិសាស្ត្រដើម្បីសេរីភាព។ នេះគឺជាឱកាសមួយក្នុងជីវិតសម្រាប់អ្នកដើម្បីកម្ចាត់របប Ayatollah…

ណាតូរៀបចំសមយុទ្ធយោធាធំជិតព្រំដែនរុស្ស៊ី មានទាហាន២៥,០០០នាក់ពី១៤ប្រទេស

អង្គការណាតូ (NATO) បានចាប់ផ្ដើមសមយុទ្ធយោធាទ្រង់ទ្រាយធំមួយឈ្មោះ Cold Response 26 នៅតំបន់អាកទិកភាគខាងជើងប្រទេសហ្វាំងឡង់ ន័រវេស និងស៊ុយអែត ដែលនឹងបន្តរយៈពេលជាង១០ថ្ងៃ ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១៩មីនា។ យោងតាមការផ្សាយព័ត៌មានពី Yle និង UNITED24 MEDIA កាលពីថ្ងៃទី១០មីនា ឆ្នាំ២០២៦ សមយុទ្ធនេះដែលន័រវេសជាអ្នកដឹកនាំ មានទាហានចូលរួមប្រហែល…

អភិបាលស្រុកចន្ទ្រា នាំអំណោយពីសប្បុរសជនទៅជួយគ្រួសារទុគ៌តជន ៦៨ គ្រួសារ នៅភូមិបន្លាស្អិត

ខេត្តស្វាយរៀង៖ ក្រោមការដឹកនាំរបស់លោក ថនថាវុទ្ធា អភិបាលស្រុកចន្ទ្រា បានរៀបចំពិធីចែកអំណោយដល់គ្រួសារទុគ៌តជនចំនួន ៦៨ គ្រួសារ នៅភូមិបន្លាស្អិត ឃុំច្រេស កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។ កម្មវិធីនេះមានការចូលរួមពីសប្បុរសជនជាច្រើន ដែលដឹកនាំដោយលោក គឹម ឡេង និងលោកស្រី ណុប សុគន្ធា ដែលបានឧបត្ថម្ភថវិកា…

អភិបាលក្រចេះដាក់បទបញ្ជា៖ ប៉ុស្តិ៍នគរបាលជាប់ទន្លេត្រូវដកខ្លួន ប្រសិនជាប់ពាក់ព័ន្ធនេសាទខុសច្បាប់នឹងដកហូតតំណែង

ខេត្តក្រចេះ៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានចេញបទបញ្ជាច្បាស់លាស់ដល់ប៉ុស្តិ៍នគរបាលទាំងអស់ដែលស្ថិតនៅតាមបណ្តោយមាត់ទន្លេ ឲ្យដកខ្លួនឲ្យឆ្ងាយពីទីតាំងបច្ចុប្បន្ន ដើម្បីការពារកុំឲ្យមានការជាប់ពាក់ព័ន្ធក្នុងបទល្មើសនេសាទខុសច្បាប់។ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅបន្ត នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ លោកអភិបាលបានសង្កត់ធ្ងន់ថា៖ “បណ្តាប៉ុស្តិ៍នគរបាលដែលនៅជាប់បណ្តោយមាត់ទន្លេ ត្រូវដកខ្លួនឲ្យឆ្ងាយ កុំឲ្យមានបញ្ហាជាប់ពាក់ព័ន្ធបទល្មើសនេសាទឲ្យសោះ។ ក្នុងករណីរកឃើញត្រូវចាត់វិធានការ និងដកហូតតំណែងភ្លាមៗ។” លោកបានណែនាំដល់គណៈបញ្ជាការឯកភាពខេត្ត…

គ្រោះថ្នាក់ចរាចរណ៍ព្រឹកព្រលឹម យុវជន២នាក់បុករថយន្តខូចចតលើផ្លូវជាតិ៦A ស្លាប់ម្នាក់រងរបួសម្នាក់

រាជធានីភ្នំពេញ៖ យុវជនម្នាក់បានបោកក្បាលស្លាប់នៅកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ ក្រោយពីជិះម៉ូតូបុកពីក្រោយរថយន្តមួយគ្រឿងដែលខូចឈប់ចតលើដងផ្លូវ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៤និង៣០នាទីព្រឹក ថ្ងៃទី១១ខែមិនា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវជាតិលេខ៦A ក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ យុវជនរងគ្រោះពុំស្គាល់អត្តសញ្ញាណឡើយ ជិះម៉ូតូម៉ាក់ហុងដា ធុនសេ១២៥ ពាក់ស្លាកលេខភ្នំពេញ១MB៦៦៥៤។ ចំណែករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌បៃតង ពាក់ស្លាកលេខភ្នំពេញ៣A-៤០៩៩ អ្នកបើកបរពុំស្គាល់អត្តសញ្ញាណឡើយបានគេចខ្លួនបាត់។…

សភាថ្មីថៃបើកដំណើរការចុងសប្ដាហ៍នេះ ក្រោយជ័យជម្នះគណបក្ស Bhumjaithai

ភ្នំពេញ – សភាថ្មីរបស់ប្រទេសថៃ នឹងត្រូវបើកជាផ្លូវការនៅថ្ងៃទី១៤ ខែមីនា បន្ទាប់ពីការបោះឆ្នោតសកលកាលពីខែមុន។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ នាថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២៦។ គណបក្ស Bhumjaithai របស់លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul បានក្លាយជាអ្នកឈ្នះនៅក្នុងការបោះឆ្នោត ដោយទទួលបានអាសនៈចំនួន១៩១ ក្នុងចំណោមអាសនៈសរុបចំនួន៥០០។ ចំណែកឯគណបក្សប្រជាជន…

អាជ្ញាធរបង្ក្រាបក្មេងទំនើង៧៧នាក់ក្នុង១សប្តាហ៍ បញ្ជូនតុលាការទទួលទោស

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលជាតិបានបង្ក្រាបក្មេងទំនើងចំនួន ៧៧ នាក់ក្នុងរយៈពេល ១ សប្តាហ៍ពេញ ចាប់ពីថ្ងៃទី១ ដល់ទី៧ ខែមីនា ឆ្នាំ២០២៦ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការទាំងអស់។ តាមរបាយការណ៍ក្រសួងមហាផ្ទៃ ប្រតិបត្តិការនេះរួមមានការឃាត់ខ្លួនក្នុងរាជធានីភ្នំពេញ និងខេត្តជាច្រើនដូចជា កំពត កំពង់ធំ ព្រះវិហារ ក្រចេះ ត្បូងឃ្មុំ និងស្វាយរៀង។…

នយោបាយថៃជាប់គាំងខ្លាំង សម្ព័ន្ធភាពចាស់រលាយ ការបង្កើតរដ្ឋាភិបាលថ្មីពិបាក

ភាពចលាចលនយោបាយនៅថៃបន្តគំរាមកំហែងដល់ដំណើរការបង្កើតរដ្ឋាភិបាលថ្មី បន្ទាប់ពីការបោះឆ្នោតសកលដែលបញ្ចប់ទៅជាងមួយខែមកហើយ។ ស្ថានភាពបច្ចុប្បន្នបង្ហាញពីភាពជាប់គាំងយ៉ាងធ្ងន់ធ្ងរ ដោយមានជម្លោះផ្ទៃក្នុងកើតឡើងរវាងគណបក្សនយោបាយ។ គណបក្សភូមិចៃថៃរបស់លោកអានុទីន ឆាន់វីរៈគុល ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតថ្នាក់ជាតិ ប៉ុន្តែត្រូវបានគេចោទប្រកាន់ពីការទិញសំឡេងឆ្នោត និងការក្លែងបន្លំលទ្ធផល។ គណបក្ស Klatham ដែលធ្លាប់ជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់គណបក្សភូមិចៃថៃ បានប្រកាសយ៉ាងដាច់អហង្ការថា ខ្លួននឹងធ្វើជាគណបក្សប្រឆាំង។ លោក Pai Leeke អគ្គលេខាធិការបក្ស Klatham លើកឡើងថា៖…

សៀមរាបព្រមានម្ចាស់ស្ថានីយប្រេង៖ លក់តាមតម្លៃកំណត់ ឬបាត់បង់អាជីវកម្ម

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាបបានចេញសេចក្តីព្រមានយ៉ាងខ្លាំងដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈទាំងអស់ ដែលត្រូវតែលក់តាមតម្លៃកំណត់របស់ក្រសួងពាណិជ្ជកម្ម បើមិនចង់បាត់បង់អាជីវកម្មរបស់ខ្លួន។ ក្នុងកិច្ចប្រជុំពិភាក្សាការងារទប់ស្កាត់ការឡើងថ្លៃប្រេងឥន្ធនៈនៅថ្ងៃទី១០ ខែមីនា លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប បានណែនាំយ៉ាងតឹងរ៉ឹងថា ម្ចាស់ស្ថានីយនិងដេប៉ូចែកចាយទាំងអស់ត្រូវផ្គត់ផ្គង់ប្រេងទៅអតិថិជនឱ្យមានតម្លាភាព និងលក់តាមតម្លៃកំណត់របស់ក្រសួងពាណិជ្ជកម្ម។ “កុំកេងបន្លំទាំងតម្លៃ បរិមាណ និងគុណភាព ព្រោះការបន្លំទាំងនេះនាំឱ្យប្រឈមទៅនឹងការពិន័យ និងឈានទៅដកហូតអាជីវកម្មតែម្តង” លោកអភិបាលរងបានថ្លែង។ លោកបានបញ្ជាក់បន្ថែមថា…