admin

administrator

ខេត្តតាកែវ មានឱកាសការងារជាង ៦ពាន់កន្លែង រង់ចាំអតីតពលករពីថៃ និងអ្នកស្វែងរកការងារ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសថា ខេត្តតាកែវ មានឱកាសការងារជិត ៦,៥៦០ កន្លែង កំពុងរង់ចាំអតីតពលករដែលត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ តាមការផ្សព្វផ្សាយរបស់ក្រសួងការងារ គិតត្រឹមថ្ងៃទី០៦ ខែមីនា ខេត្តតាកែវមានឱកាសការងារចំនួន ៦,៥៦០ កន្លែង ក្នុងវិស័យឧស្សាហកម្ម ដែលកំពុងរង់ចាំបងប្អូនអតីតពលករពីថៃ និងអ្នកស្វែងរកការងារធ្វើ។ ដើម្បីទទួលបានឱកាសការងារទាំងនោះ…

ពាណិជ្ជកម្មកម្ពុជា-ចិន លើកស្ទួយជាង ៣៤% ក្នុងរយៈពេល ២ ខែដំបូងឆ្នាំ២០២៦

ភ្នំពេញ៖ ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ចិន បន្តរីកចម្រើនយ៉ាងរឹងមាំ ដោយសម្រេចបានទំហំជាង ៣,៥៧ ពាន់លានដុល្លារក្នុងរយៈពេល ២ ខែដំបូងនៃឆ្នាំ២០២៦ កើនឡើង ៣៤,៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥។ យោងតាមអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (GDCE) ក្នុងរយៈពេលខែមករា-កុម្ភៈ ឆ្នាំ២០២៦ កម្ពុជានាំចេញទៅប្រទេសចិនសម្រេចបានជាង ២៩៥ លានដុល្លារ កើនឡើង ៣៥,៧%…

អ្នកសារព័ត៌មានអន្តរជាតិ២០រូប ចុះផ្ទាល់ទីតាំង Online Scam ដែលសមត្ថកិច្ចកម្ពុជាបង្ក្រាបជោគជ័យ

ភ្នំពេញ៖ អ្នកសារព័ត៌មានអន្តរជាតិចំនួន២០រូប មកពីស្ថាប័នព័ត៌មានឈានមុខគេពិភពលោក បានចុះទៅកាន់ទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដែលសមត្ថកិច្ចកម្ពុជាទើបតែបង្ក្រាបជោគជ័យ នៅក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ការចុះទស្សនកិច្ចនេះកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ បានទាក់ទាញអ្នកសារព័ត៌មានពីទីភ្នាក់ងារសារព័ត៌មាន Associated Press (AP), Agence France-Presse (AFP), Reuters,…

ថៃប្រកាសរង់ចាំរដ្ឋាភិបាលថ្មីមុនប្រជុំ JBC ជាមួយកម្ពុជា

រដ្ឋមន្ត្រីការបរទេសថៃ Sihasak Phuangketkeow បានឆ្លើយតបសំណើរបស់កម្ពុជាក្នុងការរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដោយលោកអះអាងថា នីតិវិធីនេះត្រូវរង់ចាំរហូតដល់រដ្ឋាភិបាលថៃថ្មីចូលកាន់អំណាចសិន។ តាមការផ្សាយរបស់ Bangkok Post នៅថ្ងៃពុធទី១១ខែមីនាឆ្នាំ២០២៦ លោក Sihasak និយាយថា កិច្ចពិភាក្សាគឺដំណើរការទៅបាន លុះត្រារដ្ឋាភិបាលថ្មីទទួលបានអំណាចនិងបង្ហាញជំហរច្បាស់លាស់។ កាលពីខែមុន ក្រសួងការបរទេសថៃក៏អះអាងដែរថា ខ្លួនត្រូវការពេលវេលាដើម្បីបញ្ចប់នីតិវិធីផ្ទៃក្នុងជាមុនសិន មុនចាប់ផ្តើមចរចា…

ជនលួចឡាន BYD បានជិះទៅលេងផ្ទះអ៊ំ ត្រូវសមត្ថកិច្ចចាប់ខ្លួននៅជិតព្រៃ

ភ្នំពេញ៖ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យម្នាក់ដែលលួចរថយន្តម៉ាក BYD ពាក់ស្លាកលេខភ្នំពេញ 2CH-1139 បន្ទាប់ពីម្ចាស់ឡានទុកចតនៅខាងក្រោយវិទ្យាល័យជាស៊ីម សាមគ្គី ហើយចូលទៅលេងផ្ទះបងប្អូន។ ប្រហែលមួយម៉ោងក្រោយមក នៅពេលចេញមកវិញ ម្ចាស់ឡានបានភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះរថយន្តបាត់ ហើយបានប្ដឹងសមត្ថកិច្ចភ្លាម។ ការអន្តរាគមន៍នេះមានការដឹកនាំផ្ទាល់ពីលោកវីសេនីយ៍ទោល នាក់ សាន្ត អធិការរងនគរបាលខណ្ឌទួលគោក។ កម្លាំងសមត្ថកិច្ចបានឡោមព័ន្ធចាប់ខ្លួនជនសង្ស័យនៅត្រង់ផ្ទះរបស់គាត់តាមបណ្ដោយផ្លូវឌឿង ហែម ខាងក្រោយវិទ្យាល័យជាស៊ីម សាមគ្គី…

ក្រសួងទទួលអំណោយខោអាវចំនួន ១០,០០០ ពីក្រុមហ៊ុនហ្គេមពីរ ដើម្បីផ្តល់ជូនកងទ័ពជួរមុខនិងជនភៀសសឹក

រាជធានីភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី បានទទួលអំណោយខោអាវចំនួន ១០,០០០ ពីក្រុមហ៊ុនហ្គេមពីររួមមាន ក្រុមហ៊ុន ម៉ាកាឡូត ហ្គាមិន (កម្ពុជា) ខូអិលធីឌី និងក្រុមហ៊ុន មហា ហ្គាមិន ខូអិលធីឌី ក្នុងស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ…

រុស្ស៊ីបដិសេធការចោទប្រកាន់ចែករំលែកព័ត៌មានចារកម្មជាមួយអ៊ីរ៉ង់ ក្នុងការសន្ទនាតាមទូរស័ព្ទរវាងពូទីន-ត្រាំ

អន្តរជាតិ៖ រុស្ស៊ីបានបដិសេធយ៉ាងច្បាស់លាស់នូវការចោទប្រកាន់ថាបានចែករំលែកព័ត៌មានចារកម្មសម្ងាត់ជាមួយអ៊ីរ៉ង់ អំពីមូលដ្ឋានយោធាអាមេរិកនៅមជ្ឈិមបូព៌ា។ ការបដិសេធនេះបានកើតឡើងក្នុងអំឡុងពេលការសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃទី៩ មីនា។ លោក Steve Witkoff បេសកជនពិសេសអាមេរិក បានថ្លែងទៅកាន់ទូរទស្សន៍ CNBC កាលពីថ្ងៃទី១០…

ចិនបញ្ជូនពលរដ្ឋជាង១ម៉ឺននាក់ពីមជ្ឈិមបូព៌ាត្រឡប់មកស្រុកវិញ បន្ទាប់ពីសង្គ្រាមផ្ទុះ

ភ្នំពេញ – ក្រសួងការបរទេសចិនបានប្រកាសកាលពីថ្ងៃទី១០មីនាថា ប្រជាជនចិនជាង១ម៉ឺននាក់ត្រូវបានជួយឱ្យវិលត្រឡប់មកប្រទេសវិញដោយសុវត្ថិភាព បន្ទាប់ពីសង្គ្រាមនៅមជ្ឈិមបូព៌ាបានបង្ខំឱ្យបិទដែនអាកាសនៅក្នុងតំបន់។ លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិនបានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានថា ពលរដ្ឋចិនទាំងនេះបានចាកចេញពីប្រទេសអ៊ីរ៉ង់ អារ៉ាប់រួម អូម៉ង់ និងអារ៉ាប៊ីសាអូឌីត។ ក្នុងចំណោមពលរដ្ឋទាំងនេះ មានជាង៣០០០នាក់ដែលជម្លៀសចេញពីអ៊ីរ៉ង់។ លោក Guo បានពន្យល់បន្ថែមថា ក្រសួងការបរទេស និងរដ្ឋបាលអាកាសចរណ៍ស៊ីវិលបានណែនាំក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកឱ្យបង្កើនសមត្ថភាព…

ទឹកស្អាតក្លាយជាគោលដៅសង្គ្រាមនៅមជ្ឈិមបូព៌ា រោងចក្របន្សាបជាតិប្រៃរងការវាយប្រហារ

អន្តរជាតិ – នៅក្នុងភាពតានតឹងនៃសង្គ្រាមដែលកំពុងកើនឡើងនៅមជ្ឈិមបូព៌ា ទឹកស្អាតកំពុងក្លាយជាធនធានដ៏សំខាន់ និងងាយរងគ្រោះបំផុតមួយ ដែលអាចក្លាយជាគោលដៅយោធាថ្មី។ សូហ្វីយ៉ា អ្នកស្រុកអេមីរ៉ាតអារ៉ាប់រួមរូបម្នាក់ បានចែករំលែកការព្រួយបារម្ភរបស់នាង៖ «នៅយប់ដ៏អាក្រក់ និងគេងមិនលក់ ខ្ញុំព្រួយបារម្ភថាតើម៉ាស៊ីនទឹកអាចនឹងអស់ឬអត់។ នៅទីបំផុត យើងស្ថិតនៅក្នុងវាលខ្សាច់»។ នាងបន្តថា៖ «ប្រេង និងឧស្ម័នអាចជាបេះដូងនៃសេដ្ឋកិច្ច ប៉ុន្តែទឹកគឺជាមូលដ្ឋាននៃការរស់រានមានជីវិតរបស់យើង»។ ការព្រួយបារម្ភនេះកំពុងកើនឡើងនៅពេលដែលសង្គ្រាមអ៊ីរ៉ង់កាន់តែធ្ងន់ធ្ងរ។ សូហ្វីយ៉ាបាននិយាយថា៖…

កម្លាំងអាវុធហត្ថតាកែវឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន រកឃើញម្សៅក្រាមជាង១៦១ក្រាម

កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវបានចុះប្រតិបត្តិការបង្ក្រាបជោគជ័យ ដោយឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនខុសច្បាប់ម្នាក់ និងរកឃើញវត្ថុតាងសំខាន់ៗជាច្រើន។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលដោយលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។ ការឃាត់ខ្លួនធ្វើឡើងនៅវេលាម៉ោង១៣:៥០នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នៅភូមិក្រង៉ុល ឃុំកំណប់ ស្រុកគិរីវង់។ កម្លាំងជំនាញបានសហការជាមួយកងរាជអាវុធហត្ថស្រុកបូរីជលសារ និងស្រុកគិរីវង់។…