អ៊ីរ៉ង់វាយប្រហារនាវាពាណិជ្ជកម្ម៣គ្រឿងនៅច្រកសមុទ្រហរម៊ុស នាវាថៃឆេះខ្លាំងបំផុត
ភ្នំពេញ៖ នាវាដឹកទំនិញចំនួន៣គ្រឿង ក្នុងនោះមាននាវាប្រទេសថៃមួយគ្រឿង ត្រូវបានរងការវាយប្រហារពីប្រទេសអ៊ីរ៉ង់នៅថ្ងៃទី១១មីនា ដែលនាំឱ្យឆេះនៅច្រកសមុទ្រហរម៊ុស ដែលជាច្រកសមុទ្រសំខាន់សម្រាប់ដឹកជញ្ជូនប្រេង។ យោងតាមរបាយការណ៍សន្តិសុខដែនសមុទ្រ នាវាដឹកទំនិញ “ម៉ាយូរី ដារី” (Mayuree Naree) របស់ថៃ បានឆាបឆេះយ៉ាងខ្លាំងនៅក្បែរឆ្នេរសមុទ្រអូម៉ង់ ដែលបង្ខំឱ្យសមាជិកនាវិកភាគច្រើនត្រូវជម្លៀសខ្លួនចេញជាបន្ទាន់។ ការវាយប្រហារនេះបានបង្ខំឱ្យនាវិកបោះបង់ចោលនាវា។ ដោយឡែក នាវាដឹកកុងតឺន័រ “One Majesty”…
