admin

administrator

អាសន្ន! ក្នុង៧ថ្ងៃ អគ្គិភ័យឆាបឆេះ៨ករណី នៅរាជធានី-ខេត្ត៨

រាជធានីភ្នំពេញ៖ ក្នុងរយៈពេលតែ៧ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ប្រទេសកម្ពុជាកំពុងប្រឈមនឹងគ្រោះអគ្គិភ័យដ៏ធ្ងន់ធ្ងរ ដោយមានអគ្គិភ័យឆាបឆេះចំនួន៨ករណីកើតឡើងនៅទូទាំងប្រទេស។ យោងតាមរបាយការណ៍ពីក្រសួងមហាផ្ទៃ គ្រោះអគ្គិភ័យទាំងនេះបានបណ្តាលឱ្យឆេះផ្ទះសំបែងប្រជាពលរដ្ឋចំនួន៧ខ្នង បន្ទប់២បន្ទប់ ព្រៃ១កន្លែង ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួនធំ។ ករណីអគ្គិភ័យទាំង៨នេះបានកើតឡើងនៅក្នុងរាជធានីភ្នំពេញ និងខេត្តចំនួន៨ រួមមាន៖ ស្ទឹងត្រែង បន្ទាយមានជ័យ សៀមរាប ត្បូងឃ្មុំ…

តួកគីដាក់ពង្រាយមីស៊ីល Patriot បន្ទាប់ពីអ៊ីរ៉ង់បាញ់ចូលដែនអាកាសពីរលើក

រដ្ឋាភិបាលតួកគីបានប្រកាសនៅថ្ងៃអង្គារទី១០ ខែមីនា ថាបានដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot របស់សហរដ្ឋអាមេរិកនៅភាគអាគ្នេយ៍ប្រទេស ជិតមូលដ្ឋានរ៉ាដារបស់អង្គការណាតូ។ ជំហាននេះគឺដើម្បីពង្រឹងការការពារដែនអាកាសប្រឆាំងនឹងការគំរាមកំហែងពីមីស៊ីលអ៊ីរ៉ង់ បន្ទាប់ពីមីស៊ីលពីរគ្រាប់បានចូលទៅក្នុងដែនអាកាសតួកគីកាលពីសប្តាហ៍មុន។ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ប្រព័ន្ធមីស៊ីល Patriot ត្រូវបានដាក់ពង្រាយទៅកាន់ខេត្ត Malatya ដែលជាទីតាំងនៃមូលដ្ឋានរ៉ាដា Kurecik របស់ណាតូ។ ប្រព័ន្ធនេះបានផ្តល់ទិន្នន័យសំខាន់ៗសម្រាប់សម្ព័ន្ធមិត្តណាតូ និងជួយកំណត់អត្តសញ្ញាណមីស៊ីលអ៊ីរ៉ង់។ ក្រសួងការពារជាតិតួកគីបានបញ្ជាក់ថា៖…

កម្ពុជា-ក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិ រួមដៃពង្រឹងសក្តានុពលទេសចរណ៍ទៅកាន់ពិភពលោក

ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិ VINCI Airport បានពង្រឹងសហការរួមគ្នា ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក។ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបលោក Emmanuel MENANTEAU សមាជិកគណៈកម្មាធិការប្រតិបត្តិក្រុមហ៊ុន VINCI Airport…

កម្ពុជាបណ្តេញជនបរទេស ៧២៤នាក់ក្នុង៣ថ្ងៃ ពាក់ព័ន្ធលួចឆ្លងដែននិងការងារខុសច្បាប់

រាជធានីភ្នំពេញ៖ ក្នុងរយៈពេលត្រឹមតែ៣ថ្ងៃ (៧-១០ មីនា ២០២៦) អាជ្ញាធរកម្ពុជាបានបណ្តេញជនបរទេសចំនួន ៧២៤នាក់ ដែលស្នាក់នៅនិងធ្វើការងារខុសច្បាប់ចេញពីប្រទេស។ យោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជនបរទេសទាំងនេះមាន១៥សញ្ជាតិ រួមមានចិន ជប៉ុន ប៉ាគីស្ថាន ឥណ្ឌា យ៉ូហ្គង់ដា ឥណ្ឌូនេស៊ី ចិនតៃវ៉ាន់ កូរ៉េ ហ្វីលីពីន នេប៉ាល់…

អូស្ត្រាលីច្រានចោលការចូលរួមក្នុងការវាយលិចនាវាអ៊ីរ៉ង់ ដោយឃុំខ្លួននាវិកក្នុងពេលសហរដ្ឋអាមេរិកវាយប្រហារ

អន្តរជាតិ – នាវិកកងទ័ពជើងទឹកអូស្ត្រាលីចំនួន ៣ នាក់ត្រូវបានគេឃុំខ្លួននៅក្នុងបន្ទប់ដេករបស់ពួកគេ នៅពេលដែលនាវាមុជទឹកអាមេរិក USS Charlotte បានបាញ់មីស៊ីលផ្លោងវាយលិចនាវាចម្បាំង IRIS Dena របស់អ៊ីរ៉ង់នៅក្នុងមហាសមុទ្រឥណ្ឌា កាលពីថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៦។ វិធានការឃុំខ្លួននេះធានាថា ជនជាតិអូស្ត្រាលីមិនបានចូលរួមក្នុងសកម្មភាពវាយលុកដែលបានឆក់យកជីវិតជនជាតិអ៊ីរ៉ង់យ៉ាងហោចណាស់ ៨៧…

ឱកាសការងារច្រើនជាង ៥,០០០ កន្លែង រង់ចាំអតីតពលករត្រឡប់ពីថៃ និងអ្នកស្វែងរកការងារនៅខេត្តកំពង់ឆ្នាំង និងកំពង់ធំ

ភ្នំពេញ៖ ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ បានបើកឱកាសការងារច្រើនជាង ៥,០០០ កន្លែង សម្រាប់អតីតពលករដែលត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើក្នុងតំបន់។ យោងតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គិតត្រឹមថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ ខេត្តកំពង់ឆ្នាំងមានឱកាសការងារចំនួន ៤,៩១៥ កន្លែង និងខេត្តកំពង់ធំមានឱកាសការងារចំនួន ៦២៧ កន្លែង។ ការងារទាំងនេះរីកចម្រើននៅក្នុងវិស័យកសិកម្ម…

នគរបាលភ្នំពេញវាយប្រហារបទល្មើស Scam Online នៅអគារ Golden One ឃាត់ជនសង្ស័យ៦៥នាក់ រួមមានជនជាតិចិន៨នាក់

ភ្នំពេញ៖ កម្លាំងនគរបាលរាជធានីភ្នំពេញ បានធ្វើប្រតិបត្តិការវាយប្រហារបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) នៅអគារ Golden One កាលពីថ្ងៃទី១០ មីនា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ។ កម្លាំងសមត្ថកិច្ចជំនាញពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះត្រួតពិនិត្យទីតាំងសង្ស័យនៅអគារ…

រត់មិនរួចទេ! ជនលួចក្នុងហាងកាហ្វេត្រូវចាប់ក្រោយ៦ម៉ោង

រាជធានីភ្នំពេញ៖ ជនសង្ស័យម្នាក់ដែលធ្វើសកម្មភាពលួចទ្រព្យសម្បត្តិក្នុងហាងកាហ្វេមួយ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបានក្រោយពីគេចខ្លួនបានត្រឹមតែ៦ម៉ោងប៉ុណ្ណោះ។ ជនសង្ស័យឈ្មោះ ជា សុភ័ក្រ អាយុ៤១ឆ្នាំ ត្រូវបានកម្លាំងព្រហ្មទណ្ឌនគរបាលខណ្ឌទួលគោកចាប់ខ្លួននៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង០៨:៣០នាទីព្រឹក។ គាត់ត្រូវបានចោទប្រកាន់ពីបទលួចទ្រព្យសម្បត្តិក្នុងហាងកាហ្វេ THE PEACE ដែលមានតម្លៃសរុប១,៧៥០ដុល្លារ។ ហេតុការណ៍នេះបានកើតឡើងនៅយប់រំលងអធ្រាត្រថ្ងៃទី១០ ខែមីនា នៅពេលដែលជនរងគ្រោះ ឈ្មោះ ចាន់…

ជនជាតិវៀតណាមលួចម៉ូតូនារីខ្មែរ ត្រូវនគរបាលចាប់បញ្ជូនតុលាការ

ខេត្តស្វាយរៀង៖ ជនសង្ស័យជនជាតិវៀតណាមម្នាក់ ដែលបានលួចម៉ូតូនារីខ្មែរម្នាក់ ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលក្រុងបាវិត ចាប់ខ្លួនបញ្ជូនទៅតុលាការខេត្តស្វាយរៀង នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦។ ជនសង្ស័យមានឈ្មោះ ង្វៀង វ៉ាំងស៊ុង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម ដែលមានទីលំនៅមិនពិតប្រាកដ។ ចំណែកជនរងគ្រោះគឺ ពៅ សុភា ភេទស្រី អាយុ៣៩ឆ្នាំ…

កីឡាការិនីគុនខ្មែរ ត្រូវតែពង្រឹងសមត្ថភាព មុនទទួលឱកាសប្រកួត

រាជធានីភ្នំពេញ៖ ក្នុងរយៈពេលថ្មីៗនេះ ចំនួនស្ត្រីចូលរួមក្នុងវិស័យកីឡាប្រដាល់គុនខ្មែរ មានការកើនឡើងយ៉ាងខ្លាំង ទាំងក្នុងតួនាទីជាកីឡាករ អាជ្ញាកណ្តាល និងចៅក្រម។ ទោះបីជាកីឡាការិនីមិនសូវមានទីផ្សារលើសង្វៀនប្រដាល់ក៏ដោយ ក៏អ្នកជំនាញនិងថ្នាក់ដឹកនាំកីឡាបានលើកទឹកចិត្តឱ្យកីឡាការិនីពង្រឹងសមត្ថភាពខ្លួនឯង ដើម្បីទទួលបានឱកាសប្រកួត ដោយមិនធ្វើឱ្យអ្នករៀបចំកម្មវិធីខកចិត្ត។ ទីផ្សារការប្រកួតរបស់កីឡាការិនីគុនខ្មែរ តាមបណ្តាសង្វៀនប្រដាល់ មានចំនួនតិចតួចនៅឡើយ ហើយសង្វៀនខ្លះក៏មិនបានរៀបចំឱ្យមានគូនារីតែម្តង។ កីឡាការិនីខ្លះ បានសំណូមពរឱ្យបណ្តាស្ថានីយទូរទស្សន៍ និងសង្វៀនផ្តល់ឱកាសឱ្យពួកគេបានប្រកួតយ៉ាងហោចណាស់១ឬ២ប្រកួតក្នុងមួយខែ។ អ្នកជំនាញជឿជាក់ថា ចំនួនស្ត្រីដែលហ្វឹកហាត់គុនខ្មែរ…