admin

administrator

ប្រេងក្លាយជាអាវុធនយោបាយ៖ មេរៀនពីវិបត្តិថាមពល៤ដងក្នុងប្រវត្តិសាស្ត្រ

ខណៈដែលតម្លៃប្រេងកំពុងហក់ឡើងខ្ពស់នៅពេលបច្ចុប្បន្ននេះ ការភ័យខ្លាចចាស់ៗពីវិបត្តិថាមពលកន្លងមកហាក់ត្រឡប់មកវិញវិញ។ ទោះបីជាវិបត្តិនៅតំបន់ឈូងសមុទ្រពែក្សសព្វថ្ងៃហាក់ដូចជាថ្មី ប៉ុន្តែតាមពិតវាគ្រាន់តែជាជំពូកថ្មីមួយទៀតនៃរឿងរ៉ាវជិតមួយសតវត្សរ៍ ដែលថាមពលត្រូវបានគេយកមកធ្វើជា«អាវុធយុទ្ធសាស្ត្រ»។ ១. ឆ្នាំ១៩៧៣៖ កំណើត«អាវុធថាមពល» នៅខែតុលា ឆ្នាំ១៩៧៣ សមាជិកអារ៉ាប់នៃអង្គការ OPEC បានចាប់ផ្ដើមយុទ្ធនាការដាក់ទណ្ឌកម្មមិនលក់ប្រេង ដោយសារការគាំទ្រអ៊ីស្រាអែលក្នុងសង្គ្រាម Yom Kippur។ តម្លៃប្រេងកើនឡើង៤ដងក្នុងមួយយប់ ពី៣ដុល្លារឡើងដល់១២ដុល្លារ។ នេះបានផ្លាស់ប្ដូររបៀបរស់នៅ និងនាំឲ្យមានការបង្កើតទីភ្នាក់ងារថាមពលអន្ដរជាតិ…

អាមេរិកចំណាយជិត ២ពាន់លានដុល្លារក្នុងមួយថ្ងៃលើសង្គ្រាមអ៊ីរ៉ង់ ប្រជាប្រិយភាពត្រាំធ្លាក់ខ្លាំង

ភ្នំពេញ៖ ការចំណាយយោធាខ្ពស់របស់សហរដ្ឋអាមេរិកលើសង្គ្រាមជាមួយអ៊ីរ៉ង់កំពុងធ្វើឱ្យប្រជាប្រិយភាពរបស់ប្រធានាធិបតីដូណាល់ ត្រាំធ្លាក់ចុះយ៉ាងខ្លាំង នៅពេលដែលការស្ទង់មតិបង្ហាញថាប្រជាជនអាមេរិកគាំទ្រសង្គ្រាមនេះតិចតួចបំផុត។ យោងតាមការចុះផ្សាយរបស់ Al Jazeera នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ប្រភពពីសភាអាមេរិកបានប្រាប់អ្នកផ្សាយព័ត៌មាន MS NOW ថា សង្គ្រាមនេះកំពុងធ្វើឱ្យសហរដ្ឋអាមេរិកខាតបង់ប្រមាណ ១ពាន់លានដុល្លារក្នុងមួយថ្ងៃ។ សារព័ត៌មាន Politico បានរាយការណ៍បន្ថែមថា បក្សសាធារណរដ្ឋអាមេរិកជាមួយសភា…

ក្រសួងពាណិជ្ជកម្មចេញវិធានថ្មីៗ ដើម្បីគ្រប់គ្រងតម្លៃប្រេងឥន្ធនៈ ក្នុងពេលសង្គ្រាមមជ្ឈិមបូព៌ា

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានចេញវិធានការថ្មីៗជាច្រើន ដើម្បីគ្រប់គ្រងបញ្ហាប្រេងឥន្ធនៈ និងធានាការផ្គត់ផ្គង់ប្រកបដោយស្ថិរភាព បន្ទាប់ពីសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាបានធ្វើឱ្យតម្លៃប្រេងឡើងខ្ពស់នៅទូទាំងពិភពលោក។ លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា កម្ពុជាជាប្រទេសនាំចូលប្រេងឥន្ធនៈសុទ្ធសាធពីបរទេស ដែលតម្លៃនឹងប្រែប្រួលទៅតាមទីផ្សារតំបន់ និងអន្តរជាតិ។ បច្ចុប្បន្ន តម្លៃប្រេងដែលចម្រាញ់រួចមាននិន្នាការកើនឡើងពី ៥% ដល់១៥% សម្រាប់ប្រេងសាំង និងពី…

ប្រវត្តិដើមកំណើតនៃទឹកដី «អង្គតាសោម» ស្រុកត្រាំកក់ ខេត្តតាកែវ

ខេត្តតាកែវ៖ តាមឯកសារស្រាវជ្រាវរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ បានបង្ហាញពីប្រវត្តិទឹកដី «អង្គតាសោម» នៃស្រុកត្រាំកក់ ដែលមានដើមកំណើតពីបុរសម្នាក់ឈ្មោះ «សោម» ដែលបានចូលមកកាប់ព្រៃសង់ជម្រករស់នៅកន្លែងនោះ។ តាមការសាកសួរពីចាស់ព្រឹទ្ធាចារ្យដែលរស់នៅក្នុងសម័យនោះ តាសោមធ្លាប់ជាមេទ័ពដែលចូលរួមសង្គ្រាមតទល់ជាមួយទ័ពសៀម ហើយបានភៀសខ្លួនមកលាក់ខ្លួននៅក្នុងព្រៃអង្គនេះ។ គាត់មានប្រពន្ធឈ្មោះយាយកង និងកូនប្រុសម្នាក់ឈ្មោះចាន់។ កាលដើមឡើយ ទឹកដីនេះមានសុទ្ធតែព្រៃឫស្សីក្រាស់ សំបូរសត្វព្រៃ ប៉ុន្តែតាសោមបានកាប់គាស់កាយដីទួលអង្គនេះ និងកសាងជីវភាពរស់នៅប្រកបដោយសេចក្តីសុខសាន្ត។ តំណក្រោយៗមក…

ពូទីន​បើក​ឱកាស​ផ្គត់ផ្គង់​ប្រេង​ទៅ​អឺរ៉ុប​វិញ ប៉ុន្តែ​ត្រូវតែ​ស្ថិត​ក្រោម​លក្ខខណ្ឌ​របស់​រុស្ស៊ី

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសថា រុស្ស៊ីត្រៀមខ្លួនរួចជាស្រេចក្នុងការផ្គត់ផ្គង់ប្រេង និងឧស្ម័នទៅអឺរ៉ុបវិញ ប៉ុន្តែត្រូវតែស្ថិតនៅក្រោមលក្ខខណ្ឌរបស់រុស្ស៊ីតែម្ដង។ ការប្រកាសនេះមកពីពេលដែលសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ បានធ្វើឱ្យការដឹកជញ្ជូនប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz ជាប់គាំង និងបង្កវិបត្តិថាមពលសកល។ សារព័ត៌មាន Al Jazeera បានផ្សាយកាលពីថ្ងៃទី៩ ខែមីនា ថា…

ពាណិជ្ជកម្មកម្ពុជាលើកស្ទួយ១៧% ក្នុង២ខែដំបូងឆ្នាំ២០២៦ សម្រេចជាង១១ពាន់លានដុល្លារ

ភ្នំពេញ៖ សេដ្ឋកិច្ចកម្ពុជាបន្តរីកចម្រើនយ៉ាងរឹងមាំ ដោយក្នុងរយៈពេល២ខែដំបូងនៃឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មអន្តរជាតិបានកើនឡើងជិត១៨% សម្រេចបានជាង១១ពាន់លានដុល្លារ។ របាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបង្ហាញថា ក្នុងខែមករា-កុម្ភៈឆ្នាំ២០២៦ កម្ពុជានាំចេញទំនិញជាង៥,២២៨លានដុល្លារ កើន១៧.២% ខណៈការនាំចូលមានតម្លៃ៥,៨៨៥លានដុល្លារ កើន១៨% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥។ ចិននៅតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា ដោយទំហំពាណិជ្ជកម្មសរុបជិត៣,៦០០លានដុល្លារ។ សហរដ្ឋអាមេរិកស្ថិតនៅលំដាប់ទី២ ដោយទំហំពាណិជ្ជកម្មកើនឡើងជិត៤០% រហូតដល់២,៣៤៣លានដុល្លារ។ ប្រទេសដៃគូសំខាន់ៗផ្សេងទៀតដូចជា វៀតណាម…

ទីក្រុងតេហេរ៉ង់រងការវាយប្រហារដោយមីស៊ីលដូចទឹកភ្លៀង ក្រោយត្រាំគំរាមវាយខ្លាំងជាងមុន២០ដង

នៅថ្ងៃអង្គារទី១០ខែមីនា ឆ្នាំ២០២៦ ទីក្រុងតេហេរ៉ង់បានរងការវាយប្រហារដោយមីស៊ីលដ៏ធ្ងន់ធ្ងរ ដែលស្រោចចុះមកដូចទឹកភ្លៀង បង្កឱ្យមានការផ្ទុះយ៉ាងខ្លាំងក្លា។ នៅពេលនេះ នៅមិនទាន់មានរបាយការណ៍ផ្លូវការអំពីចំនួនមនុស្សស្លាប់ និងរបួសនៅឡើយទេ។ តាមការផ្សាយរបស់ Daily Mail ការវាយប្រហារនេះគឺជាការវាយប្រហារអាកាសធំបំផុត ដែលមិនធ្លាប់មានចាប់តាំងពីការផ្ទុះសង្គ្រាមនៅថ្ងៃទី២៨ ខែកុម្ភៈ។ ការវាយប្រហារនេះកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា សង្គ្រាមអ៊ីរ៉ង់នឹងចប់ឆាប់ៗនេះ ប៉ុន្តែមិនមែនចប់ក្នុងសប្តាហ៍នេះទេ។…

ចិនស្នើឱ្យឈប់បាញ់ប្រហារ នៅមជ្ឈិមបូព៌ា ក្នុងជំនួបជាន់ខ្ពស់ជាមួយអារ៉ាប៊ីសាអូឌីត

បេសកជនពិសេសរបស់ប្រទេសចិន លោក Zhai Jun បានជួបជាមួយរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត លោក Faisal bin Farhan Al Saud នៅទីក្រុងរីយ៉ាដ កាលពីថ្ងៃអាទិត្យ ដោយជំរុញឱ្យគ្រប់ភាគីបញ្ឈប់ប្រតិបត្តិការយោធាជាបន្ទាន់។ ក្នុងជំនួបដ៏សំខាន់នេះ លោក Zhai Jun បានអះអាងថា ប្រទេសចិនជំរុញឱ្យគ្រប់ភាគីទាំងអស់បញ្ឈប់ការបាញ់ប្រហារជាបន្ទាន់…

អភិបាលខណ្ឌ៧មករា ជំរុញអាជ្ញាធរមូលដ្ឋានបន្តពង្រឹងការបង្ក្រាបបទល្មើសអនឡាញ

ភ្នំពេញ៖ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានដឹកនាំកិច្ចប្រជុំដើម្បីពង្រឹងការងារបង្ក្រាបបទល្មើសអនឡាញ (Online Scam) ចាប់ពីថ្នាក់មូលដ្ឋានភូមិ-សង្កាត់ រហូតដល់ថ្នាក់ខណ្ឌ។ កិច្ចប្រជុំនេះធ្វើឡើងកាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោកអភិបាលរងខណ្ឌ អធិការនគរបាល មេបញ្ជាការកងរាជអាវុធហត្ថ និងចៅសង្កាត់ទាំង៨ក្នុងខណ្ឌ។ លោកអភិបាលបានលើកឡើងថា ការសហការរវាងអាជ្ញាធរមូលដ្ឋាន កម្លាំងសន្តិសុខ…

ក្រសួងការងារអំពាវនាវអង្គការសង្គមស៊ីវិលចូលរួមពង្រឹងសិទ្ធិស្ត្រីនៅកម្ពុជា

រាជធានីភ្នំពេញ – ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអំពាវនាវឱ្យអង្គការសង្គមស៊ីវិល សមាគម និងសហជីពចូលរួមយកចិត្តទុកដាក់លើកសិទ្ធិការងារសម្រាប់ស្ត្រីកម្ពុជា ជាពិសេសក្នុងឱកាសទិវាអន្តរជាតិនារី ៨ មីនា។ លោកជំទាវ សួស ស៊ីនួន អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមកម្មវិធីជួបជុំសម្តែងមតិក្នុងឱកាសខួបលើកទី១១៥នៃទិវាអន្តរជាតិនារី នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ កម្មវិធីនេះត្រូវបានរៀបចំក្រោមប្រធានបទ “ការអនុវត្តសិទ្ធិសេរីភាព ដើម្បីយុត្តិធម៌…