admin

administrator

ក្រសួងការងារអំពាវនាវអង្គការសង្គមស៊ីវិលចូលរួមពង្រឹងសិទ្ធិស្ត្រីនៅកម្ពុជា

រាជធានីភ្នំពេញ – ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអំពាវនាវឱ្យអង្គការសង្គមស៊ីវិល សមាគម និងសហជីពចូលរួមយកចិត្តទុកដាក់លើកសិទ្ធិការងារសម្រាប់ស្ត្រីកម្ពុជា ជាពិសេសក្នុងឱកាសទិវាអន្តរជាតិនារី ៨ មីនា។ លោកជំទាវ សួស ស៊ីនួន អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមកម្មវិធីជួបជុំសម្តែងមតិក្នុងឱកាសខួបលើកទី១១៥នៃទិវាអន្តរជាតិនារី នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ កម្មវិធីនេះត្រូវបានរៀបចំក្រោមប្រធានបទ “ការអនុវត្តសិទ្ធិសេរីភាព ដើម្បីយុត្តិធម៌…

ប៉ាគីស្ថានចាប់ផ្ដើមប្រតិបត្តិការយោធាថ្មី ការពារកប៉ាល់ប្រេងពីការវាយប្រហារអ៊ីរ៉ង់

អន្តរជាតិ – កងទ័ពជើងទឹកប៉ាគីស្ថានបានចាប់ផ្ដើមប្រតិបត្តិការយោធាថ្មីមួយឈ្មោះ Muhafiz-ul-Bahr ដើម្បីការពារកប៉ាល់ដឹកប្រេងពីការវាយប្រហាររបស់អ៊ីរ៉ង់នៅក្នុងច្រកសមុទ្រហរមុហ្ស។ ប្រតិបត្តិការនេះចាប់ផ្ដើមឡើងបន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់បានកាត់បន្ថយចរាចរណ៍កប៉ាល់ដឹកប្រេងប្រហែល ៧០% នៅក្នុងច្រកសមុទ្រសំខាន់នេះ។ ច្រកសមុទ្រហរមុហ្សគឺជាផ្លូវដឹកប្រេងសំខាន់ដែលប៉ាគីស្ថានពឹងផ្អែកលើវាដើម្បីនាំចូលប្រេងជាង ៨០% ពីតំបន់ឈូងសមុទ្រ។ ការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ ២០% កាលពីសប្ដាហ៍មុនបានបង្កឱ្យមានការតម្រង់ជួរវែងៗនៅតាមស្ថានីយ៍ប្រេងនានានៅទូទាំងទីក្រុងធំៗរបស់ប៉ាគីស្ថាន។ ប្រជាពលរដ្ឋជាច្រើនត្រូវឈររង់ចាំម៉ោងរាប់ម៉ោងដើម្បីទិញប្រេង។ នៅក្នុងពេលជាមួយគ្នានេះ ស្ថានភាពនៅតំបន់ឈូងសមុទ្រកំពុងតែតានតឹងថែមទៀត។ វីដេអូដាច់ដោយឡែកមួយបានបង្ហាញពីយន្តហោះចម្បាំង F-16 របស់…

ឥណ្ឌូណេស៊ីចុះកិច្ចសន្យាទិញមីស៊ីល BrahMos ពីឥណ្ឌា ក្នុងយុទ្ធសាស្ត្រពង្រឹងកម្លាំងការពារជាតិ

រាជធានីហ្សាការតា – ប្រទេសឥណ្ឌូណេស៊ីបានចុះកិច្ចព្រមព្រៀងយុទ្ធសាស្ត្រជាមួយឥណ្ឌា ដើម្បីទិញប្រព័ន្ធមីស៊ីល BrahMos ដែលមានល្បឿនលើសសំឡេង នេះបើយោងតាមការបញ្ជាក់ផ្លូវការពីក្រសួងការពារជាតិ។ លោក Rico Ricardo Sirait អ្នកនាំពាក្យក្រសួងការពារជាតិឥណ្ឌូណេស៊ីបានបញ្ជាក់កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ថា កិច្ចព្រមព្រៀងនេះជាផ្នែកមួយនៃយុទ្ធសាស្ត្រធ្វើទំនើបកម្មអាវុធយុទ្ធភណ្ឌរបស់ប្រទេស។ ទោះបីជាតម្លៃពិតប្រាកដមិនទាន់ត្រូវបានបង្ហាញក៏ដោយ ក៏ក្រុមហ៊ុន BrahMos ដែលជាសហគ្រាសរួមគ្នារវាងឥណ្ឌា…

ពលរដ្ឋភៀសសឹក ២៧២នាក់បន្ថែមបានវិលទៅលំនៅឋានវិញ ខណៈនៅមានជាង ៤៥ពាន់នាក់ទៀតពុំទាន់អាចត្រឡប់ផ្ទះបាន

ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានផ្តល់ព័ត៌មានថ្មីបំផុតអំពីស្ថានភាពពលរដ្ឋភៀសសឹកនៅតាមព្រំដែនកម្ពុជា-ថៃ ដោយឱ្យដឹងថា មានពលរដ្ឋចំនួន ២៧២នាក់បន្ថែមទៀត បានវិលត្រឡប់ទៅលំនៅឋានវិញហើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ក្រសួងមហាផ្ទៃបានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ដោយបញ្ជាក់ថា ចាប់តាំងពីកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមាននៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មក ភាគីថៃបានបន្តប្រព្រឹត្តសកម្មភាពរំលោភលើដែនអធិបតេយ្យកម្ពុជា ទោះបីជាមិនមានការបាញ់គ្នាក៏ដោយ។ តាមរបាយការណ៍ចុងក្រោយបង្អស់៖ ១.…

ចាប់បានចោរលួចម៉ូតូដៃគូរសកម្មនៅសែនសុខ ដកហូតឧបករណ៍កាច់សោរ

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌបានចាប់ខ្លួនជនសង្ស័យម្នាក់ដែលពាក់ព័ន្ធនឹងករណីលួចម៉ូតូនៅខណ្ឌសែនសុខ ដោយដកហូតបានឧបករណ៍កាច់សោរម៉ូតូជាច្រើន។ ការចាប់ខ្លួននេះបានធ្វើឡើងនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ នៅតំបន់ផ្លូវលំ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។ ជនសង្ស័យឈ្មោះ ចំរើន សំណាង ហៅ អាធ្មេញ អាយុ២០ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទលួចម៉ូតូដែលបានកើតឡើងនៅថ្ងៃទី៣ ខែមីនា នៅតំបន់ភូមិស្លែងរលើង សង្កាត់អូរបែកក្អម។…

អូស្ត្រាលីបញ្ជូនយន្តហោះស៊ើបការណ៍ និងមីស៊ីលការពារទៅមជ្ឈិមបូព៌ា ប្រឆាំងនឹងការវាយប្រហារអ៊ីរ៉ង់

ភ្នំពេញ – រដ្ឋាភិបាលអូស្ត្រាលីបានប្រកាសពីផែនការបញ្ជូនយន្តហោះស៊ើបការណ៍ចម្ងាយឆ្ងាយ និងមីស៊ីលការពារដែនអាកាសទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីជួយការពារប្រទេសក្នុងឈូងសមុទ្រប្រឆាំងនឹងការវាយប្រហាររបស់អ៊ីរ៉ង់។ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អានថូនី អាល់បានីស (Anthony Albanese) បានប្រកាសក្នុងសន្និសីទសារព័ត៌មានថ្ងៃអង្គារថា៖ «ជម្លោះអ៊ីរ៉ង់នៅមជ្ឈិមបូព៌ាបានចាប់ផ្តើមជាងមួយសប្តាហ៍មុន ហើយការវាយប្រហារសងសឹករបស់អ៊ីរ៉ង់នៅតែបន្តកើនឡើងក្នុងកម្រិតមួយដ៏ខ្លាំង និងស៊ីជម្រៅដែលយើងមិនធ្លាប់ឃើញពីមុនមក»។ លោកបន្តថា៖ «កងទ័ពអាកាសអូស្ត្រាលីនឹងបញ្ជូនយន្តហោះស៊ើបការណ៍ម៉ាក E7A Wedgetail ព្រមទាំងមនុស្សគាំទ្រទៅការពារ…

សម្តេច ម៉ែន សំអន អំពាវនាវឱ្យស្រ្តីប្រឆាំងពុករលួយរួមសាមគ្គីការពារសន្តិភាពស្រ្តី

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអំពាវនាវឱ្យនារីក្នុងអង្គភាពប្រឆាំងអំពើពុករលួយបង្កើនការរួមសាមគ្គីគ្នា ដើម្បីការពារ និងលើកស្ទួយស្រ្តីក្នុងសង្គមកម្ពុជា។ សម្តេច ដែលជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានធ្វើការអំពាវនាវនេះក្នុងឱកាសប្រារព្ធពិធីខួបលើកទី១១៥ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ«សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ»។ សម្តេចបានចង្អុលបង្ហាញថា រាជរដ្ឋាភិបាលនីតិកាលទី៧…

បង់ក្លាដែសបិទសាកលវិទ្យាល័យទាំងអស់ ដោយសារវិបត្តិសាំងឡើងថ្លៃដ៏ធ្ងន់ធ្ងរ

ស្របពេលពិភពលោកកំពុងជួបបញ្ហាវិបត្តិថាមពលដោយសារសង្គ្រាមមជ្ឈិមបូព៌ា ប្រទេសបង់ក្លាដែសក៏កំពុងរងគ្រោះដោយកង្វះប្រេងសាំង ដែលធ្វើឲ្យរដ្ឋាភិបាលត្រូវប្រកាសបិទសាកលវិទ្យាល័យទាំងអស់ជាបណ្តោះអាសន្ន។ តាមការផ្សាយរបស់ TRT World សាកលវិទ្យាល័យទាំងអស់នៅបង់ក្លាដែសនឹងត្រូវបិទចាប់ពីថ្ងៃទី៩ ខែមីនា ដោយមិនទាន់ដឹងថានឹងបើកឡើងវិញនៅពេលណាឡើយ។ មុននេះ សាលារដ្ឋនិងឯកជនជាច្រើនក៏បានបិទរួចទៅហើយ ដែលធ្វើឲ្យវិស័យអប់រំទូទាំងប្រទេសត្រូវជាប់គាំង។ អាជ្ញាធរបង់ក្លាដែសបញ្ជាក់ថា នេះជាវិធានការបន្ទាន់ដែលត្រូវអនុវត្តទាំងបង្ខំចិត្ត ដើម្បីកាត់បន្ថយការប្រើប្រាស់អគ្គិសនី និងជួយសម្រួលដល់ការកកស្ទះចរាចរណ៍ ដែលនាំឲ្យមានការខ្ជះខ្ជាយប្រេងឥន្ធនៈ។ ទិន្នន័យបង្ហាញថា ថ្ងៃទី១០ ខែមីនា…

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៦ នឹងបង្ហាញវិធានការរដ្ឋាភិបាលក្នុងការជំរុញនវានុវត្តន៍

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៤ នឹងបង្ហាញកិច្ចខិតខំរបស់រាជរដ្ឋាភិបាលក្នុងការជំរុញនវានុវត្តន៍ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ទិវាជាតិលើកទី៤ គ្រោងនឹងរៀបចំឡើងពីថ្ងៃទី២៦ ដល់២៨ ខែមីនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមមូលបទ «នវានុវត្តន៍ដើម្បីវឌ្ឍនភាពជាតិ»។ ព្រឹត្តិការណ៍នេះនឹងរួមមានកម្មវិធីជាច្រើនដូចជា ពិព័រណ៍វិទ្យាសាស្ត្រ វេទិកាជជែកពីបច្ចេកវិទ្យា សកម្មភាពជំរុញនវានុវត្តន៍ និងពានរង្វាន់អ្នកវិទ្យាសាស្ត្រកម្ពុជាឆ្នើម។ ពន្លារដ្ឋាភិបាល…

អ៊ីស្រាអែលប្រើផូស្វ័រពណ៌សលើលីបង់ យុទ្ធសាស្ត្រដូចថៃប្រើលើកម្ពុជា

អង្គការសិទ្ធិមនុស្ស Human Rights Watch បានចេញសេចក្តីថ្លែងការណ៍ដ៏ធ្ងន់ធ្ងរបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប្រើប្រាស់សារធាតុគីមីហាមឃាត់ «ផូស្វ័រពណ៌ស» ដោយកងទ័ពអ៊ីស្រាអែលលើតំបន់លំនៅដ្ឋាននៅប្រទេសលីបង់។ យុទ្ធសាស្ត្រឧក្រិដ្ឋកម្មសង្គ្រាមនេះគឺដូចគ្នាទៅនឹងប្រទេសថៃដែលបានប្រើសារធាតុគីមីដូចគ្នានេះលើកម្ពុជាក្នុងការឈ្លានពានដោយមិនខ្លាចច្បាប់អន្តរជាតិកាលពីឆ្នាំ២០២៥។ នៅលីបង់ មានរបាយការណ៍ថាអ៊ីស្រាអែលបានស្រោចផូស្វ័រពណ៌សនៅតំបន់ Yohmor ភាគខាងត្បូងប្រទេស កាលពីសប្តាហ៍មុន។ លោក Ramzi Kaiss អ្នកស្រាវជ្រាវអំពីប្រទេសលីបង់នៅ HRW បានថ្លែងថា៖ «ការប្រើប្រាស់ផូស្វ័រពណ៌សដោយខុសច្បាប់របស់កងទ័ពអ៊ីស្រាអែលទៅលើតំបន់លំនៅឋាន…