អ៊ីស្រាអែលប្រើផូស្វ័រពណ៌សលើលីបង់ យុទ្ធសាស្ត្រដូចថៃប្រើលើកម្ពុជា
អង្គការសិទ្ធិមនុស្ស Human Rights Watch បានចេញសេចក្តីថ្លែងការណ៍ដ៏ធ្ងន់ធ្ងរបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប្រើប្រាស់សារធាតុគីមីហាមឃាត់ «ផូស្វ័រពណ៌ស» ដោយកងទ័ពអ៊ីស្រាអែលលើតំបន់លំនៅដ្ឋាននៅប្រទេសលីបង់។ យុទ្ធសាស្ត្រឧក្រិដ្ឋកម្មសង្គ្រាមនេះគឺដូចគ្នាទៅនឹងប្រទេសថៃដែលបានប្រើសារធាតុគីមីដូចគ្នានេះលើកម្ពុជាក្នុងការឈ្លានពានដោយមិនខ្លាចច្បាប់អន្តរជាតិកាលពីឆ្នាំ២០២៥។ នៅលីបង់ មានរបាយការណ៍ថាអ៊ីស្រាអែលបានស្រោចផូស្វ័រពណ៌សនៅតំបន់ Yohmor ភាគខាងត្បូងប្រទេស កាលពីសប្តាហ៍មុន។ លោក Ramzi Kaiss អ្នកស្រាវជ្រាវអំពីប្រទេសលីបង់នៅ HRW បានថ្លែងថា៖ «ការប្រើប្រាស់ផូស្វ័រពណ៌សដោយខុសច្បាប់របស់កងទ័ពអ៊ីស្រាអែលទៅលើតំបន់លំនៅឋាន…
