admin

administrator

កម្ពុជា-ចក្រភពអង់គ្លេស ចុះអនុស្សរណៈពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍជំនាញ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយឯកឧត្តម ដូមីនិក វីល្លៀម ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា និងបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយលោក Jonathan Ledger តំណាងឱ្យភាពជាដៃគូជំនាញរបស់ចក្រភពអង់គ្លេស…

ឱកាសពិតេជន! ខេត្តតំបន់ឆ្នេរសមុទ្រ៤មានការងារជាង៥ពាន់កន្លែងរង់ចាំអតីតពលករត្រឡប់ពីថៃ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានប្រកាសឱកាសការងារជាង៥ពាន់កន្លែងនៅតំបន់ឆ្នេរសមុទ្រ៤ខេត្ត ដែលកំពុងរង់ចាំអតីតពលករត្រឡប់ពីប្រទេសថៃ និងបងប្អូនដែលកំពុងស្វែងរកការងារធ្វើ។ តាមការផ្សព្វផ្សាយរបស់ក្រសួងការងារ គិតត្រឹមថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ ខេត្តស្ថិតនៅតំបន់ឆ្នេរសមុទ្ររួមមាន៖ ខេត្តកោះកុង ព្រះសីហនុ កំពត និងខេត្តកែប មានឱកាសការងារសរុបចំនួន ៥,៥១៩ កន្លែង។ ឱកាសការងារទាំងនេះស្ថិតក្នុងវិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម។ ដើម្បីទទួលបានឱកាសការងារទាំងនោះ…

ត្រាំ មិនធ្វើការគំរាមឡើងវិញទៅកាន់មេដឹកនាំអ៊ីរ៉ង់ថ្មី Mojtaba Khamenei

យោងតាមការបកស្រាយពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី៩ មីនា លោកមិនបានធ្វើការគំរាមកំហែងឡើងវិញទៅកាន់លោក Mojtaba Khamenei ដែលទើបតែត្រូវបានតែងតាំងជាមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់។ ក្នុងអត្ថាធិប្បាយដែលចេញផ្សាយដោយ New York Post លោកត្រាំបានបញ្ជាក់ថា ទោះបីជាលោកមិនពេញចិត្តជាមួយការជ្រើសរើសលោក Mojtaba កូនប្រុសទី២របស់អាយ៉ាតូឡា Ali Khamenei…

អ៊ីរ៉ង់ចោទអាមេរិកព្យាយាមពុះប្រទេស ដើម្បីរឹបអូសធនធានប្រេងដ៏សម្បូរ

អ៊ីរ៉ង់បានចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងព្យាយាមបំបែកសាធារណរដ្ឋអ៊ីស្លាម និងឈានជើងចូលមកគ្រប់គ្រងធនធានប្រេងរបស់ទីក្រុងតេហរ៉ង់ នៅពេលមានជម្លោះដែលកំពុងបន្តនៅអាស៊ីខាងលិច។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងតេហេរ៉ង់ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានចោទសហរដ្ឋអាមេរិកថា សកម្មភាពរបស់ទីក្រុងវ៉ាស៊ីនតោនមានគោលបំណងទទួលបានការគ្រប់គ្រងដោយខុសច្បាប់លើទុនបំរុងថាមពលដ៏ច្រើនសន្ធឹកសន្ធាប់របស់អ៊ីរ៉ង់។ លោក Baghaei បានអះអាងថា៖ «ពួកគេមានគោលបំណងពុះចែកប្រទេសរបស់យើង ដើម្បីកាន់កាប់ទ្រព្យសម្បត្តិប្រេងដោយខុសច្បាប់។ ពួកគេកំពុងធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើបាន ដើម្បីផ្តល់ «យុត្តិកម្ម» សម្រាប់ឧក្រិដ្ឋកម្មរបស់ពួកគេ»។…

តម្លៃប្រេងធ្លាក់ខ្លាំងជាង១០% ក្រោយសញ្ញាស្រាកស្រាន្តជម្លោះមជ្ឈិមបូព៌ា

តម្លៃប្រេងអន្តរជាតិបានធ្លាក់ចុះយ៉ាងខ្លាំងជាង១០% នៅទីផ្សារអាស៊ីនាព្រឹកថ្ងៃអង្គារ (១០ មីនា) នេះ ដោយសារសញ្ញាស្រាកស្រាន្តនៃភាពតានតឹងជម្លោះរវាងអ៊ីស្រាអែល-សហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ ការធ្លាក់ចុះនេះបានបន្ធូរបន្ថយកង្វល់ពាក់ព័ន្ធនឹងការរំខានផ្នែកផ្គត់ផ្គង់ប្រេង។ តម្លៃប្រេងឆៅម៉ាក Brent បានធ្លាក់ចុះ ១០,១៣ ដុល្លារ ឬ ១០,២៤% មកត្រឹម ៨៨,៨៣ ដុល្លារ/បារ៉ែល ខណៈតម្លៃប្រេងអាមេរិកបានធ្លាក់ចុះ ៩,៥៦…

អ៊ីរ៉ង់គំរាមបង្កើនតម្លៃប្រេងដល់២០០ដុល្លារ បើអ្នកជិតខាងមិនជួយបញ្ឈប់ត្រាំ

ស្របពេលតម្លៃប្រេងពិភពលោកកំពុងហក់ឡើងខ្ពស់ដោយសារសង្គ្រាមមជ្ឈិមបូព៌ា និងការបិទច្រកសមុទ្រ Hormuz អ៊ីរ៉ង់បានគំរាមថែមទៀតថា នឹងធ្វើឲ្យតម្លៃប្រេងឡើងដល់កម្រិតកំណត់ត្រា ២០០ដុល្លារក្នុងមួយបារ៉ែល បើបណ្តាប្រទេសជិតខាងមិនព្រមជួយគ្នាបញ្ឈប់សកម្មភាពរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ សារព័ត៌មាន RT របស់រុស្ស៊ីនៅថ្ងៃចន្ទទី៩ខែមីនាឆ្នាំ២០២៦ បានដកស្រង់សម្តីអ្នកនាំពាក្យកងទ័ពអ៊ីរ៉ង់ លោក Ebrahim Zolfaghari ដែលព្រមានថា៖ «យើងសង្ឃឹមថា រដ្ឋាភិបាលនៃបណ្តាប្រទេសមូស្លីម នឹងស្រុះដៃគ្នាចេញការព្រមានដល់សហរដ្ឋអាមេរិកនិងរបប…

អាវុធហត្ថភ្នំពេញចាប់ក្មេងទំនើង៦នាក់ ពាក់ព័ន្ធករណីគប់ថ្មធ្វើរបួសអ្នកផ្សេង

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញបានចាប់ខ្លួនក្មេងទំនើងចំនួន៦នាក់ និងបញ្ជូនទៅតុលាការ ក្រោយពីពួកគេពាក់ព័ន្ធនឹងករណីបង្កហិង្សាដោយយកដុំថ្មគប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួស។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៨:៣០យប់ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ នៅហាងកាហ្វេយីហោស្លូកាហ្វេ តាមបណ្ដោយផ្លូវលេខ៦០៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ ក្រុមក្មេងទំនើងចំនួន៩នាក់ ប្រើម៉ូតូ៤គ្រឿង បានធ្វើសកម្មភាពយកដុំថ្មគប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសចំកែងដៃខាងឆ្វេង។ កម្លាំងអាវុធហត្ថដែលកំពុងល្បាតនៅទីនោះបានចុះអន្តរាគមន៍ភ្លាម និងចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ថាន់…

សម្តេចឃួន សុដារី ជួបអគ្គលេខាធិការរដ្ឋសភាហុងគ្រី ពង្រឹងសហប្រតិបត្តិការទ្វេភាគី

ភ្នំពេញ – សម្តេចឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានជួបពិភាក្សាការងារជាមួយលោកបណ្ឌិត ជីយ៉ចជី ស៊ូច អគ្គលេខាធិការរដ្ឋសភាហុងគ្រី នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។ ក្នុងឱកាសនេះ សម្តេចបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូហុងគ្រី និងលើកឡើងពីសក្តានុពលក្នុងការពង្រឹងសហប្រតិបត្តិការទ្វេភាគី ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម ទេសចរណ៍ អប់រំ បច្ចេកវិទ្យា និងកសិកម្ម។…

ឱកាសមាសកាល់! ការងារ ២,៨៧៨ កន្លែង រង់ចាំអ្នកនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

រាជធានីភ្នំពេញ៖ យុវជន និស្សិត និងអ្នកស្វែងរកការងារទាំងអស់ មានឱកាសមាសកាល់ហើយ! ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារដ៏ធំធេង នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI)។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ…

រថយន្តលិចប្រឡាយពេលយប់ បុរសស្រវឹងស្រាបើកទៅបង់សំណាញ់រកត្រី

ភ្នំពេញ៖ ហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅយប់ថ្ងៃទី៨ ខែមិនា ឆ្នាំ២០២៦ នៅតាមប្រឡាយសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ នៅពេលបុរសម្នាក់ស្រវឹងស្រាបានបើករថយន្តធ្លាក់ចូលទឹកប្រឡាយ ស្ទើរលិចបាត់។ ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានរាយការណ៍ថា បុរសម្នាក់នេះបានផឹកស្រវឹងជាមួយមិត្តភក្តិមុននឹងបើករថយន្តម៉ាកវីស្តូពណ៌ទុយោទឹកទៅបង់សំណាញ់យកត្រីធ្វើម្ហូបក្លែម។ នៅពេលទៅដល់កន្លែងបង់សំណាញ់ គាត់បានបើករថយន្តថយក្រោយ ហើយរអិលធ្លាក់ចូលទឹកប្រឡាយភ្លាម។ សំណាងល្អដែលបុរសនោះបានវាយបំបែកកញ្ចក់រថយន្ត ហើយលូនចេញដោយសុវត្ថិភាព បន្ទាប់មកហែលទឹកឡើងគោក ហើយចាកចេញទៅផ្ទះដោយទុករថយន្តចោលនៅក្នុងទឹកប្រឡាយ។ រហូតដល់រសៀលថ្ងៃទី៩ ខែមិនា…