admin

administrator

អ៊ីរ៉ង់គំរាមបង្កើនតម្លៃប្រេងដល់២០០ដុល្លារ បើអ្នកជិតខាងមិនជួយបញ្ឈប់ត្រាំ

ស្របពេលតម្លៃប្រេងពិភពលោកកំពុងហក់ឡើងខ្ពស់ដោយសារសង្គ្រាមមជ្ឈិមបូព៌ា និងការបិទច្រកសមុទ្រ Hormuz អ៊ីរ៉ង់បានគំរាមថែមទៀតថា នឹងធ្វើឲ្យតម្លៃប្រេងឡើងដល់កម្រិតកំណត់ត្រា ២០០ដុល្លារក្នុងមួយបារ៉ែល បើបណ្តាប្រទេសជិតខាងមិនព្រមជួយគ្នាបញ្ឈប់សកម្មភាពរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ សារព័ត៌មាន RT របស់រុស្ស៊ីនៅថ្ងៃចន្ទទី៩ខែមីនាឆ្នាំ២០២៦ បានដកស្រង់សម្តីអ្នកនាំពាក្យកងទ័ពអ៊ីរ៉ង់ លោក Ebrahim Zolfaghari ដែលព្រមានថា៖ «យើងសង្ឃឹមថា រដ្ឋាភិបាលនៃបណ្តាប្រទេសមូស្លីម នឹងស្រុះដៃគ្នាចេញការព្រមានដល់សហរដ្ឋអាមេរិកនិងរបប…

អាវុធហត្ថភ្នំពេញចាប់ក្មេងទំនើង៦នាក់ ពាក់ព័ន្ធករណីគប់ថ្មធ្វើរបួសអ្នកផ្សេង

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញបានចាប់ខ្លួនក្មេងទំនើងចំនួន៦នាក់ និងបញ្ជូនទៅតុលាការ ក្រោយពីពួកគេពាក់ព័ន្ធនឹងករណីបង្កហិង្សាដោយយកដុំថ្មគប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួស។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៨:៣០យប់ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ នៅហាងកាហ្វេយីហោស្លូកាហ្វេ តាមបណ្ដោយផ្លូវលេខ៦០៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ ក្រុមក្មេងទំនើងចំនួន៩នាក់ ប្រើម៉ូតូ៤គ្រឿង បានធ្វើសកម្មភាពយកដុំថ្មគប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសចំកែងដៃខាងឆ្វេង។ កម្លាំងអាវុធហត្ថដែលកំពុងល្បាតនៅទីនោះបានចុះអន្តរាគមន៍ភ្លាម និងចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ថាន់…

សម្តេចឃួន សុដារី ជួបអគ្គលេខាធិការរដ្ឋសភាហុងគ្រី ពង្រឹងសហប្រតិបត្តិការទ្វេភាគី

ភ្នំពេញ – សម្តេចឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានជួបពិភាក្សាការងារជាមួយលោកបណ្ឌិត ជីយ៉ចជី ស៊ូច អគ្គលេខាធិការរដ្ឋសភាហុងគ្រី នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។ ក្នុងឱកាសនេះ សម្តេចបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូហុងគ្រី និងលើកឡើងពីសក្តានុពលក្នុងការពង្រឹងសហប្រតិបត្តិការទ្វេភាគី ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម ទេសចរណ៍ អប់រំ បច្ចេកវិទ្យា និងកសិកម្ម។…

ឱកាសមាសកាល់! ការងារ ២,៨៧៨ កន្លែង រង់ចាំអ្នកនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

រាជធានីភ្នំពេញ៖ យុវជន និស្សិត និងអ្នកស្វែងរកការងារទាំងអស់ មានឱកាសមាសកាល់ហើយ! ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារដ៏ធំធេង នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI)។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ…

រថយន្តលិចប្រឡាយពេលយប់ បុរសស្រវឹងស្រាបើកទៅបង់សំណាញ់រកត្រី

ភ្នំពេញ៖ ហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅយប់ថ្ងៃទី៨ ខែមិនា ឆ្នាំ២០២៦ នៅតាមប្រឡាយសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ នៅពេលបុរសម្នាក់ស្រវឹងស្រាបានបើករថយន្តធ្លាក់ចូលទឹកប្រឡាយ ស្ទើរលិចបាត់។ ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានរាយការណ៍ថា បុរសម្នាក់នេះបានផឹកស្រវឹងជាមួយមិត្តភក្តិមុននឹងបើករថយន្តម៉ាកវីស្តូពណ៌ទុយោទឹកទៅបង់សំណាញ់យកត្រីធ្វើម្ហូបក្លែម។ នៅពេលទៅដល់កន្លែងបង់សំណាញ់ គាត់បានបើករថយន្តថយក្រោយ ហើយរអិលធ្លាក់ចូលទឹកប្រឡាយភ្លាម។ សំណាងល្អដែលបុរសនោះបានវាយបំបែកកញ្ចក់រថយន្ត ហើយលូនចេញដោយសុវត្ថិភាព បន្ទាប់មកហែលទឹកឡើងគោក ហើយចាកចេញទៅផ្ទះដោយទុករថយន្តចោលនៅក្នុងទឹកប្រឡាយ។ រហូតដល់រសៀលថ្ងៃទី៩ ខែមិនា…

អាកាសធាតុប្រែប្រួលខ្លាំង៖ ភ្លៀងធ្លាក់លាយខ្យល់កន្ត្រាក់គ្របដណ្តប់ខេត្តជាច្រើន

(រាជធានីភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញការព្យាករណ៍អាកាសធាតុថា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នេះ របបខ្យល់មូសុងឦសាននឹងបង្កឱ្យមានការប្រែប្រួលអាកាសធាតុយ៉ាងខ្លាំងនៅតាមតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា។ ទោះបីជាសីតុណ្ហភាពទូទៅនៅតែក្តៅចន្លោះពី ៣៤°C ទៅ ៣៥°C ក៏ដោយ ក៏បណ្តាខេត្តមួយចំនួនដូចជា បាត់ដំបង ពោធិ៍សាត់ តាកែវ កំពង់ស្ពឺ…

អនុប្រធានទី១រដ្ឋសភាស្នើកូរ៉េខាងត្បូងពិនិត្យឡើងវិញលើការលក់យន្តហោះចម្បាំងឱ្យថៃ

ភ្នំពេញ – លោក ជាម យៀប អនុប្រធានទី១នៃរដ្ឋសភាកម្ពុជា បានស្នើសុំឱ្យរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ(កូរ៉េខាងត្បូង) ពិនិត្យឡើងវិញលើលក្ខខណ្ឌនៃការលក់យន្តហោះចម្បាំងឱ្យទៅប្រទេសថៃ ដើម្បីធានាសន្តិភាពក្នុងតំបន់។ ការស្នើសុំនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ ដែលដឹកនាំដោយលោក យ៉ូន ហូដុក សមាជិករដ្ឋសភា និងជាប្រធានក្រុមមិត្តភាពសភាកូរ៉េ-កម្ពុជា នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦។ លោក ជាម…

តួកគីព្រមានអ៊ីរ៉ង់យ៉ាងខ្លាំង បន្ទាប់ពីមីស៊ីលបាលីស្ទិកទី២ផ្លោងចូលដែនអាកាស

អង្គការណាតូ (NATO) បានបញ្ជាក់ថា បានបាញ់ទម្លាក់មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ «បាលីស្ទិក» ទីពីរ ដែលផ្លោងចេញពីអ៊ីរ៉ង់ចូលក្នុងដែនអាកាសតួកគីម្តងទៀត កាលពីថ្ងៃចន្ទទី៩ខែមីនា។ អាជ្ញាធរតួកគីបានព្រមានយ៉ាងខ្លាំងទៅកាន់ទីក្រុងតេហេរ៉ង់ថា៖ «កុំធ្វើឱ្យមានការញុះញង់ណាមួយឱ្យសោះ»។ យោងតាម AFP នេះគឺជាឧប្បត្តិហេតុលើកទីពីរមកលើដែនអាកាសប្រទេសតួកគី ដែលជាសមាជិកអង្គការណាតូ ក្នុងរយៈពេលត្រឹមតែ៥ថ្ងៃប៉ុណ្ណោះ។ សម្ព័ន្ធមិត្តរបស់ប្រទេសនេះបានសង្កត់ធ្ងន់ថា ពួកគេត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារសម្ព័ន្ធមិត្តទាំងអស់ពីការគំរាមកំហែងណាមួយពីសត្រូវ។ ទន្ទឹមនឹងនេះ ទីក្រុងវ៉ាស៊ីនតោនបានជំរុញឱ្យពលរដ្ឋអាមេរិកទាំងអស់ចាកចេញពីភាគអាគ្នេយ៍នៃប្រទេសតួកគី…

កម្លាំងសមត្ថកិច្ចខណ្ឌប្ញស្សីកែវចុះឆែកអាវុធផ្ទុះ សន្តិសុខទូទៅល្អប្រសើរ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចំនួន ៤០ នាក់ ដឹកនាំដោយលោក ប៊ុត បូវណ្ណារ័ត្ន អភិបាលរងខណ្ឌប្ញស្សីកែវ បានចុះធ្វើប្រតិបត្តិការឆែកអាវុធជាតិផ្ទុះនៅយប់ថ្ងៃអាទិត្យទី៨ ខែមីនា ឆ្នាំ២០២៦។ ការប្រតិបត្តិការនេះធ្វើឡើងនៅមុខបុរីកាំកូស៊ីធី សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ ដោយមានការចូលរួមពីកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ កងរាជអាវុធហត្ថខណ្ឌ មន្ត្រីខណ្ឌ និងប្រជាការពារខណ្ឌ។ ប្រភពព័ត៌មានពីរដ្ឋបាលខណ្ឌប្ញស្សីកែវបានឲ្យដឹងថា កម្លាំងសមត្ថកិច្ចបានបន្តល្បាតក្នុងភូមិសាស្ត្រខណ្ឌដើម្បីធានាសន្តិសុខសង្គម។…

ជនសង្ស័យវាយប្រពន្ធត្រូវឃាត់ខ្លួនក្រោយវីដេអូហិង្សាផ្សព្វផ្សាយលើបណ្ដាញសង្គមនៅរតនគិរី

រតនគិរី៖ កម្លាំងនគរបាលស្រុកកូនមុំបានឃាត់ខ្លួនបុរសម្នាក់ដែលជាប់ចោទក្នុងករណីប្រើអំពើហិង្សាលើប្រពន្ធរបស់ខ្លួន បន្ទាប់ពីមានការផ្សព្វផ្សាយវីដេអូហិង្សាលើបណ្ដាញសង្គម។ ការចាត់វិធានការនេះធ្វើឡើងដោយអនុវត្តតាមការដឹកនាំរបស់អគ្គស្នងការនគរបាលជាតិ និងការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី។ ក្រុមការងារប្រតិកម្មរហ័សបានចាប់ផ្ដើមស្រាវជ្រាវកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីឃើញវីដេអូហិង្សាដែលកើតឡើងនៅថ្ងៃមុន។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦:៣០ព្រឹក ថ្ងៃទី៧ មីនា ២០២៦ នៅការដ្ឋានទី៤ ឡូត៍៦៥ ភូមិ៣ ឃុំស្រែអង្ក្រង…