admin

administrator

ប្រជាពលរដ្ឋរាយការណ៍តាម App NoDrug នគរបាលឃាត់ខ្លួនជនសង្ស័យ ៣នាក់ នៅត្បូងឃ្មុំ ពាក់ព័ន្ធគ្រឿងញៀន

ខេត្តត្បូងឃ្មុំ៖ កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យ ៣នាក់ ក្រោយពីទទួលបានព័ត៌មានតាមកម្មវិធីទូរស័ព្ទ NoDrug អំពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅស្រុកមេមត់។ ព្រឹត្តិការណ៍នេះកើតឡើងនៅថ្ងៃទី៧ មីនា ២០២៦ នៅភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់។ ការចាប់ខ្លួនបានកើតឡើងក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍ត្រី ហុក ណាក់ ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។ កម្លាំងសមត្ថកិច្ចបានធ្វើប្រតិបត្តិការបង្ក្រាបភ្លាមៗ ក្រោយទទួលបានព័ត៌មានតាមកម្មវិធី NoDrug…

ជប៉ុនចាប់ផ្តើមដាក់ពង្រាយមីស៊ីលចម្ងាយឆ្ងាយដំបូងគេនៅភាគនិរតី បណ្តាលឱ្យអ្នកស្រុកតវ៉ា

ប្រទេសជប៉ុនបានចាប់ផ្តើមដាក់ពង្រាយមីស៊ីលចម្ងាយឆ្ងាយផលិតក្នុងស្រុកជាលើកដំបូងនៅតំបន់ភាគនិរតី ដោយមានគោលបំណងបង្កើនសមត្ថភាពយោធាឆ្លើយតបទៅនឹងបញ្ហាប្រឈមក្នុងតំបន់។ យោងតាមអាជ្ញាធរជប៉ុន មីស៊ីលប្រភេទ Type-12 ដែលអាចបាញ់បានចម្ងាយរហូតដល់ 1,000 គីឡូម៉ែត្រ នឹងត្រូវដាក់ពង្រាយនៅជំរំ Kengun ខេត្ត Kumamoto នៅចុងខែមីនានេះ។ លោក Minoru Kihara ប្រធានលេខាធិការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ពីដំណើរការនេះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតទេ។ ការដាក់ពង្រាយមីស៊ីលនេះបានជំរុញឱ្យមានការតវ៉ាពីអ្នកស្រុកក្នុងតំបន់ ដែលពលរដ្ឋរាប់សិបនាក់បានឈរតវ៉ាខាងក្រៅជំរំយោធា…

រុស្ស៊ីប្រកាសថា ច្បាប់អន្តរជាតិបានដល់ទីបញ្ចប់ ពិភពលោកចូលសម័យគ្មានច្បាប់

ភ្នំពេញ – អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រកាសថា ប្រព័ន្ធច្បាប់អន្តរជាតិដែលធ្លាប់ជាយន្តការដឹកនាំពិភពលោក បានឈានដល់ទីបញ្ចប់ និងលែងមានប្រសិទ្ធភាពទៀតហើយ។ ក្នុងកិច្ចសម្ភាសន៍កាលពីថ្ងៃទី៨ ខែមីនា លោក Peskov បានសង្កត់ធ្ងន់ថា ទោះបីជាគោលការណ៍ច្បាប់ទាំងនោះនៅមានចែងលើក្រដាសក៏ដោយ ក៏ក្នុងការពិតជាក់ស្ដែង វាមិនមានឥទ្ធិពលអ្វីទាល់តែសោះ ដែលធ្វើឲ្យពិភពលោកធ្លាក់ចូលក្នុងស្ថានភាពគ្មានបទប្បញ្ញត្តិច្បាប់ច្បាស់លាស់។ ការលើកឡើងនេះ…

បុរសដកកាំភ្លើងគំរាមប្រជាពលរដ្ឋក្រោយគ្រោះថ្នាក់ចរាចរណ៍ ត្រូវបញ្ជូនទៅតុលាការ

ភ្នំពេញ៖ ជនសង្ស័យដែលបានដកកាំភ្លើងសំញែងគំរាមប្រជាពលរដ្ឋក្រោយពីមានគ្រោះថ្នាក់ចរាចរណ៍តូចមួយ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ ដើម្បីចាត់ការតាមច្បាប់។ ជនសង្ស័យឈ្មោះ មុំ សាវ័ន្ត ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ដែលមិនបានបញ្ជាក់មុខរបរ ត្រូវបានចោទប្រកាន់ពីបទកាន់កាប់អាវុធដោយខុសច្បាប់។ សូមរំលឹកថា នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង២១:៤៥នាទី…

ចិនចូលខ្លួនជាអ្នកសម្របសម្រួល ពន្លត់ភ្លើងសង្គ្រាមអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់

ប្រទេសចិនបានចូលខ្លួនធ្វើជាអ្នកសម្របសម្រួលដើម្បីពន្លត់ភ្លើងសង្គ្រាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ស្របពេលវិបត្តិពិភពលោកកាន់តែធ្ងន់ធ្ងរឡើងៗ។ តាមការផ្សាយរបស់ BBC នៅថ្ងៃចន្ទទី៩ខែមីនាឆ្នាំ២០២៦ លោក Zhai Jun ប្រេសិតពិសេសរបស់ចិនទទួលបន្ទុកកិច្ចការមជ្ឈិមបូព៌ា បានធ្វើដំណើរទៅកាន់រាជធានីរីយ៉ាដ ដើម្បីជួបជាមួយរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត Faisal bin Farhan Al Saud និងអគ្គលេខាធិការក្រុមប្រឹក្សាសហប្រតិបត្តិការប្រទេសឈូងសមុទ្រ (GCC) លោក Jasem…

រាជរដ្ឋាភិបាលដាក់អាទិភាពអភិវឌ្ឍមូលធនមនុស្ស ជំរុញការអប់រំគុណភាពខ្ពស់

ខេត្តកំពង់ធំ – រាជរដ្ឋាភិបាលកម្ពុជាបានដាក់អាទិភាពលើការអភិវឌ្ឍមូលធនមនុស្សក្នុងយុទ្ធសាស្ត្របញ្ចកោណ ដោយសំដៅលើការអប់រំដែលមានចំណេះដឹងទូលាយ ជំនាញពិតប្រាកដ និងសីលធម៌គុណធម៌។ លោកជំទាវបណ្ឌិត ជា សិរី សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី២នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានថ្លែងក្នុងពិធីសម្ពោធអគារសិក្សា១ខ្នង មាន២ជាន់ ស្មើ១២បន្ទប់ និងអគារបណ្ណាល័យ១ខ្នង នៅវិទ្យាល័យជា ស៊ីម កំពង់ថ្ម ក្នុងឃុំបល្ល័ង្គ…

អភិបាលខណ្ឌ៧មករា ប្រកាសធ្វើសង្គ្រាមទប់ស្កាត់បទល្មើសអនឡាញ ដើម្បីការពារប្រជាពលរដ្ឋពីការឆបោកតាមបណ្តាញ

ភ្នំពេញ៖ នារសៀលថ្ងៃទី០៩ មីនា ២០២៦ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានដឹកនាំកិច្ចប្រជុំពិសេស ដើម្បីបង្កើនប្រសិទ្ធភាពការទប់ស្កាត់បទល្មើសអនឡាញ (Online Scam) ដែលកំពុងគំរាមកំហែងសន្តិសុខប្រជាពលរដ្ឋ។ កិច្ចប្រជុំដ៏សំខាន់នេះបានប្រមូលផ្តុំមន្ត្រីជាន់ខ្ពស់ពីគ្រប់ផ្នែក រួមមានអភិបាលរង អធិការនគរបាល មេបញ្ជាការកងរាជអាវុធហត្ថ និងចៅសង្កាត់ទាំង៨នាក់ ដើម្បីរកវិធានការបង្ក្រាបបទល្មើសឌីជីថល។ លោកអភិបាលបានជំរុញឱ្យមានការសហការយ៉ាងជិតស្និទ្ធរវាងអាជ្ញាធរមូលដ្ឋាន…

ស្រាបៀរថ្មី Greet Premium Lite ចេញផ្សាយដោយក្រុមហ៊ុនខ្មែរ ១០០% ជាមួយរសជាតិស្រាល អាល់កុលទាប

ភ្នំពេញ៖ ក្រុមហ៊ុនខ្មែរ ១០០% ឈ្មោះ ឆេមពានគ្រុប បានចេញផ្សាយស្រាបៀរថ្មីមួយប្រភេទឈ្មោះ Greet Premium Lite ដែលមានរសជាតិស្រាល និងកម្រិតអាល់កុលទាបត្រឹមតែ ៣.៩% ប៉ុណ្ណោះ។ លោកជំទាវ អ្នកឧកញ៉ា សុខ សុភាព អគ្គនាយិកាក្រុមហ៊ុន ឆេមពានគ្រុប បានថ្លែងក្នុងឱកាសសម្ពោធផលិតផលថ្មីនេះថា៖…

សម្តេច ម៉ែន សំអន ប្រគល់អំណោយដល់កងទ័ព និងអបអរទិវានារីអន្តរជាតិ

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានសង្កត់ធ្ងន់ថា សន្តិសុខ និងសន្តិភាពជាកត្តាសំខាន់បំផុតក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។ ក្នុងឱកាសអបអរសាទរខួបទិវានារីអន្តរជាតិលើកទី១១៥ សម្តេចដែលជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បាននាំយកអំណោយប្រគល់ជូនកងពលតូចអន្តរាគមន៍លេខ៩ និងតំបន់ប្រតិបត្តិការសឹករងព្រះវិហារ-កំពង់ធំ។ សម្តេចបានពាំនាំការផ្តាំផ្ញើពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី…

រុស្ស៊ីបដិសេធការចោទប្រកាន់ថា និស្សិតចិនត្រូវបង្ខំចូលបម្រើកងទ័ព

ក្រសួងការបរទេសរុស្ស៊ីបានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ដែលរីកសាយយ៉ាងឆាប់រហ័សនៅលើគេហទំព័រព័ត៌មានចិនមួយចំនួនថា និស្សិតចិនដែលកំពុងសិក្សានៅប្រទេសរុស្ស៊ីត្រូវបានបង្ខំឲ្យចុះកិច្ចសន្យាចូលបម្រើក្នុងកងកម្លាំងប្រដាប់អាវុធរុស្ស៊ី។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើប៉ុស្តិ៍ Telegram ផ្លូវការកាលពីថ្ងៃទី៨មីនា ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ថា ព័ត៌មានដែលថានិស្សិតបរទេស ជាពិសេសនិស្សិតមកពីប្រទេសចិន ត្រូវបង្ខំឲ្យចូលរួមក្នុងការបម្រើយោធានៅពេលសិក្សានៅរុស្ស៊ី គឺជារឿងបង្ខូចឈ្មោះទីក្រុងទីមូស្កូ។ យោងតាមភ្នាក់ងារ TASS គេហទំព័រមួយចំនួនដូចជា news.creaders.net, backchina.com និងវិបផតថលអ៊ីនធឺណិតចិន 360doc.com បានបង្ហោះអត្ថបទដែលមានចំណងជើងគួរឲ្យភ្ញាក់ផ្អើលដូចជា «ចុះហត្ថលេខាលើកិច្ចសន្យាស្លាប់ ឬមិនចុះហត្ថលេខានឹងត្រូវត្រឡប់ទៅផ្ទះវិញ…