ចិនចូលខ្លួនជាអ្នកសម្របសម្រួល ពន្លត់ភ្លើងសង្គ្រាមអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់
ប្រទេសចិនបានចូលខ្លួនធ្វើជាអ្នកសម្របសម្រួលដើម្បីពន្លត់ភ្លើងសង្គ្រាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ស្របពេលវិបត្តិពិភពលោកកាន់តែធ្ងន់ធ្ងរឡើងៗ។ តាមការផ្សាយរបស់ BBC នៅថ្ងៃចន្ទទី៩ខែមីនាឆ្នាំ២០២៦ លោក Zhai Jun ប្រេសិតពិសេសរបស់ចិនទទួលបន្ទុកកិច្ចការមជ្ឈិមបូព៌ា បានធ្វើដំណើរទៅកាន់រាជធានីរីយ៉ាដ ដើម្បីជួបជាមួយរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត Faisal bin Farhan Al Saud និងអគ្គលេខាធិការក្រុមប្រឹក្សាសហប្រតិបត្តិការប្រទេសឈូងសមុទ្រ (GCC) លោក Jasem…
