admin

administrator

រកឃើញស្ថានីយប្រេង ២០កន្លែងនៅខេត្តកំពត លក់លើសតម្លៃកំណត់ ៤-៥ពាន់រៀលក្នុង១លីត្រ

ខេត្តកំពត៖ ក្រុមមន្ត្រីជំនាញពីមន្ទីរពាណិជ្ជកម្មខេត្តកំពត បានរកឃើញស្ថានីយប្រេងឥន្ធនៈចំនួន ២០កន្លែង កំពុងលក់ប្រេងលើសពីតម្លៃដែលក្រសួងកំណត់ ដោយមួយចំនួនលក់លើសរហូតដល់ ៤-៥ពាន់រៀលក្នុង១លីត្រ។ លោក ស្រី កុម្ភៈ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពត បានឱ្យដឹងថា ការត្រួតពិនិត្យនេះបានធ្វើឡើងក្រោយពីទទួលការណែនាំពីក្រសួង ដោយក្រុមការងារបានចុះពិនិត្យស្ថានីយប្រេងចំនួន ៨០កន្លែងទូទាំងខេត្ត។ ក្នុងនោះ មាន ២០ស្ថានីយបានលក់ប្រេងលើសតម្លៃកំណត់។ “ក្រុមការងារបានណែនាំម្ចាស់ស្ថានីយទាំងនោះឱ្យលក់តាមតម្លៃដែលក្រសួងកំណត់ ហើយតម្លៃនេះត្រូវបានប្រកាសរៀងរាល់…

មេចុងភៅប្រេស៊ីលបដិសេធការចោទ Neymar ពីបទបំពានការងារ ហៅថា ‘ព័ត៌មានក្លែងក្លាយ’

ភ្លាមៗបន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានថា អតីតមេចុងភៅម្នាក់កំពុងប្តឹងតារាបាល់ទាត់ប្រេស៊ីល Neymar ពីបទបង្ខំឱ្យធ្វើការថែមម៉ោង ស្ត្រីរូបនោះបានចេញមុខបដិសេធទាំងស្រុង។ ការចោទប្រកាន់ដែលត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មានប្រេស៊ីល Metropoles អះអាងថា ចុងភៅស្រីម្នាក់បានដាក់ពាក្យប្តឹងទៅតុលាការនៅទីក្រុង Rio de Janeiro ពីបទបំពានការងារ។ របាយការណ៍នោះអះអាងថា នាងត្រូវបានគេជួលឱ្យធ្វើការនៅវីឡាប្រណីតរបស់ Neymar ពីខែកក្កដា 2025 ដល់ខែកុម្ភៈ 2026។…

អតីតអ្នកទោសញៀនចេញមកវិញ បែរជាលួចម៉ូតូអ្នកភូមិវិញ ត្រូវប៉ូលិសចាប់បានភ្លាម

ខេត្តកណ្តាល៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលមានប្រវត្តិធ្លាប់ជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ៦ខែ ពីបទប្រើប្រាស់ និងជួញដូរសារធាតុញៀនដោយខុសច្បាប់ តែពេលបានចេញមកវិញ បែរជាលួចម៉ូតូអ្នកភូមិបន្តទៀត។ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង ១៦:៥០នាទី ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ នៅក្នុងផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិឬស្សីស្រុក ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។ ជនសង្ស័យត្រូវបានឃាត់ខ្លួននៅថ្ងៃទី០៨ ខែមីនា…

អាជ្ញាធរចុះត្រួតពិនិត្យទីតាំង ១៣៤កន្លែង ក្នុងភ្នំពេញ រកឃើញជនបរទេសខុសច្បាប់ជាង ៥០០នាក់

ភ្នំពេញ៖ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងស្នាក់នៅចំនួន ១៣៤កន្លែង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ប្រតិបត្តិការទ្រង់ទ្រាយធំនេះ ធ្វើឡើងក្រោមការដឹកនាំរបស់លោកអភិបាលរងរាជធានីភ្នំពេញ ៣រូប ដោយមានការចូលរួមពីកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កងរាជអាវុធហត្ថរាជធានី និងអាជ្ញាធរពាក់ព័ន្ធនៅតាមមូលដ្ឋានខណ្ឌច្បារអំពៅ និងខណ្ឌពោធិ៍សែនជ័យ។ ជាលទ្ធផល កម្លាំងអាជ្ញាធរចម្រុះបានត្រួតពិនិត្យលើជនបរទេសសរុប ៥៩៨នាក់ (ស្រី ១៦៧នាក់)…

អាជ្ញាធរចាប់ខ្លួនជនសង្ស័យ១០នាក់ និងឃាត់យកគ្រឿងញៀនជាង៥០០ក្រាម ក្នុងប្រតិបត្តិការបង្ក្រាបថ្ងៃទី៨មីនា

ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញប្រកាសលទ្ធផលប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ ដោយឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ និងឃាត់យកគ្រឿងញៀនជាច្រើនប្រភេទ។ ក្នុងប្រតិបត្តិការនេះ អាជ្ញាធរបានដោះស្រាយករណីចំនួន៦ករណី ដោយឃាត់ខ្លួនជនសង្ស័យទាំង១០នាក់ដែលជាបុរសទាំងអស់។ ក្នុងចំណោមជនសង្ស័យទាំងនេះ រួមមាន៖ • ជួញដូរ១ករណី ឃាត់៤នាក់ • ដឹកជញ្ជូន និងរក្សាទុក៣ករណី ឃាត់៤នាក់…

វៀតណាមដកពន្ធប្រេងសព្វប្រភេទទៅ ០% ដើម្បីប្រយុទ្ធនឹងវិបត្តិមជ្ឈិមបូព៌ា

រដ្ឋាភិបាលវៀតណាមបានសម្រេចចិត្តកាត់បន្ថយពន្ធនាំចូលប្រេងឥន្ធនៈគ្រប់ប្រភេទទៅត្រឹម ០% ដើម្បីប្រយុទ្ធនឹងផលប៉ះពាល់ពីវិបត្តិមជ្ឈិមបូព៌ា និងធានាស្ថិរភាពទីផ្សារថាមពលក្នុងស្រុក។ ការសម្រេចចិត្តយ៉ាងឆាប់រហ័សនេះ ត្រូវបានធ្វើឡើងក្រោមសេចក្តីព្រាងក្រឹត្យដែលក្រសួងហិរញ្ញវត្ថុវៀតណាមបានស្នើ ដោយរំពឹងថានឹងជួយធានាការផ្គត់ផ្គង់ប្រេងឥន្ធនៈឱ្យបានស្ថិរភាព និងកាត់បន្ថយតម្លៃសាំងសម្រាប់ប្រជាពលរដ្ឋ។ តាមរយៈសេចក្តីព្រាងនេះ ពន្ធនាំចូលលើប្រេងសាំងគ្មានសារធាតុសំណ និងសមាសធាតុលាយនឹងត្រូវកាត់បន្ថយពី ១០% មកត្រឹម ០% ខណៈពន្ធលើប្រេងម៉ាស៊ូត ប្រេងឥន្ធនៈ ប្រេងឥន្ធនៈអាកាសចរណ៍ និងប្រេងកាត ក៏នឹងត្រូវកាត់បន្ថយពី ៧%…

អាមេរិក-អ៉ីស្រាអែលវាយប្រហារទីតាំងប្រេងទេហេរ៉ង់ បណ្តាលឱ្យមនុស្សស្លាប់ និងផ្អាកការចែកចាយប្រេង

សង្គ្រាមអ៉ីរ៉ង់បានឈានដល់ដំណាក់កាលថ្មី នៅពេលដែលទីតាំងស្តុកប្រេងចំនួន៦កន្លែងនៅក្រុងតេហេរ៉ង់ត្រូវបានវាយប្រហារដោយកងកម្លាំងអាមេរិក និងអ៉ីស្រាអែលនៅយប់ថ្ងៃទី៧-៨មីនា។ ការវាយប្រហារនេះបណ្តាលឱ្យមនុស្ស៤នាក់ស្លាប់ និងធ្វើឱ្យការចែកចាយប្រេងនៅរដ្ឋធានីត្រូវផ្អាកបណ្តោះអាសន្ន។ លោកកេរ៉ាម៉ាត វេសាករ៉ាមី ប្រធានក្រុមហ៊ុនជាតិចែកចាយផលិតផលប្រេងអ៉ីរ៉ង់បញ្ជាក់ថា ទីតាំងប្រេង៦កន្លែងរងការវាយប្រហារ និងរងការខូចខាត ដោយក្នុងចំណោមនិយោជិត៤នាក់ដែលស្លាប់ មានអ្នកបើករថយន្ត២នាក់។ នេះជាការវាយប្រហារលើកដំបូងប្រឆាំងហេដ្ឋារចនាសម្ព័ន្ធថាមពលអ៉ីរ៉ង់តាំងពីចាប់ផ្តើមសង្គ្រាម។ អភិបាលក្រុងតេហេរ៉ង់លោកម៉ូហាំម៉ាដ ដាដេស ម៉ូតាមេឌីយ៉ានបានប្រកាសផ្អាកការចែកចាយប្រេងបណ្តោះអាសន្ន ដោយលោកអះអាងថាសភាពការណ៍កំពុងតែដោះស្រាយ។ កងទ័ពអ៉ីស្រាអែលបានទទួលស្គាល់ការវាយប្រហារអាងស្តុកប្រេងជាច្រើន ដោយអះអាងថាអ៉ីរ៉ង់ប្រើទីតាំងទាំងនេះសម្រាប់ដំណើរការហេដ្ឋារចនាសម្ព័ន្ធយោធា។ សង្គ្រាមនៅអ៉ីរ៉ង់បានឈានចូលថ្ងៃទី៩…

អនុរដ្ឋលេខាធិការក្រសួងការងារជំរុញឱ្យបន្តគាំទ្រសហគ្រាសតូច-មធ្យម បង្កើតការងារដល់យុវជននិងអតីតពលករត្រឡប់ពីថៃ

បាត់ដំបង-កំពង់ធំ៖ លោកជំទាវ ហ៊ឹម សុធារ័ត្ន អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជំរុញឱ្យភាគីពាក់ព័ន្ធនៃកម្មវិធី DEY III បន្តជួយជ្រោមជ្រែងដល់សហគ្រាសធុនតូច-មធ្យម (SMEs) បន្ថែមទៀត ដើម្បីគាំទ្រការបង្កើតការងារក្នុងស្រុកដល់យុវជន និងអតីតពលករត្រឡប់មកពីប្រទេសថៃ។ ការជំរុញលើកទឹកចិត្តយ៉ាងមុតមាំនេះ ធ្វើឡើងក្នុងឱកាសដែលលោកជំទាវអនុរដ្ឋលេខាធិការ រួមជាមួយលោក ឈា ឡាយហ៊ី អគ្គនាយករងនៃអគ្គនាយកដ្ឋានសហគ្រាសធុនតូច-មធ្យម…

ជិត៩៣%នៃជនភៀសសឹកបានត្រឡប់ទៅផ្ទះវិញ ខណៈជាង៤ម៉ឺន៥ពាន់នាក់នៅរង់ចាំការដោះស្រាយព្រំដែន

រាជធានីភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា មកទល់ពេលនេះ មានពលរដ្ឋភៀសសឹកសរុបជិត៩៣% បានវិលត្រឡប់ទៅផ្ទះសម្បែងវិញ ខណៈជាង៤ម៉ឺន៥ពាន់នាក់នៅមិនទាន់អាចត្រឡប់ទៅវិញនៅឡើយ។ ក្នុងសន្និសីទប្រចាំថ្ងៃនាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា…

ចិនរៀបចំសាងសង់បណ្តាញថាមពលក្រោមដីយុទ្ធសាស្ត្រ ដើម្បីធានាសន្តិសុខជាតិ

អ្នកជំនាញថាមពលចិនបានអំពាវនាវឱ្យរដ្ឋាភិបាលសាងសង់បណ្តាញថាមពលបម្រុងក្រោមដី ដើម្បីការពារសន្តិសុខជាតិ និងធានាការផ្គត់ផ្គង់ថាមពលរយៈពេលវែង។ លោក Zhang Shishu ប្រធានអ្នកជំនាញបច្ចេកទេសនៅក្រុមហ៊ុន Power Construction Corporation of China (PowerChina) បានស្នើឱ្យបង្កប់បណ្តាញថាមពលសំខាន់ៗក្រោមដីយ៉ាងជ្រៅ ដើម្បីការពារពីការគំរាមកំហែងពីខាងក្រៅ។ នៅក្នុងអត្ថបទសម្រាប់ព្រឹត្តិបត្រវិទ្យាសាស្ត្រចិន លោក Zhang បានរៀបរាប់ថា តំបន់ជាច្រើននៅចិនមានលក្ខខណ្ឌសមស្របសម្រាប់ការអភិវឌ្ឍបណ្តាញថាមពលក្រោមដីទ្រង់ទ្រាយធំ។…