អង់គ្លេសបង្កើតមូលដ្ឋានជួសជុលអាវុធយោធា៤កន្លែងនៅអ៊ុយក្រែន ប្រឆាំងរុស្ស៊ី
ចក្រភពអង់គ្លេសបានបង្ហាញថា ខ្លួនមានមូលដ្ឋានប្រតិបត្តិការយោធាចំនួន៤កន្លែងដ៏ធំសំខាន់កំពុងដំណើរការនៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីអនុវត្តការជួសជុល និងថែទាំរថក្រោះ ព្រមទាំងឧបករណ៍យោធាផ្សេងៗដែលកំពុងប្រើប្រាស់ក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ី។ យោងតាមរ៉យទ័រដែលចុះផ្សាយនៅថ្ងៃទី៧ខែមីនា មូលដ្ឋានទាំងនេះមិនធ្លាប់បានបង្ហាញជាសាធារណៈពីមុនមកទេ។ វាត្រូវបានបង្កើតឡើងដោយអ្នកបច្ចេកទេសអង់គ្លេស និងអ៊ុយក្រែន ដែលដំណើរការក្រោមកិច្ចសន្យាចេញពីក្រសួងការពារជាតិអង់គ្លេស។ លោក Luke Pollard រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឧស្សាហកម្មរបស់ចក្រភពអង់គ្លេស បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ចាប់ពីរោងចក្ររហូតដល់បច្ចេកវិទ្យាផ្សេងៗ ចក្រភពអង់គ្លេសកំពុងឈរជាមួយអ៊ុយក្រែន»។ លោករដ្ឋមន្ត្រីបន្តថា៖ «មូលដ្ឋានផលិតអាវុធឈានមុខគេរបស់យើងកំពុងជួយរក្សាកងកម្លាំងប្រដាប់អាវុធដ៏រឹងមាំរបស់អ៊ុយក្រែន…
