ភ្លើងឆេះផ្ទះធំដោយសារទុកប្រេង៣០កាន ខាតបង់១៦០លានរៀលនៅបាត់ដំបង
ខេត្តបាត់ដំបង៖ ភ្លើងឆេះផ្ទះធំមួយខ្នងបានកើតឡើងនៅភូមិអូរកណ្ដោល ឃុំសន្តិភាព ស្រុកសំពៅលូន កាលពីវេលាម៉ោង៤រសៀលថ្ងៃទី០៧មិនា ដោយសារតែម្ចាស់ផ្ទះដែលជាមន្ត្រីនគរបាលបានទិញប្រេងម៉ាស៊ូត៣០កានទុកក្នុងផ្ទះដោយខ្លាចប្រេងឡើងថ្លៃ។ លោក ទឹម វិឆ័យ អធិការស្រុកសំពៅលូន បានបញ្ជាក់ថា ម្ចាស់ផ្ទះឈ្មោះ ផុន ស៊ីភូ អាយុ៣២ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំសន្តិភាព បានទិញប្រេងម៉ាស៊ូតចំនួន៣០កានស្មើនឹង៩០០លីត្រ យកទៅទុកក្នុងផ្ទះ។ នៅពេលមានអគ្គីភ័យកើតឡើង ប្រេងទាំងនោះបានធ្វើឲ្យភ្លើងឆេះខ្លាំងរហូតមិនអាចបាញ់ទឹកទប់ស្កាត់បាន។…
