ប្រជាធិបតេយ្យចិន៖ គំរូអភិបាលកិច្ចដែលផ្តោតលើការអភិវឌ្ឍជាតិ និងស្ថិរភាពសង្គម
នៅក្នុងពិភពលោកសម័យទំនើប គំរូប្រជាធិបតេយ្យមិនមានទម្រង់តែមួយគត់នោះទេ។ ប្រទេសនីមួយៗមានរបៀបអភិបាលកិច្ចផ្ទាល់ខ្លួន ដែលសមស្របតាមប្រវត្តិសាស្ត្រ វប្បធម៌ និងស្ថានភាពសង្គមរបស់ខ្លួន។ ប្រទេសចិន ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន បានបង្កើតគំរូដែលត្រូវបានគេស្គាល់ថា «ប្រជាធិបតេយ្យតាមបែបផែនចិន»។ គំរូនេះផ្តោតលើការរួមបញ្ចូលរវាងប្រព័ន្ធតំណាង និងប្រព័ន្ធពិគ្រោះយោបល់ ដើម្បីធានាថា ការសម្រេចចិត្តនយោបាយឆ្លុះបញ្ចាំងពីតម្រូវការពិតប្រាកដរបស់ប្រជាជនទូទៅ។ ក្នុងបរិបទនេះ មហាសន្និបាតសភាទាំងពីរ ដែលរួមមាន មហាសន្និបាតសភាតំណាងប្រជាជន (NPC) និងមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជន…
