Sabay ទិញរោងភាពយន្តពី Major Cineplex បើកជំពូកថ្មីក្នុងវិស័យកម្សាន្តខ្មែរ
ភ្នំពេញ៖ វិស័យកម្សាន្តខ្មែរបានបើកទំព័រថ្មីយ៉ាងសំខាន់នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នៅពេលដែលក្រុមហ៊ុន Sabay Digital Group បានទិញយកភាគហ៊ុនទាំងមូលរបស់រោងភាពយន្តពីក្រុមហ៊ុន Major Cineplex Cambodia។ ការផ្លាស់ប្តូរនេះបានកើតឡើងបន្ទាប់ពីក្រុមហ៊ុន Major Cineplex Group ប្រកាសដកការវិនិយោគចេញពីកម្ពុជា។ នេះជាការសម្រេចចិត្តយុទ្ធសាស្ត្រដ៏សំខាន់មួយ ដែលនាំឱ្យប្រតិបត្តិការរោងភាពយន្តទាំង៦ទីតាំង និងប៊ូលីងត្រូវបានគ្រប់គ្រងដោយជនជាតិខ្មែរទាំងស្រុង។…
