admin

administrator

ព្រលាន U-Tapao ថៃ ក្លាយជាចំណុចក្តៅ នៅពេលមានការសង្ស័យថា អាមេរិករៀបចំវាយអ៊ីរ៉ង់

នៅដើមខែមីនា ឆ្នាំ២០២៦នេះ ប្រទេសថៃបានក្លាយជាចំណុចក្តៅនៃព័ត៌មានចចាមអារ៉ាមតាមអ៊ីនធឺណិត ដោយមានការចោទប្រកាន់ថា ព្រលានយន្តហោះយោធា U-Tapao អាចត្រូវអាមេរិកប្រើជាមូលដ្ឋានសម្រាប់វាយប្រហារអ៊ីរ៉ង់។ ទោះបីជារដ្ឋាភិបាលថៃបានបដិសេធក៏ដោយ ក៏មានកត្តាសំខាន់ៗចំនួន៣ ដែលធ្វើឲ្យព័ត៌មាននេះនៅតែរីករាលដាលយ៉ាងខ្លាំង។ ទីមួយ គឺ «ជំនួបមន្ត្រីថៃជាមួយឯកអគ្គរដ្ឋទូតអាមេរិក»៖ កាលពីថ្ងៃទី៤មីនា ជំនួបរវាងឯកអគ្គរដ្ឋទូតអាមេរិក និងនាយករដ្ឋមន្ត្រីថៃ ដែលមានវត្តមានទាំងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុផងនោះ បានធ្វើឲ្យគេសង្ស័យថាមានការដោះដូរផលប្រយោជន៍សេដ្ឋកិច្ច ដើម្បីអនុញ្ញាតឲ្យអាមេរិកប្រើប្រាស់ទឹកដីថៃសម្រាប់យោធា។ ទីពីរ…

រុស្ស៊ីរិះគន់យ៉ាងខ្លាំង អាមេរិក-អ៊ីស្រាអែលវាយអ៊ីរ៉ង់ «មិនត្រឹមត្រូវ»

រុស្ស៊ីបានរិះគន់យ៉ាងខ្លាំងទៅលើសកម្មភាពយោធារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលបានធ្វើប្រតិបត្តិការវាយប្រហារលើអ៊ីរ៉ង់ ដោយចាត់ទុកថា «មិនត្រឹមត្រូវទាល់តែសោះ»។ លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បានថ្លែងកាលពីថ្ងៃសុក្រទី៦ មីនា ថា៖ «ទោះបីជាយើងបានឮការអះអាងពីសំណាក់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលថា ពួកគេហាក់ដូចជាកំពុងការពារខ្លួនក៏ដោយ ក៏ការពិតគឺគ្មាននរណាម្នាក់ទៅវាយប្រហារពួកគេទេ ហើយក៏គ្មាននរណាម្នាក់គំរាមកំហែងពួកគេដែរ។ អ៊ីរ៉ង់តែងតែមានឆន្ទៈក្នុងការចូលរួមក្នុងកិច្ចចរចាជាមួយបស្ចិមប្រទេសជានិច្ច»។ លោកស្រីបន្តថា ការវាយប្រហារជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់…

ភ្នំពេញចាប់ជនបរទេស៩៩នាក់ ពាក់ព័ន្ធបទល្មើសអនឡាញ ក្នុងប្រតិបត្តិការបង្ក្រាបពិសេស

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ បានធ្វើប្រតិបត្តិការបង្ក្រាបពិសេស នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ ដោយរកឃើញជនបរទេស៩៩នាក់ ស្នាក់នៅខុសច្បាប់ និងពាក់ព័ន្ធនឹងបទល្មើសអនឡាញ នៅទីតាំង២កន្លែងក្នុងរាជធានី។ ប្រតិបត្តិការនេះធ្វើឡើងតាមបទបញ្ជារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង ដោយមានការសម្របសម្រួលពីតំណាងព្រះរាជអាជ្ញា និងកម្លាំងពីខណ្ឌជ្រោយចង្វារ…

កម្លាំងសមត្ថកិច្ចបង្ក្រាបក្មេងទំនើងជិត ៤០០នាក់ ក្នុងខែកុម្ភៈ

ក្នុងរយៈពេល១ខែពេញ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងនគរបាលជាតិ នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ បានបង្ក្រាបក្មេងទំនើងចំនួន១០៤ករណី និងឃាត់ខ្លួនជនបង្ក៣៧៦នាក់ បញ្ជូនទៅតុលាការ និងបញ្ជូនបន្តទៅពន្ធនាគារ។ ប្រតិបត្តិការបង្ក្រាបក្មេងទំនើងក្នុងរយៈពេល១ខែកន្លងមកនេះ មាននៅក្នុងភូមិសាស្ត្រជាអាទិ៍ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពត កំពង់ស្ពឺ ព្រះសីហនុ កោះកុង ពោធិ៍សាត់…

ត្រាំអះអាង៖ កងទ័ពអ៊ីរ៉ង់រលាយសូន្យ នាវាទាំងអស់លិចបាតសមុទ្រ

ក្នុងព្រឹត្តិការណ៍មួយនៅសេតវិមានកាលពីថ្ងៃសុក្រទី៦ខែមីនាឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ត្រូវបានអ្នកសារព័ត៌មានសួរអំពីប្រតិបត្តិការយោធានៅអ៊ីរ៉ង់ថាដំណើរការយ៉ាងណាហើយ ស្រាប់តែពេលនោះលោកបញ្ជាក់ថា៖ «កងទ័ពអាមេរិកកំពុងធ្វើបានយ៉ាងអស្ចារ្យបំផុត! កងទ័ពអ៊ីរ៉ង់រលាយសាបសូន្យអស់ហើយ រីឯនាវារបស់ពួកគេក៏ខ្ទេចអស់ដែរ»។ តាមកាផ្សាយរបស់ BBC, លោកនិយាយថា៖ «កងទ័ពជើងគោកនិងជើងទឹករបស់ពួកគេត្រូវបានកម្ទេចអស់ហើយ។ ប្រព័ន្ធទំនាក់ទំនងរបស់ពួកគេក៏ត្រូវបានកាត់ផ្ដាច់អស់ដែរ។ មេដឹកនាំអ៊ីរ៉ង់ពីរជំនាន់ សុទ្ធតែស្លាប់ ឥឡូវពួកគេធ្លាក់មកដល់មេដឹកនាំជំនាន់ទីបីហើយ។ ចំណែកកងទ័ពអាកាសរបស់ពួកគេក៏ត្រូវបានកម្ទេចចោលទាំងស្រុងតែម្ដង។ ពួកគេមាននាវា៣២គ្រឿង។ ឥឡូវ…

តម្លៃប្រេងហក់ឡើងខ្ពស់ជាង 3% ដោយសារជម្លោះមជ្ឈិមបូព៌ាកាន់តែតានតឹង

តម្លៃប្រេងអន្តរជាតិបន្តកើនឡើងកាន់តែខ្ពស់នៅទីផ្សារអាស៊ីនាព្រឹកថ្ងៃព្រហស្បតិ៍ (៥ មីនា) នេះ ដោយសារភាពតានតឹងនៅមជ្ឈិមបូព៌ាកំពុងគំរាមកំហែងលំហូរប្រេងឆៅពីតំបន់។ តម្លៃប្រេងឆៅម៉ាក Brent បានកើនឡើង ២,២២ ដុល្លារ ឬ ២,៧៣% ដល់ ៨៣,៦២ ដុល្លារ/បារ៉ែល ខណៈតម្លៃប្រេងអាមេរិកម៉ាក WTI កើនឡើង ២,៣៧ ដុល្លារ…

វិបត្តិថាមពលផ្ទុះ! អាស៊ានរងផលវិបាកធ្ងន់ធ្ងរពីសង្រ្គាមឆ្ងាយ តម្លៃប្រេងហក់ឡើងខ្ពស់

អាស៊ីអាគ្នេយ៍កំពុងឈរនៅចំពោះមុខវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ នៅពេលដែលការបិទច្រកសមុទ្រ Hormuz បានឈានចូលដល់សប្តាហ៍ទីពីរ។ បន្ទាប់ពីប្រតិបត្តិការ «Epic Fury» កាលពីថ្ងៃទី២៨ កុម្ភៈ ២០២៦ ច្រកសមុទ្រសំខាន់នេះត្រូវបានកាត់ផ្តាច់ស្ទើរតែទាំងស្រុង ដែលធ្វើឱ្យប្រទេសអាស៊ានដែលពឹងផ្អែកលើថាមពលកំពុងប្រឈមមុខនឹងការហក់ឡើងគំហុកនៃតម្លៃប្រេង និងហ្គាស។ គិតត្រឹមថ្ងៃទី៥ មីនា ក្រុមហ៊ុនធានារ៉ាប់រងនាវាចរណ៍បានលុបចោលការធានារ៉ាប់រងលើហានិភ័យសង្រ្គាម ដែលបង្ខំឱ្យក្រុមហ៊ុនដឹកជញ្ជូនយក្សដូចជា Maersk ត្រូវដាក់កម្រៃសេវាបន្ថែមរហូតដល់ ៣,៨០០…

សង្គ្រាមអ៊ីរ៉ង់ឈានដល់ថ្ងៃទី៧: សិស្សស្រី១៦០នាក់ស្លាប់ ត្រាំអះអាងបំផ្លាញទ័ពអាកាសអ៊ីរ៉ង់ទាំងស្រុង

សង្គ្រាមនៅអ៊ីរ៉ង់បានឈានដល់ថ្ងៃទី៧ ដោយមានការប្រយុទ្ធកាន់តែសាហាវ និងការផ្លែផ្កាពាក្យសម្តីដាក់គ្នាតាមប្រព័ន្ធផ្សព្វផ្សាយរវាងមេដឹកនាំអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ ដោយគ្មានសញ្ញាណាមួយនៃការចរចារវាងមេដឹកនាំនៃប្រទេសមានជម្លោះនេះទេ។ ឈានមកដល់ថ្ងៃទី៧នេះ ចំនួនជនស៊ីវិលបានស្លាប់ក្នុងការវាយប្រហារពីសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ បានកើនជាង១២៣០នាក់ ចាប់តាំងពីការវាយប្រហារតាំងពីថ្ងៃសៅរ៍ទី២៨ខែកុម្ភៈមក។ សោកនាកដកម្មធំបំផុត និងការឈឺចាប់ខ្លាំងបំផុតនៃការវាយប្រហាររបស់អាមេរិកនិងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ គឺការផ្លោងចំសាលារៀនរបស់សិស្សស្រីនៅតំបន់ប្រជុំជន Parand ភាគខាងត្បូងប្រទេសអ៊ីរ៉ង់ ដែលបានសម្លាប់សិស្សជាង១៦០នាក់។ សោកនាកដកម្មនេះកំពុងរងសម្ពាធឲ្យមានការស៊ើបអង្កើតជាបន្ទាន់ និងឯករាជ្យពីសំណាក់អង្គការសហប្រជាជាតិ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក…

រុស្ស៊ីប្រកាសផ្អាកការចរចាសន្តិភាពអ៊ុយក្រែន ដោយសារអាមេរិករវល់ជាមួយសង្គ្រាមអ៊ីរ៉ង់

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រកាសនៅថ្ងៃព្រហស្បតិ៍ទី៥មីនា ថាការចរចាសន្តិភាពត្រីភាគីរវាងរុស្ស៊ី អ៊ុយក្រែន និងអាមេរិក ត្រូវបានផ្អាកជាបណ្ដោះអាសន្ន។ លោក Peskov បានពន្យល់ថា ការពន្យារពេលនេះកើតឡើងដោយសារភាពមិនប្រាកដប្រជានៃការចូលរួមរបស់សហរដ្ឋអាមេរិក ដែលកំពុងជាប់រវល់ជាមួយស្ថានភាពសង្គ្រាមនៅអ៊ីរ៉ង់។ «វាមិនអាចទៅរួចនោះទេ ក្នុងការនិយាយអំពីកិច្ចប្រជុំដែលអាចកើតមាននៅអាប៊ូដាប៊ីនាពេលនេះ» លោក Peskov បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន។ «អាមេរិកមានកិច្ចការច្រើននៅក្នុងពេលតែមួយ…

កម្មកររោងចក្រស៊ីហាវ ២៩នាក់ សះស្បើយពេញវិញ ត្រឡប់ទៅផ្ទះដោយសុខសាន្ត

ភ្នំពេញ៖ កម្មករនិយោជិតចំនួន ២៩នាក់ នៃរោងចក្រស៊ីហាវ ហ៊ែនប៊ែក ឯ.ក ដែលមានទីតាំងនៅភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល បានសះស្បើយពីជំងឺ និងត្រឡប់ទៅផ្ទះវិញហើយ។ ព័ត៌មាននេះត្រូវបានលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជាក់នៅព្រឹកថ្ងៃទី៥ ខែមីនា ដោយថា…