admin

administrator

រដ្ឋដាក់ចេញមន្ត្រីរាជការ ១០៣នាក់ ក្រោយរកឃើញពាក់ព័ន្ធគ្រឿងញៀន

ភ្នំពេញ៖ ការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជាបានចាប់ផ្តើមទទួលបានលទ្ធផលយ៉ាងច្បាស់លាស់ នៅពេលដែលមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធចំនួន ១០៣នាក់ ត្រូវបានដកហូតមុខតំណែង និងបណ្តេញចេញពីក្របខណ្ឌរដ្ឋ។ ការសម្រេចចិត្តនេះបានមកពីការរកឃើញថា មន្ត្រីទាំងនោះមានផ្ទុកសារធាតុញៀនក្នុងខ្លួន បន្ទាប់ពីធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធសរុបចំនួន ១៣១,៤៧៣នាក់។ ក្នុងចំណោមនោះ មានចំនួន ១០៤នាក់ដែលរកឃើញវិជ្ជមាន។ លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើការបញ្ជាក់ពីការសម្រេចចិត្តនេះក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ…

ត្រាំថា ការបញ្ជូនទ័ពជើងគោកទៅវាយអ៊ីរ៉ង់ គ្រាន់តែខាតពេលទេ

ថ្ងៃព្រហស្បតិ៍ទី៥ ខែមីនា ឆ្នាំ២០២៦ – ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបដិសេធយ៉ាងច្បាស់លាស់ចំពោះគំនិតបញ្ជូនទ័ពជើងគោកទៅវាយប្រទេសអ៊ីរ៉ង់ ដោយលោកចាត់ទុកថាជា «ការខាតបង់ពេលវេលា»។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ NBC លោកត្រាំបានបង្ហាញថា អ៊ីរ៉ង់បានបាត់បង់អ្វីៗគ្រប់យ៉ាងរួចទៅហើយ រួមទាំងកម្លាំងជើងទឹកផងដែរ។ លោកបានច្រានចោលការព្រមានពីរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi…

អឺរ៉ុបរឹតខ្ជាប់គាំទ្រប្រទេសឈូងសមុទ្រ ពេលអ៊ីរ៉ង់បន្តបាញ់មីស៊ីលសងសឹក

សហភាពអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍រឹងមាំ ដោយគាំទ្រសិទ្ធិការពារខ្លួនរបស់ប្រទេសក្នុងឈូងសមុទ្រអារ៉ាប់ ក្នុងពេលអ៊ីរ៉ង់បន្តវាយប្រហារតាមរយៈមីស៊ីល និងយន្តហោះគ្មានមនុស្សបើក។ យោងតាម Al Jazeera កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ លោកស្រី Kaja Kallas ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប និងមេដឹកនាំអឺរ៉ុបផ្សេងទៀត បានជួបពិភាក្សាជាមួយមន្ត្រីក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) នៅទីក្រុងព្រុចសែល។ កិច្ចប្រជុំនេះបានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីរ៉ង់។ ក្នុងសេចក្តីថ្លែងការណ៍រួមគ្នា…

ប្រតិបត្តិការសម្ងាត់៖ របៀបដែលអ៊ីស្រាអែលធ្វើឃាតមេដឹកនាំអ៊ីរ៉ង់ Khamenei

អតីតមេដឹកនាំកំពូលអ៊ីរ៉ង់ Ali Khamenei គឺជាបុគ្គលម្នាក់ដែលមានការការពារសន្តិសុខយ៉ាងតឹងរ៉ឹងបំផុត និងអាថ៌កំបាំងបំផុតនៅលើពិភពលោក។ សន្តិសុខផ្ទាល់ខ្លួនរបស់លោក គឺគ្រប់គ្រងដោយអង្គភាព Ansar-ol-Mahdi ដែលជាក្រុមដ៏មានឥទ្ធិពលបំផុតនៃកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) ហើយសមាជិកនីមួយៗ ត្រូវឆ្លងកាត់ការត្រួតពិនិត្យប្រវត្តិយ៉ាងហ្មត់ចត់បំផុត។ តាមពិតទៅ អ៊ីស្រាអែល តាមដានលោក Khamenei រយៈពេលជាង២ឆ្នាំមកហើយ ដោយភ្នាក់ងារចារកម្ម Mossad បានដាក់គិញបង្កប់ខ្លួនម្នាក់នៅក្បែរតំបន់ស្នាក់នៅរបស់លោក។…

សហរដ្ឋអាមេរិកស្នើសុំជំនួយពីអ៊ុយក្រែនក្នុងការប្រយុទ្ធប្រឆាំងនឹងដ្រូនអ៊ីរ៉ង់

ទីក្រុងកៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមីរ ហ្សេឡេនស្គី បានបញ្ជាក់ថា សហរដ្ឋអាមេរិកបានស្នើសុំជំនួយពីអ៊ុយក្រែនក្នុងការការពារសម្ព័ន្ធមិត្តនៅឈូងសមុទ្រប្រឆាំងនឹងដ្រូនអត្តឃាតរបស់ប្រទេសអ៊ីរ៉ង់។ លោកហ្សេឡេនស្គីបានថ្លែងថា សម្ព័ន្ធមិត្តអ៊ុយក្រែនបានទាក់ទងមក ហើយមានសំណើពីភាគីអាមេរិក ដោយលោកបានផ្តល់ការណែនាំដើម្បីផ្តល់មធ្យោបាយចាំបាច់ និងធានាវត្តមានរបស់អ្នកជំនាញអ៊ុយក្រែនដែលអាចធានាសន្តិសុខចាំបាច់។ ស្របពេលជាមួយគ្នានោះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងថា លោកនឹងទទួលយកជំនួយពីប្រទេសណាមួយដែលចង់ជួយអាមេរិក។ លោកហ្សេឡេនស្គីបានបញ្ជាក់យ៉ាងច្បាស់ថា អ៊ុយក្រែននឹងជួយដោយមានលក្ខខណ្ឌ ដើម្បីធានាការការពាររបស់ខ្លួនមិនចុះខ្សោយ…

រថយន្ត BYD បុកពីក្រោយសឺដេសនៅទួលគោក បណ្តាលឲ្យខូចខាតធ្ងន់

ភ្នំពេញ៖ គ្រោះថ្នាក់ចតាចរណ៍មួយបានកើតឡើងយប់ថ្ងៃទី៦មីនា នៅតាមបណ្ដោយផ្លូវ២៨៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក នៅពេលរថយន្តម៉ាក BYD ពាក់ស្លាកលេខភ្នំពេញ 2CG-3575 បើកបុកពីក្រោយរថយន្តម៉ាកសឺដេស ពាក់ស្លាកលេខភ្នំពេញ 2BE-7865 ដែលកំពុងឈប់រងចាំភ្លើងស្តុប។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩ យប់ នៅត្រង់ចំណុចស្តុបអតីតរង្វង់មូលទួលគោក។ រថយន្តទាំងពីរបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរទាំងសងខាង។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្ត…

ជនជាតិចិនបែកថ្នាំកាប់បំផ្លាញទ្រព្យសម្បត្តិក្នុងខុនដូ សៀមរាប ត្រូវឃាត់ខ្លួន

ខេត្តសៀមរាប៖ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបបានឃាត់ខ្លួនជនជាតិចិនម្នាក់ដែលបែកថ្នាំ និងកាប់បំផ្លាញទ្រព្យសម្បត្តិក្នុងខុនដូនៅក្រុងសៀមរាប។ ព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចបានទទួលពាក្យបណ្តឹងតាមរយៈលេខទូរស័ព្ទបន្ទាន់១២៩៦ សុំកិច្ចអន្តរាគមន៍លើករណីបុរសជនជាតិចិនម្នាក់ដែលមានអាកប្បកិរិយាបែកថ្នាំ កាន់កាំបិត និងបំផ្លាញទ្រព្យសម្បត្តិក្នុងខុនដូស្ថិតនៅជាន់ទី៣ ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក។ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ DILLON MICHEL…

វត្តបុរាណកែវសិក្ខាគិរីស្វារៈ រងការខូចខាតធ្ងន់ធ្ងរ បន្សល់ទុកពីសង្គ្រាមឈ្លានពានថៃ

ខេត្តព្រះវិហារ៖ ក្រុមការងារនៃទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានចុះផ្តិតយករូបភាពនៃវត្តកែវសិក្ខាគិរីស្វារៈ ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុត បន្ទាប់ពីសង្គ្រាមឈ្លានពានពីសំណាក់កងកម្លាំងថៃមកលើដែនអធិបតេយ្យភាពកម្ពុជា។ វត្តកែវសិក្ខាគិរីស្វារៈ ដែលស្ថិតនៅជើងភ្នំដងរែក ជាប់ជើងភ្នំប្រាសាទព្រះវិហារ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាទីអារាមសុទ្ធសាធ សម្រាប់ព្រះសង្ឃគង់នៅ និងប្រតិបត្តិធម៌ បែជាត្រូវរងគ្រោះដោយការទម្លាក់គ្រាប់បែក និងបាញ់ផ្លោងទៅវិញ។ សូមរម្លឹកជូនថា នៅក្នុងសង្គ្រាមឈ្លានពានរបស់កងកម្លាំងថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា ទាំងពីរលើក…

សោកនាដកម្ម! UNICEF បង្ហាញកុមារជិត ២០០នាក់ស្លាប់ក្នុងសង្គ្រាមអ៊ីរ៉ង់ ភាគច្រើនជាក្មេងអាយុ ៧-១២ឆ្នាំ

សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាបានឈានចូលថ្ងៃទី៧ នៅថ្ងៃសុក្រទី៦ខែមីនា ដោយមានការកើនឡើងយ៉ាងខ្លាំងនៃចំនួនមនុស្សស្លាប់។ អង្គការ UNICEF បានចេញរបាយការណ៍ដ៏រន្ធត់បង្ហាញថា មានកុមារជិត ២០០នាក់បានបាត់បង់ជីវិតចាប់តាំងពីផ្ទុះសង្គ្រាមថ្ងៃ២៨កុម្ភៈ។ យោងតាមទិន្នន័យរបស់ UNICEF ដែលផ្សាយដោយ Al Jazeera មានកុមារចំនួន ១៩២នាក់ត្រូវបានសម្លាប់ក្នុងសង្គ្រាមនេះ ខណៈរាប់រយនាក់ទៀតរងរបួស។ ក្នុងចំណោមកុមារទាំងនោះ មាន ១៨១នាក់ស្លាប់នៅអ៊ីរ៉ង់ ជាពិសេសក្នុងការវាយប្រហារលើសាលាបឋមសិក្សាកុមារី…

តម្លៃប្រេងឆៅហក់ឡើងខ្លាំង ដោយសារជម្លោះមជ្ឈិមបូព៌ា ប៉ុន្តែថយចុះបន្តិចនៅថ្ងៃសុក្រ

តម្លៃប្រេងឆៅអន្តរជាតិបានហក់ឡើងខ្លាំងក្នុងពេលបិទការជួញដូរថ្ងៃព្រហស្បតិ៍ ដោយសារការតានតឹងនៃសង្រ្គាមនៅមជ្ឈិមបូព៌ា ប៉ុន្តែបានថយចុះមកវិញបន្តិចក្នុងពេលជួញដូរព្រឹកថ្ងៃសុក្រ (៦ មីនា) នេះ។ តម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) បានហក់ឡើង ៦,៣៥ ដុល្លារ ឬ ៨,៥១% ដល់ ៨១,០១ ដុល្លារ/បារ៉ែល ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែកក្កដា…