admin

administrator

រថយន្ត BYD បុកពីក្រោយសឺដេសនៅទួលគោក បណ្តាលឲ្យខូចខាតធ្ងន់

ភ្នំពេញ៖ គ្រោះថ្នាក់ចតាចរណ៍មួយបានកើតឡើងយប់ថ្ងៃទី៦មីនា នៅតាមបណ្ដោយផ្លូវ២៨៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក នៅពេលរថយន្តម៉ាក BYD ពាក់ស្លាកលេខភ្នំពេញ 2CG-3575 បើកបុកពីក្រោយរថយន្តម៉ាកសឺដេស ពាក់ស្លាកលេខភ្នំពេញ 2BE-7865 ដែលកំពុងឈប់រងចាំភ្លើងស្តុប។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩ យប់ នៅត្រង់ចំណុចស្តុបអតីតរង្វង់មូលទួលគោក។ រថយន្តទាំងពីរបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរទាំងសងខាង។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្ត…

ជនជាតិចិនបែកថ្នាំកាប់បំផ្លាញទ្រព្យសម្បត្តិក្នុងខុនដូ សៀមរាប ត្រូវឃាត់ខ្លួន

ខេត្តសៀមរាប៖ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបបានឃាត់ខ្លួនជនជាតិចិនម្នាក់ដែលបែកថ្នាំ និងកាប់បំផ្លាញទ្រព្យសម្បត្តិក្នុងខុនដូនៅក្រុងសៀមរាប។ ព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចបានទទួលពាក្យបណ្តឹងតាមរយៈលេខទូរស័ព្ទបន្ទាន់១២៩៦ សុំកិច្ចអន្តរាគមន៍លើករណីបុរសជនជាតិចិនម្នាក់ដែលមានអាកប្បកិរិយាបែកថ្នាំ កាន់កាំបិត និងបំផ្លាញទ្រព្យសម្បត្តិក្នុងខុនដូស្ថិតនៅជាន់ទី៣ ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក។ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ DILLON MICHEL…

វត្តបុរាណកែវសិក្ខាគិរីស្វារៈ រងការខូចខាតធ្ងន់ធ្ងរ បន្សល់ទុកពីសង្គ្រាមឈ្លានពានថៃ

ខេត្តព្រះវិហារ៖ ក្រុមការងារនៃទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានចុះផ្តិតយករូបភាពនៃវត្តកែវសិក្ខាគិរីស្វារៈ ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុត បន្ទាប់ពីសង្គ្រាមឈ្លានពានពីសំណាក់កងកម្លាំងថៃមកលើដែនអធិបតេយ្យភាពកម្ពុជា។ វត្តកែវសិក្ខាគិរីស្វារៈ ដែលស្ថិតនៅជើងភ្នំដងរែក ជាប់ជើងភ្នំប្រាសាទព្រះវិហារ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាទីអារាមសុទ្ធសាធ សម្រាប់ព្រះសង្ឃគង់នៅ និងប្រតិបត្តិធម៌ បែជាត្រូវរងគ្រោះដោយការទម្លាក់គ្រាប់បែក និងបាញ់ផ្លោងទៅវិញ។ សូមរម្លឹកជូនថា នៅក្នុងសង្គ្រាមឈ្លានពានរបស់កងកម្លាំងថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា ទាំងពីរលើក…

សោកនាដកម្ម! UNICEF បង្ហាញកុមារជិត ២០០នាក់ស្លាប់ក្នុងសង្គ្រាមអ៊ីរ៉ង់ ភាគច្រើនជាក្មេងអាយុ ៧-១២ឆ្នាំ

សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាបានឈានចូលថ្ងៃទី៧ នៅថ្ងៃសុក្រទី៦ខែមីនា ដោយមានការកើនឡើងយ៉ាងខ្លាំងនៃចំនួនមនុស្សស្លាប់។ អង្គការ UNICEF បានចេញរបាយការណ៍ដ៏រន្ធត់បង្ហាញថា មានកុមារជិត ២០០នាក់បានបាត់បង់ជីវិតចាប់តាំងពីផ្ទុះសង្គ្រាមថ្ងៃ២៨កុម្ភៈ។ យោងតាមទិន្នន័យរបស់ UNICEF ដែលផ្សាយដោយ Al Jazeera មានកុមារចំនួន ១៩២នាក់ត្រូវបានសម្លាប់ក្នុងសង្គ្រាមនេះ ខណៈរាប់រយនាក់ទៀតរងរបួស។ ក្នុងចំណោមកុមារទាំងនោះ មាន ១៨១នាក់ស្លាប់នៅអ៊ីរ៉ង់ ជាពិសេសក្នុងការវាយប្រហារលើសាលាបឋមសិក្សាកុមារី…

តម្លៃប្រេងឆៅហក់ឡើងខ្លាំង ដោយសារជម្លោះមជ្ឈិមបូព៌ា ប៉ុន្តែថយចុះបន្តិចនៅថ្ងៃសុក្រ

តម្លៃប្រេងឆៅអន្តរជាតិបានហក់ឡើងខ្លាំងក្នុងពេលបិទការជួញដូរថ្ងៃព្រហស្បតិ៍ ដោយសារការតានតឹងនៃសង្រ្គាមនៅមជ្ឈិមបូព៌ា ប៉ុន្តែបានថយចុះមកវិញបន្តិចក្នុងពេលជួញដូរព្រឹកថ្ងៃសុក្រ (៦ មីនា) នេះ។ តម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) បានហក់ឡើង ៦,៣៥ ដុល្លារ ឬ ៨,៥១% ដល់ ៨១,០១ ដុល្លារ/បារ៉ែល ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែកក្កដា…

ពន្ធនាគារស្វាយរៀងធ្វើប្រតិបត្តិការឆែកឆេរតឹងរឹងនៅអគារឃុំឃាំងស្ត្រី

ខេត្តស្វាយរៀង៖ អគ្គនាយកដ្ឋានពន្ធនាគារបានប្រកាសពីប្រតិបត្តិការឆែកឆេរតឹងរឹងដើម្បីស្វែងរកវត្ថុហាមឃាត់នៅក្នុងអគារឃុំឃាំងស្ត្រីនៅពន្ធនាគារខេត្តស្វាយរៀង។ យោងតាមការប្រកាសពីអគ្គនាយកដ្ឋានពន្ធនាគារ នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ប្រតិបត្តិការនេះត្រូវបានធ្វើឡើងក្រោមការដឹកនាំរបស់លោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ គង់ សំអាត ប្រធានពន្ធនាគារខេត្តស្វាយរៀង និងលោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ អ៊ុំ រ៉ាយឿង អនុប្រធានពន្ធនាគារ។ ក្រុមមន្ត្រីបានធ្វើការឆែកឆេរយ៉ាងហ្មត់ចត់នៅតាមបន្ទប់ទាំងអស់ក្នុងអគារឃុំឃាំងស្ត្រី ដោយមានការចូលរួមពីការិយាល័យសន្តិសុខ និងការិយាល័យជំនាញទាំង៥។ គោលបំណងសំខាន់នៃប្រតិបត្តិការនេះគឺដើម្បីរុករក និងដកហូតរាល់វត្ថុហាមឃាត់ដែលខុសនឹងបទបញ្ជាផ្ទៃក្នុង ព្រមទាំងរៀបចំសណ្តាប់ធ្នាប់…

អាជ្ញាធរប្រឆាំងបទល្មើសបច្ចេកវិទ្យាចាប់ខ្លួនជនសង្ស័យលក់ឆ្នោតកោសអនឡាញខុសច្បាប់

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើប្រតិបត្តិការចាប់ខ្លួនជនសង្ស័យម្នាក់ដែលពាក់ព័ន្ធនឹងការលក់ឆ្នោតកោសអនឡាញខុសច្បាប់ នៅលើបណ្តាញសង្គមហ្វេសប៊ុក។ ការប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំរបស់លោក នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ យោងតាមប្រភពព័ត៌មាន ការស្រាវជ្រាវបានចាប់ផ្តើមចាប់ពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ដោយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។ ជនសង្ស័យដែលត្រូវបានចាប់ខ្លួនគឺជាបុគ្គលម្នាក់ឈ្មោះ ក.ទ ភេទប្រុស ជនជាតិខ្មែរ។ តាមការស្រាវជ្រាវ ជនសង្ស័យបានប្រើទំព័រហ្វេសប៊ុកឈ្មោះ…

អាមេរិក-វ៉េណេស៊ុយអេឡា បង្កើតទំនាក់ទំនងការទូតឡើងវិញ ឆ្ពោះទៅការបោះឆ្នោតប្រជាធិបតេយ្យ

ភ្នំពេញ៖ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃទី៥ ខែមីនា ថា ទីក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលបណ្ដោះអាសន្នវ៉េណេស៊ុយអេឡា បានព្រមព្រៀងគ្នាបង្កើតទំនាក់ទំនងការទូត និងកុងស៊ុលឡើងវិញរវាងប្រទេសទាំងពីរ។ ការសម្រេចចិត្តនេះមានគោលបំណងលើកកម្ពស់ដំណើរការផ្លាស់ប្តូរដោយសន្តិវិធី ឆ្ពោះទៅរកការរៀបចំការបោះឆ្នោត ដើម្បីបង្កើតរដ្ឋាភិបាលថ្មីនៅក្នុងប្រទេសអាមេរិកខាងត្បូង។ យោងតាមសេចក្តីថ្លែងការណ៍មួយពីក្រសួងការបរទេសអាមេរិក state.gov បានបញ្ចាក់ថា ជំហាននេះនឹងបង្កើតលក្ខខណ្ឌសម្រាប់ភាគីទាំងពីរក្នុងការសម្របសម្រួលដើម្បីលើកកម្ពស់ស្ថិរភាព គាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ និងលើកកម្ពស់ការផ្សះផ្សានយោបាយ។ ទីក្រុងវ៉ាស៊ីនតោនបានសង្កត់ធ្ងន់ថា ដំណើរការសហប្រតិបត្តិការផ្តោតលើការគាំទ្រប្រជាជននៅទីក្រុង Caracas…

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្ក្រាបបទល្មើសអនឡាជាកិច្ចការប្រចាំ មិនមែនរឿងថ្មីទេ

នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២៥ និងការកំណត់ទិសដៅការងារឆ្នាំ២០២៦ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការថ្លែងសំខាន់អំពីការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។ សម្តេចធិបតីបានបញ្ជាក់យ៉ាងច្បាស់ថា ការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) មិនមែនជារឿងថ្មីរបស់រាជរដ្ឋាភិបាលទេ។ “នេះគឺជាបញ្ហាដែលយើងត្រូវសម្អាតផ្ទះយើងផ្ទាល់ ហើយរាជរដ្ឋាភិបាលបានខិតខំធ្វើការងារនេះតាំងពីអាណត្តិមុនមកម្ល៉េះ” សម្តេចធិបតីបានថ្លែង។ សម្តេចធិបតីបានគូសបញ្ជាក់ថា ការបង្កើតគណៈកម្មការពិសេសសម្រាប់ដឹកនាំការប្រយុទ្ធប្រឆាំងនឹងបទល្មើសអនឡាញ…

ព្រមានពីក្រសួងធនធានទឹក៖ ភ្នំពេញ និងខេត្តជាច្រើនអាចជួបភ្លៀងធ្លាក់ខ្លាំងរហូតដល់ ២០% ក្នុងរយៈពេល ៣ថ្ងៃខាងមុខ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងព្រមានពីស្ថានភាពអាកាសធាតុមិនធម្មតា ដែលនឹងប៉ះពាល់ដល់ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦នេះ។ យោងតាមក្រសួងធនធានទឹក របបខ្យល់មូសុងឦសានដែលកំពុងបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា នឹងបង្កឱ្យមានការប្រែប្រួលអាកាសធាតុយ៉ាងខ្លាំងក្នុងរយៈពេលខ្លី។ សម្រាប់តំបន់វាលទំនាប រួមមានរាជធានីភ្នំពេញ និងខេត្តជាច្រើនដូចជា បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់…