admin

administrator

អ៊ុយក្រែនបញ្ជូនជំនាញយោធាទៅមជ្ឈិមបូព៌ា ជួយទប់ទល់ការវាយប្រហារដោយដ្រូនអ៊ីរ៉ង់

ទោះបីជាកំពុងតែប្រឈមនឹងសង្គ្រាមជាមួយរុស្ស៊ីក៏ដោយ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានប្រកាសថា ប្រទេសរបស់លោកកំពុងបញ្ជូនក្រុមជំនាញយោធាទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីផ្តល់ប្រឹក្សានិងជួយរៀបចំផែនការទប់ទល់នឹងការវាយប្រហារដោយមីស៊ីលនិងដ្រូនពីសំណាក់អ៊ីរ៉ង់។ លោកហ្សេលេនស្គីបានបង្ហោះសារលើបណ្តាញសង្គម X កាលពីថ្ងៃពុធទី៤ មីនា ដោយបញ្ជាក់ថា លោកបានប្រើរដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ និងលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិ ដើម្បីរៀបចំជម្រើសជំនួយដល់ប្រទេសដែលពាក់ព័ន្ធ។ «ត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ អ៊ីរ៉ង់បានបាញ់បង្ហោះមីស៊ីលជាង៨០០គ្រាប់…

ក្រុងកំពង់ឆ្នាំងឱ្យអាជីវកររុះរើតូបលើផ្លូវក្នុង៧ថ្ងៃ បើមិនធ្វើតាមនឹងដកហូត

ខេត្តកំពង់ឆ្នាំង៖ អាជ្ញាធរក្រុងកំពង់ឆ្នាំងបានចេញសេចក្តីជូនដំណឹងឱ្យអាជីវករដែលលក់ដូរលើចំណីផ្លូវជុំវិញផ្សារលើ រុះរើតូបចេញក្នុងរយៈពេល៧ថ្ងៃ ដោយកំណត់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ជាកំណត់ចុងក្រោយ។ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ លោក ម៉ក់ សុលីម អភិបាលរងក្រុងកំពង់ឆ្នាំង បានដឹកនាំក្រុមការងាររួមជាមួយកងកម្លាំងនគរបាលចុះធ្វើការផ្សព្វផ្សាយ និងណែនាំដល់អាជីវករលក់ដូរជុំវិញផ្សារលើ និងនៅចំណុចផ្លូវបំបែកក្រោយផ្សារលើក្នុងភូមិត្រពាំងបី។ លោក ហ៊ីង ភ័ព្វមីនា…

រថយន្តដឹកខ្សាច់បុករថយន្តកុងតឺន័រយ៉ាងខ្លាំង គៀបតៃកុងជាប់អស់ពីរម៉ោង

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរបានកើតឡើងនៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល ដោយរថយន្តបែនដឹកខ្សាច់បុកចំពាក់កណ្តាលរថយន្តកុងតឺន័រ បណ្តាលឱ្យអ្នកបើកបរតៃកុងជាប់អស់ពីរម៉ោង។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៦:៣០នាទីព្រឹក នៅពេលដែលរថយន្តកុងតឺន័រផ្លាកលេខភ្នំពេញ4A-9861 កំពុងធ្វើដំណើរចេញពីផ្លូវបេតុងឆ្លងផ្លូវជាតិលេខ៤ និងបត់ឆ្វេង។ ភ្លាមនោះ រថយន្តបែនដឹកខ្សាច់ផ្លាកលេខ PRV-0037 ដែលកំពុងធ្វើដំណើរលឿនក្នុងទិសពីលិចទៅកើត បានជាន់ហ្រ្វាំងមិនទាន់ ហើយបុកចំពាក់កណ្តាលរថយន្តកុងតឺន័រ។ ជនរងគ្រោះគឺលោក…

រថយន្តដឹកប្រេងបុករះឡានទ្រុងឃ្លុប២គ្រឿង និងកង់បី១គ្រឿង អ្នកបើកបរជាប់ក្នុងកាប៊ីន

រាជធានីភ្នំពេញ៖ រថយន្តដឹកប្រេងឥន្ធនៈ១គ្រឿងបានបើកបរក្នុងល្បឿនលឿន និងបើកចូលទៅចំណែកផ្លូវម្ខាងទៀត បុករះរថយន្តទ្រុងឃ្លុប២គ្រឿង និងម៉ូតូកង់បី១គ្រឿង បណ្ដាលឲ្យមានការខូចខាតធ្ងន់ធ្ងរ។ ឧប្បត្តិហេតុនេះបានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នៅលើផ្លូវព្រៃស ស្ថិតនៅក្នុងភូមិត្រពាំងទា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រថយន្តដឹកប្រេងម៉ាក CHENGLONG ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 3F-1921 បានបុកចំរថយន្តទ្រុងឃ្លុបទី១…

ត្រាំចង់ជ្រៀតជ្រែកជ្រើសរើសមេដឹកនាំអ៊ីរ៉ង់ ដូចវ៉េណេស៊ុយអេឡា

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសជាថ្មីនៅថ្ងៃទី៥ មីនា ថាលោកមានបំណងចូលរួមក្នុងដំណើរការជ្រើសរើសមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ ដោយចង់ឃើញអំណាចថ្មីដែលធ្វើមិត្តជាមួយសហរដ្ឋអាមេរិក។ តាមការចេញផ្សាយរបស់ Axios លោកត្រាំបានចោទប្រកាន់ថា អ៊ីរ៉ង់កំពុង«ខ្ជះខ្ជាយពេលវេលា»ក្នុងការស្វែងរកអ្នកជំនួសលោក Ali Khamenei ដែលត្រូវបានធ្វើឃាតកាលពីចុងសប្តាហ៍មុន។ «ខ្ញុំត្រូវតែចូលរួមក្នុងដំណើរការជ្រើសរើស ដូចដែលខ្ញុំបានធ្វើជាមួយប្រធានាធិបតីបណ្តោះអាសន្នលោកស្រី Delcy Rodriguez នៅវ៉េណេស៊ុយអេឡា» លោកត្រាំបាននិយាយ។…

ព្រមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ ក្រសួងធនធានទឹកចេញសេចក្ដីជូនដំណឹងស្ដីពីធាតុអាកាសចាប់ពីថ្ងៃទី៥-៧ មីនា

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងព្រមានពីស្ថានភាពធាតុអាកាសដែលនឹងប៉ះពាល់ដល់ប្រទេសកម្ពុជាចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦នេះ។ ស្ថានភាពនេះកើតឡើងដោយសាររបបខ្យល់មូសុងឦសានដែលកំពុងបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា ដែលនឹងមានឥទ្ធិពលយ៉ាងខ្លាំងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពធាតុអាកាសតាមតំបន់៖ ១. តំបន់វាលទំនាប៖ សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងអតិបរមា៣៥°C។ ខ្យល់បក់មកពីទិសឦសាន និងទិសបូព៌មានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ…

មន្ទីរអភិវឌ្ឍន៍ជនបទស្វាយរៀង អបអរខួបទី១១៥ នៃទិវាអន្តរជាតិស្ត្រី ក្រោមប្រធានបទសន្តិភាពសម្រាប់ស្ត្រីនិងគ្រួសារ

ខេត្តស្វាយរៀង៖ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង បានរៀបចំពិធីអបអរសាទរខួបលើកទី១១៥ នៃទិវាអន្តរជាតិស្ត្រី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” នារសៀលថ្ងៃទី៥មីនា។ លោក ឈឹម បុរស ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង បានដឹកនាំពិធីនេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អនុប្រធានមន្ទីរ ប្រធាន និងអនុប្រធានការិយាល័យ…

អាមេរិកសុំអ៊ុយក្រែនចែករំលែកបទពិសោធន៍ទប់ទល់ដ្រូនអ៊ីរ៉ង់

ទីក្រុងវ៉ាស៊ីនតោនបានស្នើសុំឲ្យអ៊ុយក្រែនចែករំលែកបទពិសោធន៍ក្នុងការប្រយុទ្ធជាមួយដ្រូនអ៊ីរ៉ង់ប្រភេទ Shahed ដែលកំពុងវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកនិងសម្ព័ន្ធមិត្តនៅមជ្ឈិមបូព៌ា។ នេះបើតាមការទម្លាយរបស់ប្រមុខរដ្ឋាភិបាលអ៊ុយក្រែនលោកវ៉ូឡូឌីមៀរហ្សេលេនស្គីលើបណ្តាញសង្គម X។ ក្នុងសេចក្តីរាយការណ៍របស់ BBC លោកហ្សេលេនស្គីបង្ហោះថាដៃគូរបស់អ៊ុយក្រែនរួមទាំងភាគីអាមេរិកបានទាក់ទងមកស្នើសុំឲ្យទីក្រុងកៀវជួយបណ្តាប្រទេសឈូងសមុទ្រទប់ទល់ការវាយប្រហារដោយដ្រូនអ៊ីរ៉ង់។ មូលហេតុដែលអាមេរិកសុំជំនួយបែបនេះគឺដោយសារអ៊ុយក្រែនមានបទពិសោធន៍ជាក់ស្តែងជាង៤ឆ្នាំមកហើយក្នុងការតទល់ជាមួយដ្រូនអ៊ីរ៉ង់ដែលរុស្ស៊ីយកទៅប្រើក្នុងសង្គ្រាម។ ដូចនេះអ្នកជំនាញអ៊ុយក្រែនមានទាំងបច្ចេកទេសនិងយុទ្ធសាស្ត្រច្បាស់ក្នុងការស្ទាក់ចាប់និងបាញ់កម្ទេចដ្រូនទាំងនេះ។ ទន្ទឹមនោះនៅពេលត្រូវបានសួរអំពីសំណើរបស់អ៊ុយក្រែន ប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំក៏ឆ្លើយថា៖«ខ្ញុំនឹងទទួលយកជំនួយឲ្យតែប្រទេសណាចង់ជួយ»។ មុននេះមួយថ្ងៃលោកហ្សេលេនស្គីក៏អះអាងរួចហើយថាអ៊ុយក្រែនកំពុងបញ្ជូនក្រុមជំនាញការផ្នែកយោធាទៅកាន់តំបន់មជ្ឈិមបូព៌ាដើម្បីផ្តល់ប្រឹក្សានិងរៀបចំផែនការទប់ទល់នឹងការវាយប្រហារដោយមីស៊ីលក៏ដូចជាដ្រូនពីសំណាក់អ៊ីរ៉ង់។ តាមរយៈសារបង្ហោះសារលើបណ្តាញសង្គម X លោកបានចាត់តាំងរដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ និងលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិនិងការពារជាតិអ៊ុយក្រែន ឲ្យបង្ហាញជម្រើសនានាសម្រាប់ជួយដល់បណ្តាប្រទេសដែលពាក់ព័ន្ធ។

ឥណ្ឌូណេស៊ីពិចារណាដកខ្លួនពីក្រុមសន្តិភាព ប្រតិកម្មទៅនឹងការវាយប្រហារអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់

ភ្នំពេញ – ប្រធានសភាប្រឹក្សាប្រជាជន (MPR) លោក Ahmad Muzani បានបង្ហាញថា ឥណ្ឌូណេស៊ីកំពុងពិចារណាដកខ្លួនចេញពីក្រុមប្រឹក្សាសន្តិភាព (BoP) បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងកាលពីថ្ងៃពុធទី៤មីនា បន្ទាប់ពីកិច្ចប្រជុំជាមួយប្រធានាធិបតី Prabowo Subianto។ លោក Muzani បានបញ្ជាក់ថា លទ្ធភាពនៃការចាកចេញត្រូវបានលើកឡើងជាច្រើនដង…

ភរិយាប្រធានាធិបតីអាមេរិក លោកស្រី Melania Trump ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

ភរិយាប្រធានាធិបតីអាមេរិក លោកស្រី Melania Trump បានធ្វើជាប្រធានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃទី៣ មីនា ដែលជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលភរិយាប្រធានាធិបតីសហរដ្ឋអាមេរិកធ្វើជាប្រធានកិច្ចប្រជុំនេះ។ កិច្ចប្រជុំបានផ្តោតលើវិបត្តិសម្រាប់កុមារក្នុងតំបន់សង្គ្រាម ខណៈដែលសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់កំពុងឆាបឆេះ។ លោកស្រី Melania បានថ្លែងក្នុងបន្ទប់ប្រជុំដែលពោរពេញដោយមនុស្សថា៖ «ជូនចំពោះគ្រួសារដែលបាត់បង់វីរបុរសរបស់ពួកគេ ដែលបានលះបង់ជីវិតដើម្បីសេរីភាព។ ការលះបង់របស់ពួកគេនឹងត្រូវបានចងចាំជានិច្ច។» ជាការចំណាយពេលវេលា លោកស្រីបានបន្ថែមថា៖ «សហរដ្ឋអាមេរិកឈរនៅជាមួយកុមារទាំងអស់នៅទូទាំងពិភពលោក។…