admin

administrator

​រថយន្តយក្សសង្ស័យសុទ្ធតែទំនិញគេ.ចពន្ធ កំពុងបំផ្លា.ញផ្លូវ១ខ្សែខ្ទេ.ចទាំងស្រុង

ខេត្តស្វាយរៀង​ ៖ ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​ចំនួន​០៤ គឺ​ឃុំ​សំរោង ឃុំ​ទួល​ស្តី ឃុំ​ច​ន្ទ្រា​ស្រុក​ច​ន្ទ្រា​និង​ឃុំ​ត្នោត​ស្រុក​កំពង់​រោ​ទ៌ សុំ​ដល់​អាជ្ញាធរ​ខេត្ត លោក​ប៉េង​ពោធិ​សា អភិបាលខេត្ត​ ជា​ពិសេស​សម្តេច​មហា​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត មេត្តា​ជួយ​អន្តរាគមន៍​ពិនិត្យ​ដោះស្រាយ​និង​បង្ក្រាប​ក្រុម​ឈ្មួញ​ប្រើប្រាស់​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​ប្រភេទ​យី​ឌុ​ប​ភ្លៅ​៥ និង​ប្រភេទ​វ៉េ​អង​ដឹក​ទំនិញ​លើស​ទម្ងន់ សង្ស័យរកស៊ីសេះហោះគេចពន្ធទៅមក​ប្រទេសវៀតណាម បាន​បំផ្លាញ​ផ្លូវ​ក្រាល​កៅស៊ូ បាក់​ស្រុត​ខូច​ក្លាយ​​ជា​រណ្តៅ​សំបុកមាន់​កន្លែង​ខ្លះ​ក្លាយជា​រណ្តៅ​ជ្រៅ​ត្រឹម​ជង្គង់​ដក់​ទឹក​ដូច​ត្រែងក្របី​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​ជា​ពិសេស​សិស្សានុសិស្ស​ពិបាកធ្វើ​ដំណើរ​ទៅ​សាលារៀន​យ៉ាង​ខ្លាំង​ដោយ​ខែវស្សា​នេះ​ភ្លៀង​ធ្លាក់​ជោគ​ជាំ​បង្ក​ឲ្យ​បែក​ល្បាប់រ​អឹ​ល​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ខ្លាំង​ណាស់​។​ ប្រជាពលរដ្ឋ​ធ្វើការ​អំពាវនាវ​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​០១​រសៀល​ថ្ងៃ​ទី​២៣​ឧសភា​២០២៥ នៅ​ឃុំ​សំរោង ឃុំ​ទួល​ស្តី ឃុំ​ច​ន្ទ្រា​ស្រុក​ច​ន្ទ្រា​និង​ឃុំ​ត្នោត​ស្រុក​កំពង់​រោ​ទ៌​។​…

ភ្លៀង​ធ្លាក់​មួយ​មេ​ធំ នៅ​រាជធានី​ភ្នំពេញ ជន់​លិច​ផ្លូវ​ជា​ច្រើន និង​កកស្ទះ​ចរាចរណ៍

រាជធានី​ភ្នំពេញ ៖ ភ្លៀង​បាន​បង្អុរ​ធ្លាក់​មួយ​មេ​យ៉ាង​ខ្លាំង នា​រសៀល​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២៥​នេះ បណ្ដាល​ឲ្យ​ផ្លូវ​នានា​នៅ​ទាំង​ធំ ទាំង​តូច នៅ​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​ទឹក​ជន​លិច បង្ក​ឲ្យ​កក់​ស្ទះចរាចរណ៍​ជា​ខ្លាំង ខណៈ​យានយន្ត​មួយ​ចំនួន​បាន​រលត់​ម៉ាស៊ីន​។ ចំណែក​លំនៅ​ឋាន​ប្រជាពលរដ្ឋ​មួយ​ចំនួន ក៏​ត្រូវ​ទឹក​ជន់​លិច​ផង​ដែរ បើ​តាម​ប្រជាពលរដ្ឋ​ខ្លះ​និយាយ​ថា ភ្នំពេញ ថ្ងៃនេះ គ្រប់ទឹក​ហើយ ។ តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា…

ជាងដេគ័រម្នាក់ ជួបគ្រោះថ្នា.ក់ចរាចរណ៍ ​ស្លា.ប់លើ​ផ្លូវ​៦០​ម៉ែត្រ ខណៈមេឃភ្លៀងរលឹម

រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​សង្ស័យ​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​តាម​ផ្លូវត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​បើក​គៀរ​បណ្ដាល​ឲ្យ​ដួល​បោក​ក្បាល​ហូរ​ឈាម​ស្លាប់​យ៉ាង​អាណោចអាធ័ម នៅ​វេលា​ម៉ោង ១១​យប់​ថ្ងៃ​ទី​២៣​ខែឧសភា​ឆ្នាំ​២០២៥ តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ សព​ជន​រង​គ្រោះ មាស សុ​ភ្ត្រា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​ជាងដេ​គ័​រ ។ តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​រង​គ្រោះ​បាន​ជិះ​ម៉ូតូ…

លោកជំទាវ ចម និម្មល អញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២៥ នៅទីក្រុងគូឡាឡាំពួ

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា លោកជំទាវ ចម និម្មល អញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២៥ នៅទីក្រុងគូឡាឡាំពួ។ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាព្រឹកថ្ងៃទី២៥…

កម្មករកម្ពុជាធ្វើការនៅថៃចំនួនជិត៧០ភាគរយ មានជំងឺស្ត្រេស ឬបាក់ទឹកចិត្ត

ជំងឺផ្លូវចិត្ត ពិសេស​ស្ត្រេ​ស និង​បាក់ទឹកចិត្ត កំពុង​ធ្វើបាប​ដល់​កម្មករ​កម្ពុជា​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ ដោយ​ក្នុង​នោះ​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា កម្មករ​កម្ពុជា​នៅ​ប្រទេស​ថៃ ចំនួន​រហូត​ដល់​ជិត​៧០​ភាគរយ​មាន​បញ្ហា​ផ្លូវចិត្ត ។ នេះ​បើ​យោង​តាម​គ្រូពេទ្យ​ជំនាញ ជំងឺផ្លូវចិត្ត​ម្នាក់ បាន​ប្រាប់​កោះសន្តិភាព ដោយ​និយាយ​យោង​ទៅ​លើ​ការ​សិក្សា​ស្រាវជ្រាវ​មួយ កាលពី​ឆ្នាំ​២០២០ ។ វេជ្ជបណ្ឌិត​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​និយាយ​ថា ដូចដែល​របាយការណ៍​ក្រសួងសុខាភិបាល​បាន​បង្ហាញ​ជំងឺផ្លូវចិត្ត គឺជា​រការ​គំ​រា​.​ម​កំ​ហែ​.​ង​មួយ ចំពោះ​ប្រជាជន​កម្ពុជា ។ លោក​និយាយ​បន្ថែម​ទៀត​ថា…

ធ្លា.ក់​ឧទ្ធម្ភាគ​ចក្រ​នគរ​បាល​ថៃ​១​គ្រឿង​ស្លា.ប់​មនុ​ស្ស​យ៉ាង​តិច​បី​នាក់

ទី​ក្រុង​បាងកក៖ ឧទ្ធម្ភាគចក្រ​របស់​នគរបាល​ថៃ​មួយ​គ្រឿង​បាន​ធ្លាក់ និង​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​នៅ​ស្រុក​មឿង ខេត្ត​ប្រាឈុប​គិរី​ខាន់​នៅល្ងាច​ថ្ងៃ​សៅរ៍​​។ នៅ​ក្នុង​ចំណោម​មនុស្ស​បួន​នាក់​ដែល​ជិះ​នៅ​ក្នុង​ឧទ្ធម្ភាគច​ក្រ​នោះ​ បី​នាក់បាន​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ។ ចំណែក​ម្នាក់​ទៀត​អាច​ចុច​គន្លឹះ​ឆ័ត្រ​យោង​លោត​ចេញ​ពី​ឧទ្ធម្ភាគ​ចក្រ​ទាន់​ពេល​វេលា​។ ប៉ុន្តែ​សុខ​ទុក្ខ​របស់​គាត់​យ៉ាង​ណា​នោះ​ក៏​គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ដែរ​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​ភូមិ​​ណង​ខក់ (Nong Kok) ក្នុង​តំបន់​អាវ​ណយ (Ao Noi) ស្រុក​មឿង​ (Muang) នៅ​ម៉ោង​១​រសៀល​។ មិន​យូរ​ប៉ុន្មាន​ ឧទ្ធម្ភាគ​ចក្រ​​នោះ​ក៏​ត្រូវ​ភ្លើង​ឆេះ​ភ្លាម​មួយ​រំពេច​។ ក្រុមអ្នក​ជួយ​សង្គ្រោះ…

ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៧ ស្ថានភាពធាតុអាកាសនៅកម្ពុជាបន្ដភ្លៀងធ្លាក់ដដែល អាចនឹងមានផ្គររន្ទះ និងខ្យល់កន្ត្រាក់ខ្លាំងនៅតាមតំបន់

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែឧសភា ស្ថានភាពធាតុអាកាសនៅកម្ពុជា នៅតែបន្ដមានភ្លៀងធ្លាក់ ដោយសារខ្យល់មូសុងនិរតីជាមួយសម្ពាធទាបដែលគ្របដណ្តប់ លើឈូងសមុទ្រថៃ អាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង មានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧…

មកដឹងពី ទ្រព្យសម្បត្តិ David Beckham និង ភរិយា ចូលលំដាប់មហាសេដ្ឋី

កម្សាន្ត៖ អតីតកីឡាករបាល់ទាត់ លោក David Beckham និង ភរិយា Victoria កំពុងស្ថិតក្នុងចំណោមគ្រួសារអ្នកមានបំផុត ក្នុងប្រទេសអង់គ្លេស ដែលមានទ្រព្យសម្បត្តិ ៥០០ លានផោន(ប្រហែល ៦៦៥លានដុល្លារ)។ ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស  David Beckham យោងតាម…

រូបភាពថ្មី ពេជ្រ វត្តីសារ៉ាវឌ្ឍី បង្ហាញភាពស្រស់ស្អាត ហ្វេនៗសរសើរ គ្រប់គ្នា

កម្សាន្ត៖ នៅតែជាទីចាប់អារម្មណ៍ពីហ្វេនៗអ្នកគាំទ្រ សម្រាប់បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាមួយនឹងស្ទាយ៍តុបតែងខ្លួន​ ពោរពេញដោយភាពស្រស់ស្អាតទាក់ទាញ និងមានភាពទាន់សម័យ ស័ក្តិសម ជាមួយនឹងរូបសម្រស់ផូរផង់ របស់នាង ។    ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស ពេជ្រ វត្តីសារ៉ាវឌ្ឍី  ថ្មីៗនេះវិញ បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចេញមកអង្រួនចិត្តទស្សនិកជន ជាមួយនឹងការបង្ហាញរូបភាពថ្មីមួយចំនួន នៅលើបណ្ដាញសង្គម…

អគ្គលេខាធិការ ISC កោតសរសើរសម្តេចតេជោថា គឺជាមេដឹកនាំដ៏ឆ្នើមនៅក្នុងពិភពលោក

(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៥ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ឯក ណាត ដាកាល់ (Ek Nath Dhakal) អគ្គលេខាធិការនៃសន្និសីទប្រធានសភា នៃអន្តរសភា (ISC)បានលើកសរសើរពីវីរភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន…