មិនទាន់មានសញ្ញាថាពូទីននឹងធ្វើដំណើរទៅជួបហ្សេឡិនស្គីនៅតួកគីទេ
ទីក្រុងម៉ូស្គូ៖ វិមានក្រឹមឡាំងរក្សាភាពស្ងប់ស្ងាត់នៅចំពោះមុខនៃការផ្អើលឈូឆចង់ជួបមុខលោកពូទីននៅទីក្រុងអ៊ីស្តាន់ប៊ូល ប្រទេសតួកគីដើម្បីចរចាគ្នាដោះស្រាយបញ្ហាអ៊ុយក្រែន។ បន្ទាប់ពីលោកហ្សេឡិនស្គីអំពាវនាវឱ្យលោកពូទីនទៅតួកគីដើម្បីជួបគ្នា លោកត្រាំក៏ប្រកាសដូចគ្នា។ ទោះបីកំពុងជាប់រវល់ទៅបំពេញទស្សនកិច្ចនៅមជ្ឈិមបូព៌ា ត្រាំថាលោកនឹងឆ្លៀតទៅជួបលោកពូទីនដោយផ្ទាល់។ បន្ទាប់ពីទីក្រុងកៀវដាក់ឱសានវាទថារុស្ស៊ីត្រូវតែប្រកាសទទួលយកបទឈប់បាញ់ដ៏ពេញលេញ ដោយឥតលក្ខខណ្ឌ និងជាបន្ទាន់រយៈពេល៣០ថ្ងៃ វិមានក្រឹមឡាំងមិនបានឆ្លើយតប ឬធ្វើអត្ថាធិប្បាយអ្វីទេ។ ប៉ុន្តែសហភាពអឺរ៉ុបកំពុងសម្រួចមាត់ដាក់ទណ្ឌកម្មបន្ថែមទៀតនៅក្នុងពេលឆាប់ៗនេះបើសិនរុស្ស៊ីមិនទទួលយកបទឈប់បាញ់។ នៅចុងសប្ដាហ៍នេះ អឺរ៉ុបនឹងប្រកាសផែនការដាក់ទណ្ឌកម្មនោះហើយ។ នៅពេលនេះមានសំណួរដ៏ធំ១ថាតើលោកពូទីននឹងអញ្ជើញទៅតួកគីនៅថ្ងៃទី១៥ ខែឧសភាខាងមុខនេះដែរឬទេ? គ្មាននរណាអាចដឹង ឬទស្សន៍ទាយបានឡើយ ហើយក៏គ្មាននរណាមើលធ្លុះចិត្តរបស់លោកពូទីនជាជាងរូបលោកផ្ទាល់នោះដែរ។…
