admin

administrator

App NoDrug: ប្រជាពលរដ្ឋរាយការណ៍ជួយបោសសម្អាតគ្រឿងញៀនពីមូលដ្ឋាន! សមត្ថកិច្ចបង្ក្រាបបានជាង២០០ករណីក្នុងខែមិថុនា

ភ្នំពេញ៖ App NoDrug បានក្លាយជាមធ្យោបាយមួយដ៏ប្រជាប្រិយភាពក្នុងការប្រើប្រាស់ ដើម្បីរាយការណ៍ពីបទល្មើសគ្រឿងញៀនក្នុងមូលដ្ឋានទៅកាន់សមត្ថកិច្ចជំនាញ សំដៅដល់ការបោសសម្អាតគ្រឿងញៀនចេញពីភូមិឋានរបស់ប្រជាពលរដ្ឋ តាមអ្វីដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ កម្មវិធីទូរស័ព្ទមួយនេះ គឺយន្ដការដ៏មានប្រសិទ្ធភាព និងរក្សាការសម្ងាត់ដល់អ្នកដែលរាយការណ៍ផងដែរ។ លោកឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានអះអាងថា ជារៀងរាល់ថ្ងៃ សមត្ថកិច្ចជំនាញនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺតែងទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋលើបញ្ហាគ្រឿងញៀន…

លាភហូរចូល៖ ឆ្នាំមមី ថោះ រកា ទ្រាំផុតឆ្នាំនេះ លុយនឹងហូរចូលពេញៗគ្មានកន្លែងទុក!

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ? ឆ្នាំមមី បុគ្គល​ដែល​កើត​ក្នុង​ឆ្នាំមមី ឲ្យ​តែ​ទ្រាំ​ផុត​ឆ្នាំ​នេះ លាភ​ខ្ពស់​នឹង​ចូល​មក​ទាំងអស់​។ ជា​ពិសេស ហុងស៊ុយ​ក៏​ឡើង​ខ្លាំង​ផង​ដែរ ដោយ​ធ្វើ​ឲ្យ​បញ្ហា​គ្រប់យ៉ាង​នឹង​ប្រែជា​គ្មាន​បញ្ហា​ទាំងអស់​។ ដូចនេះ ប្រាក់​នឹង​កើនឡើង​ខ្លាំង​តែ​ម្តង​។ ឆ្នាំថោះ អ្នក​ដែល​កើត​ក្នុង​ឆ្នាំថោះ ឲ្យ​តែ​ផុត​ឆ្នាំ​នេះ មុខរបរ​នឹង​អាច​រីក​ចម្រើន​ខ្លាំង​ណាស់​។ ជា​ពិសេស គ្មាន​មនុស្ស​អាក្រក់​ណា​ហ៊ាន​មក​ក្បែរ​ខ្លួន​ឡើយ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​ចាប់ផ្តើម​អាច​បង្កើត​បាន​ក្រដាសប្រាក់​ច្រើន​ណាស់​។ ឆ្នាំរកា…

សុវត្ថិភាពទេសចរណ៍ថៃ៖ គ្រាប់បែកបង្កៃនៅភូកេត ក្រាប៊ី និង ផាងង៉ា ធ្វើឲ្យភ្ញៀវទេសចរភ័យខ្លាច

ការរកឃើញគ្រាប់បែកបង្កៃនៅក្នុងកន្លែងទេសចរណ៍នានានៃខេត្តភូកេត ក្រាប៊ី និង ផាងង៉ា ធ្វើឲ្យទេសចរណ៍រអាមិនហ៊ានទៅលេងប្រទេសថៃ Heang – ការរកឃើញគ្រាប់បែកបង្កៃនៅក្នុងកន្លែងទេសចរណ៍នានានៃខេត្តភូកេត ក្រាប៊ី និង ផាងង៉ា ដែលគេជឿថាជាសកម្មភាពរបស់ក្រុមបះបោរនៅភាគខាងត្បូងថៃសំដៅធ្វើអោយទេសចររអាមិនហ៊ានទៅលេងប្រទេសថៃ កំពុងធ្វើអោយយោធា និង ក្រុមសន្តិសុខថៃឈឺក្បាលថែមពីរឿងចង់បំពានយកប្រាសាទមួយចំនួននៅតាមព្រំដែនថៃ កម្ពុជាថែមទៀត ។ ក្នុងរូប : កងទ័ពថៃកំពុងដោះមីនបង្កៃនៅលើឆ្នេរមួយនៃខេត្តក្រាប៊ី…

កម្ពុជា-សិង្ហបុរី: ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រី ឡរ៉ន វ៉ុង ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យ

ភ្នំពេញ​ : ឯកឧត្តម ឡរ៉ន ម៉ុង (LAWRENCE WONG) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី និងលោកជំទាវ រួមទាំងគណៈប្រតិភូរដ្ឋាភិបាលសិង្ហបុរី បានអញ្ជើញធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសសិង្ហបុរីវិញ នៅល្ងាចថ្ងៃពុធ ទី២ ខែកក្កដា ឆ្នាំ២០២៥ នេះ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល១ថ្ងៃ តបតាមការអញ្ជើញរបស់…

កិច្ចសហប្រតិបត្តិការវិនិយោគ៖ គណៈប្រតិភូទីម័រឡេស្តេ សិក្សាស្វែងយល់ពីគោលនយោបាយវិនិយោគ ឧស្សាហកម្ម និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា

ភ្នំពេញ : ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មនៃប្រទេសទីម័រឡេស្តេ ដឹកនាំដោយលោក Elias De Jesus Fatima ប្រធានសម្របសម្រួលការិយាល័យកិច្ចសហប្រតិបត្តិការ ភាពជាដៃគូ និងកំណែទម្រង់។ គណៈប្រតិភូមានបំណងស្វែងយល់ពីគោលនយោបាយវិនិយោគ ការសម្របសម្រួលជំរុញអនុវត្តគោលនយោបាយឧស្សាហកម្ម  និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា។ ជំនួបនោះបានធ្វើឡើងនៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖…

លោកឪស៊ុច​មកដល់កម្ពុជា: ព្រះសង្ឃថៃនិមន្តដល់ទឹកដីខ្មែរ​ ក្រោយ​សម្តេច​ធិបតី​ ហ៊ុន ម៉ាណែត​ និង​សម្តេចតេជោ​ ហ៊ុន សែន​ ប្រកាស​ស្វាគមន៍​យ៉ាងកក់ក្តៅ

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោងជាង​១០​ព្រឹក ថ្ងៃ​ទី​២ កក្កដា ២០២៥​នេះ ព្រះ​តេជគុណ​ព្រះ​ភិក្ខុ​មហា​នរិន្ទ ថន ហៅ​លោក​ឳ​ស៊ុ​ច បាន​និមន្ត​មក​ដល់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ដោយ​មាន​វត្តមាន​លោក សុខ ពេញ​វុ​ធ អភិបាលរង​រាជធានី​ភ្នំពេញ​តំណាង​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​អញ្ជើញ​ទៅ​ទទួល ខណៈ​ដែល​ព្រះ​តេជគុណ មហា​នរិន្ទ ថន…

Yamal បដិសេធ​ដំណឹងស្នេហា: ខ្សែប្រយុទ្ធ Barcelona លោក Lamine Yamal ទាត់​ចោល​ពាក្យ​ចចាមអារ៉ាម​ស្នេហា​ជាមួយ​អតីត​តារា​ភាពយន្ត​ពេញវ័យ Claudia Bavel

ប្រទេស​អេ​ស្ប៉ា​ញ ៖ យុវជន​បាល់ទាត់​ឆ្នើម​លំដាប់​ពិភពលោក Lamine Yamal បាន​ចេញ​មក​បដិសេធ​ការ​ចោទប្រកាន់​ថា រូបគេ​បាន​ព្យាយាម​ចែចង់​អតីត​តារា​កុនកូនជ្រូក​ជនជាតិ​អេ​ស្ប៉ា​ញ (​ភាពយន្ត​អាសអាភាស​) កញ្ញា Claudia Bavel ដែល​មាន​អាយុ​បងខ្លួន​ដល់​១២​ឆ្នាំ​។ ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ និង​ក្រុម​អ្នកមាន​បុណ្យ Barcelona វ័យ​១៧​ឆ្នាំ​រូប​នេះ បាន​ច្រានចោល​ពាក្យ​ចចាមអារ៉ាម​ស្នេហា​ជាមួយ Claudia Bavel តាម​រយៈ​កម្មវិធី​ទូរទស្សន៍​អេ​ស្ប៉ា​ញ…

រញ្ជួយដីជប៉ុន៖ កម្រិត ៥,៥ រ៉ិចទ័រ វាយប្រហារប្រទេសជប៉ុន

ជប៉ុន៖ គ្រោះរញ្ជួយដីកម្រិត ៥,៥ វ៉ិចទ័រ បានវាយប្រហារប្រទេសជប៉ុននៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដានេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ ទីតាំងដែលបានរងការគំរាមគំហែងដោយគ្រោះធម្មជាតិនេះគឺតំបន់ឆ្នេរនៃកោះ Tokara ដែលស្ថិតនៅក្នុងខេត្ត Kagoshima ភាគខាងត្បូងប្រទេសជប៉ុន។ បើតាមទីភ្នាក់ងារឧតុនិយមជប៉ុនបានបញ្ជាក់ថា គ្រោះរញ្ជួយដីខាងលើនេះបានបង្កឱ្យមានភាពរំញ័រនៅក្នុងផ្ទៃដីជម្រៅប្រមាណជា ២០គីឡូម៉ែត្រ។ យ៉ាងណាក្តី…

ឆបោកទុរេនអនឡាញ៖ អាជ្ញាធរ​បញ្ជូន​ខ្លួន​ជនសង្ស័យ ២នាក់ ទៅតុលាការ​ករណី​បោកប្រាស់​ទិញ-លក់​ទុរេន

រាជធានីភ្នំពេញ ៖ អាជ្ញាធ​មាន​សមត្ថកិច្ច បញ្ជូន​ខ្លួន​ជនសង្ស័យ​០២​រូប​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ករណី​ឆបោក​ប្រាក់​ក្រោម​រូបភាព​ទិញ​-​លក់​ផ្លែ​ទុរេន​តាម​អន​ឡាញ នេះ​បើ​យោង​តាម​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ។ ប្រភព​ខាងលើ​បាន​ឲ្យ​ដឹង​ថា យោង​តាម​បញ្ជា​ដឹកនាំ​របស់​លោកនាយ​ឧត្ដមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​តាម​ការ​ចង្អុល​ណែនាំ​ពី​លោក​ឧត្ដមសេនីយ៍ឯក អគ្គស្នងការ​រង​នគរបាល​ជាតិ កាលពី​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២៥ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​បើក​ការ​ស្រាវជ្រាវ​ករណី​ឆបោក​ប្រាក់​ផ្សព្វផ្សាយ​ទិញ​-​លក់​ផ្លែ​ទុរេន តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម…

បេសកកម្មបម្រើជាតិ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ការប្ដេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជា នៅជាមួយប្រជាពលរដ្ឋយូរអង្វែង

កំពង់ធំ : សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធាន​គណបក្ស​ប្រជាជនកម្ពុជា បានថ្លែងក្នុងពិធី​ បើកការដ្ឋានសាងសង់ទីស្នាក់ការគណបក្ស​ប្រជាជន​កម្ពុជា ខេត្តកំពង់ធំ នៅក្រុងស្ទឹងសែន ខេត្តសែនកំពង់ធំ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា ឆ្នាំ២០២៥ ថា​ សម្តេច​នៅតែ​ជឿជាក់ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ នឹងនៅជាមួយ​ប្រជាពលរដ្ឋ​…