សម្ដេចតេជោ ហ៊ុន សែន៖ ស្នើក្រសួងយុត្តិធម៌សិក្សាវិសោធនកម្មរដ្ឋធម្មនុញ្ញ ដកសញ្ជាតិពលរដ្ឋឃុបឃិតបរទេសបំផ្លាញជាតិ
យោងតាមាករចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន ស្នើរដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌សិក្សាលើលទ្ធភាពនៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដកសញ្ជាតិពលរដ្ឋកម្ពុជាដែល ឃុបឃិតជាមួយបរទេសមកបំផ្លាញជាតិរបស់ខ្លួន។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជាបានស្នើដល់រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ឱ្យសិក្សា លើលទ្ធភាពនៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដកសញ្ជាតិពលរដ្ឋកម្ពុជា…
