ប្រយុទ្ធប្រឆាំងគ្រឿងញៀន៖ រាជរដ្ឋាភិបាលអាណត្តិទី៧ ប្ដេជ្ញាពង្រឹងការទប់ស្កាត់ បង្ក្រាប និងអប់រំ ដើម្បីកម្ពុជាឈានទៅការអភិវឌ្ឍ
ភ្នំពេញ៖ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍លើកឡើងថា៖ ការលុបបំបាត់គ្រឿងញៀន មិនអាចធ្វើដូចការវែកចកនោះទេ គឺត្រូវប្រើប្រាស់វិធានការយកចកចេញពីបឹងឱ្យអស់។ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿនឧបនាយករដ្ឋមន្ត្រីបានលើកឡើងបែបនេះ នារសៀលថ្ងៃអាទិត្យទី២២ខែមិថុនា ឆ្នាំ២០២៥នេះ ក្នុងកម្មវិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមប្រធានបទ«រួមគ្នាបង្ការទប់ស្កាត់និងកាត់ផ្តាច់ឬសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា»នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍ថា៖ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនធ្វើឡើងជារៀងរាល់ឆ្នាំ នៅតាមរាជធានី ខេត្តទាំង២៥។…
