ពលករខ្មែរនៅថៃ៖ ក្រសួងការបរទេសជំរុញឱ្យពលរដ្ឋ និងពលករខ្មែរ ប្រុងប្រយ័ត្នខ្ពស់ ចៀសវាងតំបន់គ្រោះថ្នាក់ និងតាមដានព័ត៌មានផ្លូវការ
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២៥ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីជូនដំណឹងថាផ្អែកលើស្ថានការណ៍តានតឹងក្នុងទំនាក់ទំនងរវាងកម្ពុជា និងថៃ អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ សូមណែនាំពលរដ្ឋខ្មែរចៀសវាងការធ្វើដំណើរទៅប្រទេសថៃក្នុងករណីមិនមានការចាំបាច់បំផុត។ ទន្ទឹមនឹងនេះ សូមបងប្អូនពលរដ្ឋ និងពលករខ្មែរទាំងអស់ដែលកំពុងមានវត្តមាននៅប្រទេសថៃ មានការប្រុងប្រយ័ត្នខ្ពស់ យកចិត្តទុកដាក់តាមដានព័ត៌មានពីប្រភពផ្លូវការឱ្យបានជាប់លាប់ និងចៀសវាងការធ្វើដំណើរទៅកាន់ទីកន្លែងប្រឈមនឹងគ្រោះថ្នាក់នានា…
