admin

administrator

ទំនាក់ទំនងថៃ-កម្ពុជា៖ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ត្រូវបានកោះហៅត្រឡប់ទៅពិភាក្សាការងារបណ្ដោះអាសន្ន

ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ត្រូវបានក្រសួងការបរទេសថៃ កោះហៅត្រឡប់ទៅប្រទេសថៃវិញ Heang – បាងកក ៖ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ត្រូវបានក្រសួងការបរទេសថៃ កោះហៅត្រឡប់ទៅប្រទេសថៃវិញ ប៉ុន្ដែ ប្រភពពីនាយកដ្ឋានព័ត៌មាននៃក្រសួងការបរទេស បញ្ជាក់ថា “ទំនាក់ទំនងថៃ-កម្ពុជា មិនត្រូវបានទម្លាក់ ឬកាត់ផ្តាច់ ដូចដែលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃមួយចំនួនបានរាយការណ៍នោះទេ ប៉ុន្តែឯកអគ្គរាជទូតថៃកំពុងត្រឡប់មកទីក្រុងបាងកកវិញជាបណ្ដោះអាសន្ន ដើម្បីពិភាក្សាការងារតែប៉ុណ្ណោះ។” ប្រភពពី…

វីរៈយុទ្ធជនពលីការពារទឹកដី: ថ្នាក់ដឹកនាំ UYFC គោរពវិញ្ញាណក្ខ័ន្ធ ព្រិន្ទបាលឯក សួន រោន មុនកិច្ចប្រជុំគណៈកម្មាធិការកណ្តាល

ថ្នាក់ដឹកនាំបានស្មិងស្មាធិ៍គោរពវិញ្ញាណក្ខ័ន្ធ ព្រិន្ទបាលឯក សួន រោន ដែលបានពលីក្នុងបុព្វហេតុការពារទឹកដី មុនពេលបើកកិច្ចប្រជុំ… Heang – ភ្នំពេញ ៖ យុវជនយើង ចងចាំមិនភ្លេចនូវពលិកម្មដ៏ធំធេងរបស់វីរយុទ្ធជនជួរមុខរបស់យើង ដែលបានបូជាជីវិតក្នុងបុព្វហេតុការពារជាតិ ការពារទឹកដី។ ក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជានាព្រឹកនេះ យើងបានស្មិងស្មាធិ៍គោរពវិញ្ញាណក្ខ័ន្ធ ព្រិន្ទបាលឯក សួន រោន ដែលបានពលីក្នុងបុព្វហេតុការពារទឹកដី…

Air India: កាត់បន្ថយជើងហោះហើរអន្តរជាតិ ១៥% ក្រោយហេតុការណ៍ធ្លាក់យន្តហោះបណ្តាលឱ្យមនុស្ស ២៧០នាក់បាត់បង់ជីវិត

ឥណ្ឌា៖ ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា Air India សម្រេចកាត់បន្ថយជើងហោះហើរអន្តរជាតិរបស់ខ្លួនមួយចំនួនបន្ទាប់ពីជើងហោះហើររបស់ខ្លួនមានបញ្ហាជាបន្តបន្ទាន់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២១ ខែមិថុនា។ តាមធម្មតាក្រុមហ៊ុនអាកាសចរណ៍ Air India មានជើងហោះហើរទាំងក្នុងស្រុក និងជើងហោះហើរអន្តរជាតិប្រមាណជាប្រមាណជា ១,០០០ជើងក្នុងមួយថ្ងៃ។ យ៉ាងណាក្តី ចំណាត់ការថ្មីរបស់ក្រុមហ៊ុនដ៏ធំមួយនេះគឺនឹងកាត់ប​ន្ថយជើងហោះរអន្តរជាតិចំនួន ១៥% ហើយសេចក្តីសម្រេចនេះនឹងបន្តអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃពាក់កណ្តាលខែកក្កដា។…

ប្រយ័ត្ន! ជាតិនិយម​គ្មាន​សច្ចភាព អាច​បង្ក​អណ្តាតភ្លើង​ជម្លោះ​ព្រំដែន​និង​សង្គ្រាម

ក្នុង​នាម​ជា​ពលរដ្ឋ​នៃ​ប្រទេស​មួយ ប្រជាជន​ត្រូវ​មាន​ស្មារតី​ជាត​និយម​ស្រឡាញ់​ប្រទេស​របស់​ខ្លួន​។ ដូច្នេះ វា​មិន​មាន​អ្វី​ខុសឆ្គង​ទេ នៅ​ពេល​ដែល​ពលរដ្ឋ​កម្ពុជា​និង​ថៃ​ស្រឡាញ់​ប្រទេស​ជាតិ​និង​គាំទ្រ​ដល់​ប្រទេស​ជាតិ​របស់​ពួក​គេ​រៀង​ៗ​ខ្លួន​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ចុះ ​របៀប​នៃ​ការ​បង្ហាញ​ក្តី​ស្រឡាញ់​គឺ​វា​អាច​ជះ​ឥទ្ធិពល​ទាំង​ល្អ​និង​អាក្រក់​។ ឧទាហរណ៍​ដ៏​សាមញ្ញ​មួយ ឪពុក​ម្តាយ​ស្រឡាញ់​កូន ហើយ​គាត់​បង្ហាញ​ក្តី​ស្រឡាញ់​របស់​គាត់​ដោយ​ធ្វើ​អ្វី​តាមតែ​ចិត​ត្ត​កូន​។​នៅ​ទីបំផុត​នោះ កូន​នោះ​ក៏​ក្លាយជា​កូន​ខូច មិន​មាន​សីល​ធម៌ មិន​មានចំណេះ​ដឹង ដោយសារ​តែ​កូន​នោះ​ឈ្លក់​នឹង​សប្បាយ​ហើយ​ភ្លេច​រៀន​ភ្លេច​សូត្រ​។ រឿង​ជាតិនិយម​នេះ​ក៏​ដូច​គ្នា​នេះ​ដែរ ការ​បង្ហាញ​អំពី​ស្មារតី​ជាតិ​និ​ម​របស់​មនុស្ស​ម្នាក់​ៗ​អាច​ជួយ​ដល់​ប្រទេស​ជាតិ ប៉ុន្តែ ក្នុង​ស្ថានភាព​អាក្រក់ វា​ក៏​អាច​ធ្វើបាប​ប្រទេស​ជាតិ​អោយ​ធ្លាក់​ក្នុង​ជម្លោះពូជសាសន៍​ឬ​សង្គ្រាម​ក៏​ថា​បាន​។ នេះ​ជា​អ្វី​ដេ​ល​ប្រជាជន​កម្ពុជា​និង​ប្រជាជន​ថៃ​ត្រូវ​ចំណាយពេល​បន្តិច​ដើម្បី​គិត​ឡើង​វិញ​ថា​តើ​ពួក​គេ​កំពុង​តែ​បង្ហាញ​ស្មារតី​ជាតិនិយម​របស់​ពួក​គេ​ក្នុង​ផ្លូវ​ដ៏​ត្រឹមត្រូវ​ឬទេ?…

អង្គរវត្តចម្លង: លោកជំទាវបណ្ឌិត ភឿង សកុណា ថ្កោលទោសការកសាងប្រាសាទ Siha Nakhon នៅថៃ ជាការបំពានអត្តសញ្ញាណនិងព្រលឹងវប្បធម៌ជាតិខ្មែរ

យោងតាមការចុះផ្សាយពី អាជ្ញាធរជាតិអប្សរា នាថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា៖ ការកសាងប្រាសាទ Siha Nakhon នៅក្នុងវត្ត Phu Man Fah មានទីតាំងនៅខេត្តបុរីរម្យ ប្រទេសថៃ…

FIFA Club World Cup 2025: FIFA រងការរិះគន់ខ្លាំង ក្រោយការប្រកួតមានអ្នកទស្សនាតិចបំផុតត្រឹម ៦០០នាក់

សហរដ្ឋអាមេរិក ៖ សហព័ន្ធ​បាល់ទាត់​ពិភពលោក ហៅ​កាត់​ថា FIFA កំពុង​ប្រឈម​មុខ​នឹង​ការ​រិះគន់​យ៉ាង​ខ្លាំង​ជុំវិញ​ការ​ប្រកួត​ពានរង្វាន់​ក្លិប​លំដាប់​ពិភពលោក Club World Cup ឆ្នាំ​២០២៥ នៅ​សហរដ្ឋអាមេរិក បន្ទាប់​ពី​ការ​ប្រកួត​រវាង​ក្រុម​តំណាង​កូរ៉េ​ខាងត្បូង Ulsan Hyundai ទល់​នឹង​ក្រុម​មក​ពី​អាហ្វ្រិក​ខាងត្បូង Mamelodi Sundowns កាលពី​ថ្ងៃ​ទី​១៨ ខែមិថុនា កន្លង​ទៅ…

សម្តេច​តេ​ជោ ហ៊ុន សែន៖ កម្ពុជា​ត្រៀម​ផ្អាក​នាំចូល​គ្រឿង​កំប៉ុង​ពី​ថៃ ប្រសិន​ច្រក​ព្រំដែន​មិន​វិល​រក​សភាព​ដើម​វិញ

​សម្តេច​តេ​ជោ ហ៊ុន សែន ប្រ​សិន​ច្រក​ទ្វារ​ព្រំដែន មិន​ទាន់​កែសម្រួល​ឲ្យ​ដូច​ដើម​វិញ កម្ពុជា​គួរ​ផ្អាក​ការ​នាំ​ចូល​គ្រឿង​កំប៉ុង​គ្រប់​ប្រភេទ រហូត​ដល់​ត្រីខកំប៉ុង ឬ​សាច់​កំប៉ុង​គ្រប់​ប្រភេទ… សីហា – ​ភ្នំពេញ ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​កម្ពុជា បាន​បង្ហោះ​សារ​នៅ​យប់​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២៥​នេះ ឆ្លើយ​តប​នឹង​ការ​គំរាម​របស់​ថៃ…

ហោរាសាស្ត្រ៖ ទេវតាទ្រព្យជួយឆ្នាំឆ្លូវ រោង ម្សាញ់ ឡើងឋានៈ-ប្រាក់ខែខ្ពស់

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ? ឆ្នាំឆ្លូវឆ្នាំឆ្លូវ នឹង​មិន​ជួប​ឧបសគ្គ​អ្វី​ទៀត​ទេ ព្រោះ​មាន​ទេវតា​ទ្រព្យ​តាម​ជួយ​។ ជា​ពិសេស ក៏​អាច​ចាប់​បាន​ឱកាស​ធំ​ផង​ដែរ​។ ដូចនេះ ផល​ដែល​អ្នក​បាន​ត្រឡប់​មក​វិញ​នឹង​កើន​ខ្ពស់​នឹក​ស្មាន​មិន​ដល់​នោះ​ឡើយ​។ ឆ្នាំរោងឆ្នាំរោង នឹង​អាច​ទទួល​បាន​ជំនួយ​ពី​ទេវតា​ទ្រព្យ ដោយ​អាច​ចំណេញ​បាន​ប្រាក់​ច្រើន​ខ្លាំង​។ ជា​ពិសេស ក៏​មានរឿង​ល្អ​តែងតែ​ចូល​មក​ក្នុងផ្ទះ​ផង​ដែរ​។ ដូចនេះ អ្នក​នឹង​អាច​ឡើង​ទាំង​ឋានៈ និង​ប្រាក់ខែ​ទៀត​ផង​។ ឆ្នាំម្សាញ់ឆ្នាំម្សាញ់ មាន​ខួរក្បាល​ដែល​ឆ្លាត​ខ្លាំង​ណាស់​។…

អភិរក្សបេតិកភណ្ឌអង្គរ៖ ការងារជួយសង្គ្រោះប្រាសាទបុរាណជាច្រើនបន្តសម្រាប់រយៈពេល១០ឆ្នាំទៀត

ខេត្ត​សៀម​រា​ប ៖ លោក​ជំទាវ​បណ្ឌិត​សុភា​ចា​រ្យ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ​និង ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៃ​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៤០ របស់​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ សម្រាប់​កិច្ច​ការពារ​និង​អភិវឌ្ឍន៍​រមណីយ ដ្ឋា​ន​ប្រវត្តិសាស្ត្រ​អង្គរ​(​អាយ​ស៊ី​ស៊ី​អង្គរ និង​សំបូរ​ព្រៃ​គុក​) ដែល​ធ្វើ​ឡើង​នៅ​ខេត្ត សៀមរាប កាលពី​រសៀល​ថ្ងៃ​ទី ២០​ខែ មិថុនា​ថា​ការងារ​ជួសជុល…

ពលករត្រឡប់ពីថៃ៖ ឯកឧត្ដម អ៊ុំ រាត្រី ដឹកនាំក្រុមការងារ ទទួលស្វាគមន៍ និងសម្របសម្រួលពលករខ្មែរយ៉ាងកក់ក្តៅនៅច្រកប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយពី ក្រសួងមហាផ្ទៃ នាថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ រួមនឹងក្រុមការងារ ខេត្ត ក្រុង និងក្រុមការងារចម្រុះនៃមន្ទីរ និងក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តបានចុះសម្របសម្រួលជូនដល់បងប្អូនពលករដែលត្រឡប់មកពីប្រទេសថៃ…