admin

administrator

សម្តេចហ៊ុនម៉ាណែតធានា៖ ស្វាគមន៍លោកឪស៊ុច និងខ្មែរគ្រប់រូប! គ្មានការរើសអើង ឬបញ្ជូនទៅប្រទេសផ្សេងឡើយ

ប្រពៃណាស់ ! សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធានាចំពោះលោកឪ ស៊ុច ថា មិនមានការរើសអើង ឬចាប់បញ្ជូនទៅប្រទេសណាផ្សេងទៀតឡើយ… Heang – សារពីសម្តេចនាយករដ្ឋមន្ត្រី ៖ ឆ្លើយតបទៅនឹងសំណូមពររបស់ព្រះតេជគុណ (លោកឪស៊ុច) ÷ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនខ្ញុំព្រះករុណាផ្ទាល់ ខ្ញុំសូមស្វាគមន៍ព្រះតេជគុណ…

ជំនន់ទឹកភ្លៀងខេត្តកំពង់ធំ៖ ឯកឧត្តម តូច ប៊ុនហ៊ួរ ចុះពិនិត្យផលប៉ះពាល់ដំណាំស្រូវជាង ២ពាន់ហិកតា

តាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហ៊ួរ ចុះពិនិត្យ​ស្ថានភាពគ្រោះជំនន់ទឹកភ្លៀង ក្នុងស្រុកចំនួន៥ ខេត្តកំពង់ធំ។ ក្រោយជំនន់ទឹកភ្លៀងនៅខេត្តកំពង់ធំ បង្កការប៉ះពាល់ ដំណាំស្រូវជាង ២ពាន់ហិកតា…

អភិវឌ្ឍន៍វិស័យយានយន្ត-អេឡិចត្រូនិកកម្ពុជា៖ ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំពិនិត្យរបាយការណ៍វឌ្ឍនភាពផែនទីបង្ហាញផ្លូវ

ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក.អ.ក. និងជាប្រធានគណៈកម្មាធិការប្រតិបត្តិដឹកនាំការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា បានដឹកនាំកិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការប្រតិបត្តិ បន្ទាប់ពីបានប្រារព្ធកិច្ចប្រជុំលើកទី១ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ។ កិច្ចប្រជុំនេះបានធ្វើឡើងនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា…

ឱកាសមាស៖ កសិករ​ខ្មែរ​ត្រូវ​ចាប់​យក​ទីផ្សារ​បន្លែ​ផ្លែ​ឈើ​ក្នុងស្រុក ក្រោយ​កម្ពុជា​ហាមឃាត់​ការ​នាំ​ចូល​ពី​ថៃ

នេះ​គឺជា​ពេលវេលា​មាស​ដើម្បី​កម្ពុជា​ពង្រឹងសមត្ថភាព​ផ្គត់ផ្គង់​ទីផ្សារ​បន្លែ​និង​ផ្លែ​ឈើ​ដោយ​ខ្លួនឯង​ហើយ​រំដោះខ្លួន​ចេញពី​ការ​ពឹងផ្អែក​លើ​បរទេស​។ ភាព​តានតឹង​ដែល​ឈាន​ដល់​ការ​រឹតត្បិត​ច្រកព្រំដែន​ដែល​បង្ក​ឡើង​ដោយ​ភាគី​ថៃ​ជា​ឯកតោភាគី​កាលពី​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០២៥ រហូត​ឈាន​ដល់​ការ​ហាមឃាត់​ការ​នាំ​ចូល​បន្លែ​និង​ផ្លែ​ឈើ​ថៃ​មិន​អោយ ចូល​ប្រទេស​១០​ថ្ងៃ​ក្រោយមក គឺជា​ឱកាស​ដែល​អ្នក​រកស៊ី​និង​អ្នក​ដាំ​បន្លែ​និង​ផ្លែ​ឈើ​នៅ​ក្នុងស្រុក​គួរតែ​រួម​គ្នា​ច្បាម​ឱកាស​នេះ ពង្រឹង​ហើយ​ពង្រីក​សក្តានុពល​ទីផ្សារ ដើម្បី​កាត់​បន្ថយ​តម្រូវការ​ឫ​ការ​ពឹងផ្អែក​លើ ផលិតផល​ពី​ប្រទេស​ជិតខាង ។ កុំ​មើល​ស្រាល​អំពី​ទំហំ​និង​តម្រូវការ​នៃ​ទីផ្សារ​បន្លែ​និង​ផ្លែ​ឈើ​នេះ​ឲ្យ​សោះ ។ ជា​ការ​ពិត​តាម​ឯកសារ​វិទ្យាសាស្ត្រ​មួយ​ចំនួន​បាន​លើក​ឡើង​ថា នៅ​ក្នុង​មួយ​ថ្ងៃ​មនុស្ស​ម្នាក់​ត្រូវការ​ហូប​បន្លែ និង ផ្លែ​ឈើ​ប្រមាណ​ជា ៤០០ ក្រាម ប៉ុន្តែ​សម្រាប់​ពលរដ្ឋ​កម្ពុជា​ប្រហែលជា​មិន​ហូប​ច្រើន​ដល់​ថ្នាក់​នោះ​ទេ…

ការព្យាករណ៍អាកាសធាតុ៖ សូមប្រុងប្រយ័ត្ន! កម្ពុជានឹងបន្តមានភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដល់ថ្ងៃទី ២១ មិថុនា

យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា ស្ថានភាពអាកាសធាតុនៅកម្ពុជា នឹងមានភ្លៀងធ្លាក់ ផ្គររន្ទះ នឹងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ…

សង្គ្រាមធំ! អ៊ីរ៉ង់ និងសម្ព័ន្ធមិត្តព្រមានផ្ទុះសង្គ្រាមពេញទំហឹង បើអាមេរិកហ៊ានលូកដៃចូលជម្លោះ

ទី​ក្រុង​ឌុយ​បៃ៖ ថ្ងៃ​នេះ អ៊ីរ៉ង់ និង​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ព្រមាន​ធ្ងន់​ៗ​ថា​បើ​សិន​អាមេរិក​ហ៊ាន​ចូល​ខ្លួន​ពាក់​ព័ន្ធ​ដោយ​ផ្ទាល់​នៅ​ក្នុង​សង្គ្រាម​អ៊ីរ៉ង់​-​អ៊ីស្រាអែល​ ពេល​នោះ​សង្គ្រាម​ទ្រង់​ទ្រាយ​ធំ​នឹង​ផ្ទុះ​ឡើ​ងជា​មិន​ខាន​។ មាន​ន័យ​ថា​រាល់​ថ្ងៃ​នេះ​បាញ់​ត្រឹម​មីស៊ីល​ដាក់​គ្នា​​ទៅ​វិញ​ទៅ​មក​។ ប៉ុន្តែ​បើ​សង្គ្រាម​ផ្ទុះ​ឡើង​ពេញ​បន្ទុក​អាច​ឈាន​ដល់​ប្រើ​យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​ ឬ​ទ័ព​ជើង​គោក​ថែម​ទៀត​។ ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​​លោក​ត្រាំ​ប្រកាស​ឱ្យ​អ៊ីរ៉ង់​ទម្លាក់​អាវុធ​ចុះ​ចាញ់ និង​បោះ​បង់​ចោល​កម្ម​វិធី​នុយ​ក្លេអ៊ែរ​។​ ការ​ព្រមាន​របស់​អ៊ីរ៉ង់​ និង​ក្រុ​មហាម៉ាស់​ក៏​ធ្វើ​ឡើង​បន្ទាប់​ពី​អាមេរិក​បារម្ភ​ខ្លាំងអំពី​ការ​ប៉ះ​ពាល់​ផល​ប្រយោជន៍​របស់​ខ្លួន​នៅ​មជ្ឈិម​បូព៌ា​។ ​អាមេរិក​ចាប់​ផ្ដើម​ពង្រឹង​កម្លាំង និង​​បញ្ជូន​យន្ត​ហោះ​ចម្បាំង​បន្ថែម​ទៀត​ទៅ​ទី​នោះ​។ ចំណាត់​ការ​នេះ​មិន​មែន​ឥត​ហេតុ​ផល​ទេ​ព្រោះ​ស្ថាន​ទូត​អាមេរិក​នៅ​តែ​ឡាវីវ​ទើប​តែ​ទទួល​រង​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​របស់​អ៊ីរ៉ង់​។ ថ្ងៃ​នេះ ស្ថាន​ទូត​អាមេរិក​នៅ​យេរូសាឡឹម​ប្រកាស​​បិទ​ទ្វារ​​រហូត​ដល់​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ​។ អគ្គ​មគ្គុទ្ទេសក៍​អ៊ីរ៉ង់ លោក​អាយ៉ា​តូឡា អាលី…

Hacker អ៊ីរ៉ង់: ទិន្នន័យសំខាន់ៗក្នុងធនាគាររដ្ឋ និងលុយគ្រីបតូជាង ៩០លានដុល្លារ ត្រូវបានបំផ្លាញ

អ៊ីរ៉ង់៖ ទីផ្សាររូបិយប័ណ្ណគ្រីបតូនៅក្នុងប្រទេសអ៊ីរ៉ង់ទទួលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីសំណាក់ក្រុមចោរអ៊ីនធឺណិត ឬ Hacker នេះបើយយោងតាមការចុះផ្សារយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៩ ខែមិថុនា។ បើតាមអាជ្ញាធរអ៊ីរ៉ង់បានឱ្យដឹងថា ការវាយប្រហារនេះអាចជាស្នាដៃរបស់ក្រុម Gonjeshke Darande ឬ Predatory Sparrow ដែលជាក្រុមមានទំនោរប្រឆាំងរដ្ឋាភិបាល។ ប្រភពខាងលើបានបន្តថា នៅក្នុងប្រតិបត្តិការវាយប្រហារនោះនោះគឺក្រុម Hacker បានចូលទៅបំផ្លាញទិន្នន័យសំខាន់ៗជាច្រើននៅក្នុងធនាគារ Sepah…

ចាប់ខ្លួនចោរឆក់ប្តីប្រពន្ធ៖ គូស្នេហ៍ឧក្រិដ្ឋ ត្រូវសមត្ថកិច្ចតាខ្មៅឃាត់ខ្លួន ក្រោយឆក់ទូរស័ព្ទជនរងគ្រោះ

កណ្តាល ៖ នៅថ្ងៃអង្គារថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១៩និង៤០នាទី មានករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរសព្ទ័) នៅចំណុចមុខសាលាបឋមសិក្សា ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនសង្ស័យពីរប្តីប្រពន្ធ មានឈ្មោះ ប៉ាល់ វាសនា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ…

កិច្ចសហប្រតិបត្តិការកម្ពុជា-ស្វ៊ីស៖ ពង្រឹងសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់

ភ្នំពេញ ៖ ឯកឧត្តម ឃួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើជាសហប្រធានជាមួយឯកឧត្តមអគ្គរដ្ឋទូត Heinrich Schellenberg រដ្ឋលេខាធិការទទួលបន្ទុកអាស៊ី-ប៉ាស៊ីហ្វិក នៃក្រសួងការបរទេសស្វ៊ីស នូវកិច្ចពិគ្រោះយោបល់នយោបាយលើកទី៤ រវាងក្រសួងការបរទេសកម្ពុជា-ស្វ៊ីស ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៥។ ភាគីទាំងពីរបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃយន្តការកិច្ចពិគ្រោះយោបល់នយោបាយនេះ…

កំណែទម្រង់រដ្ឋបាលសាធារណៈ៖ ក្រសួងមុខងារសាធារណៈសម្រេចសមិទ្ធផលធំៗ ទោះការងារស្មុគស្មាញ

ភ្នំពេញ ៖ “ការកែទម្រង់រដ្ឋបាលសាធារណៈ ជាការបន្តបេសកកម្មពីថ្នាក់ដឹកនាំជំនាន់មុន ហើយក្នុងរយៈពេល១ឆ្នាំ ១០ខែ ក្រសួងមុខងារសាធារណៈបានសម្រេចសមិទ្ធផលធំៗជាបន្តបន្ទាប់ បើទោះបីការងារកំណែទម្រង់ មានភាពស្មុគស្មាញច្រើនយ៉ាងណាក្តី។” ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ និងមន្ទីរមុខងារសាធារណៈប្រមាណ ៦០០នាក់។ ក្នុងពិធីបើកវិបស្សនាស្តីពី «ការអនុវត្តវិធានការគន្លឹះទាំង៣ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ និងការធ្វើជំរឿនមន្រ្តីរាជការ» នាព្រឹកថ្ងៃទី១៩…