សម្តេចតេជោ ហ៊ុន សែន ចោទសួរ៖ «ហេតុអ្វីខ្លាច Facebook ខ្ញុំ?» ក្រោយកាសែតថៃចុះផ្សាយបង្កើតក្រុមដោះស្រាយភាពតានតឹងព្រំដែនដោយសារការបង្ហោះសារ
រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានសួរថា ហេតុអ្វីចាំបាច់ខ្លាចហ្វេសប៊ុករបស់ខ្ញុំ? ក្រោយការចុះផ្សាយរបស់កាសែតថៃ ដឺណេសិន (The Nation) ថា ភាគីថៃកំពុងបង្កើតក្រុមការងារ ដើម្បីដោះស្រាយភាពតានតឹងនៅតាមព្រំដែន ដែលភាគច្រើនកើតចេញពីការបង្ហោះសារប្រចាំថ្ងៃ…
