គីមជុងអ៊ុនសន្យាគាំទ្ររុស្ស៊ីជានិច្ច ក្នុងពេលទំនាក់ទំនងយោធាកាន់តែជិតស្និទ្ធ
ភ្នំពេញ៖ មេដឹកនាំកូរ៉េខាងជើង លោក គីមជុងអ៊ុន បានបញ្ជាក់ពីការគាំទ្រយ៉ាងរឹងមាំចំពោះប្រទេសរុស្ស៊ី ដោយសន្យាថាទីក្រុងព្យុងយ៉ាងនឹង«តែតែគៀកស្មាជានិច្ច»ជាមួយមូស្គូ។ សេចក្តីថ្លែងការណ៍នេះកើតឡើងក្នុងពេលដែលទំនាក់ទំនងយោធារវាងប្រទេសទាំងពីរកំពុងកាន់តែជិតស្និទ្ធ។ យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) នៅថ្ងៃទី២៥ ខែមីនា លោកគីមជុងអ៊ុនបានផ្ញើលិខិតមួយទៅកាន់ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀពូទីន ដោយសម្តែងទំនុកចិត្តថា ទំនាក់ទំនងដែលផ្អែកលើ«ទំនុកចិត្ត និងចំណងមិត្តភាពជិតស្និទ្ធ»នឹងធានាអនាគតសហប្រតិបត្តិការរយៈពេលវែង។ លោកបានសង្កត់ធ្ងន់ថា ការឈរជើងរបស់កូរ៉េខាងជើងនៅខាងរុស្ស៊ីគឺជា«ជម្រើស និងឆន្ទៈដ៏រឹងមាំ»របស់ទីក្រុងព្យុងយ៉ាង។ ការប្រកាសនេះកើតឡើងបន្ទាប់ពីលោកគីមជុងអ៊ុនត្រូវបានជ្រើសតាំងឡើងវិញជាប្រធានគណៈកម្មការកិច្ចការរដ្ឋ…
