ក្រសួងការពារជាតិ៖ កម្ពុជាប្តេជ្ញាការពារបូរណភាពទឹកដី ទោះតម្លៃណាក៏ដោយ មិនអនុញ្ញាតការឈ្លានពានពីប្រទេសណាមួយដាច់ខាត
ភ្នំពេញ ៖ ក្រសួងការពារជាតិ ចេញសេចក្តីប្រកាស អំពីការវិវត្តថ្មីៗនៃស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា-ថៃ ។ ក្រសួងការពារជាតិ បានអះអាងថា ភាគីថៃ បានបង្កើនសកម្មភាពបង្ហោះដ្រូន ការជីកលេណដ្ឋាន ការបង្កើន និងចល័តអាវុធគាំទ្រ និងសព្វាវុធគ្រប់ប្រភេទ ការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនចំនួនទាហាននៅតាមព្រំដែនក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ដែលជាការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខនៃប្រទេសទាំងពីរ។…
