បង្ក្រាបគ្រឿងញៀនរាជធានីភ្នំពេញ៖ សមត្ថកិច្ចចាប់បានជាង ៤ គីឡូក្រាម ក្បែរពន្ធនាគារព្រៃស!
រាជធានីភ្នំពេញ ៖ អនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ឃឹងសារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ វេលាម៉ោងប្រមាណ៤រសៀល កម្លាំង «ក១» នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ ដោយមានការដឹកនាំនិងសម្របសម្រួលពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក គឹម ហុងសាន បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន…
