admin

administrator

ពលករខ្មែរនៅថៃ៖ សម្តេចតេជោ ជំរុញពលករខ្មែរវិលត្រឡប់មកស្រុកវិញ ខណៈការរើសអើងជាតិសាសន៍នៅថៃកំពុងឡើងកម្ដៅ

នៅព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៥ នេះ យោងតាម ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើឱ្យពលរដ្ឋខ្មែរ ពិសេសពលករ គួរវិលត្រឡប់មកស្រុកកំណើតវិញ ដើម្បីកុំឱ្យគេប្រមាថ ខណៈដែរ ការរើសអើងជាតិសាសន៍នៅក្នុងប្រទេសថៃ កំពុងឡើងកម្ដៅ។…

បោកស្នេហាអនឡាញ៖ ស្រ្តីថៃវ័យ ៦៥ឆ្នាំ ចាញ់បោកមិត្តស្រីតាម TikTok អស់ជិត ៣៧ម៉ឺនដុល្លារ

ថៃ៖ ស្រី្តជនជាតិថៃ អាយុ ៦៥ឆ្នាំម្នាក់បានចាញ់បោកស្នេហាតាមអ៊ីនធឺណិតអស់ប្រាក់ជិត ៣៧ម៉ឺនដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃចន្ទ ទី១៦ ខែមិថុនា។ ស្រ្តីជាជនរងគ្រោះរូបនេះមិនបានបង្ហាញមុខមាត់និងអត្តសញ្ញាណពិតប្រាកដនៅលើបណ្តាញសារព័ត៌មានឡើយដើម្បីរក្សាកិត្តិយស ខណៈអ្នកកាសែតបានដាក់ឈ្មោះក្រៅឱ្យគាត់ថា Aor ហើយបុគ្គលដែលជាបោកប្រាស់នោះត្រូវបានគេហៅត្រឹមថា Porn និងជាមនុស្សដែលមានភេទស្រីដូចគ្នា។ នៅស្ថានីយ​ប៉ូលិសបង្រ្កាបបទល្មើសបច្ចេកវិទ្យាក្នុងទីក្រុងបាងកក អ្នកស្រី Aor បានប្រាប់ប៉ូលិសជំនាញថា គាត់ជាគិលានុបដ្ឋាយិកា​ចូល​និវត្តន៍ម្នាក់ ហើយរូបគាត់បានផ្តើមស្គាល់គ្នាជាមួយអ្នកស្រី Porn តាមរយៈបណ្តាញសង្គម…

ICJ កម្ពុជា-ថៃ៖ បណ្តឹងវិវាទព្រំដែនកម្ពុជា-ថៃ បានទៅដល់តុលាការយុត្តិធម៌អន្តរជាតិ ICJ ហើយ

ដំណឹងល្អ ! បណ្តឹងរបស់កម្ពុជា ក្នុងវិវាទព្រំដែនជាមួយថៃ បានដល់តុលាការយុត្តិធម៌អន្តរជាតិ ICJ ហើយ Heang – (ភ្នំពេញ)៖ បណ្តឹងរបស់កម្បុជាលើវិវាទព្រំដែនជាមួយប្រទេសថៃ បានទៅដល់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ ប្រទេសហូឡង់ហើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់តាមបណ្តាញសង្គមថា…

ICC៖ លោក ផៃ ស៊ីផាន ចាត់ទុកមេបញ្ជាការភូមិភាគ២ថៃ ជាឧត្តមសេនីយ៍ព្រៃផ្សៃ និងជំរុញឲ្យប្រមូលភស្តុតាងដើម្បីប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ

លោក ផៃ ស៊ីផាន ហៅមេបញ្ជាការភូមិភាគ២ថៃ ជាឧត្តមសេនីយ៍ព្រៃផ្សៃ ហើយឲ្យប្រមូលភស្តុតាង ដើម្បីប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) Heang – លោក ផៃ ស៉ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអតីតអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៤ ខែមិថុនានេះ បានផ្ញើសារឲ្យប្រជាពលរដ្ឋខ្មែរ ដោយចាត់ទុកសម្តីរបស់មេយោធាថៃ Boonsin…

សម្តេចតេជោ ហ៊ុន សែន ប្រកាសម៉ឺងម៉ាត់៖ កម្ពុជាទុកពេល២៤ម៉ោងឲ្យថៃបើកព្រំដែនឡើងវិញ បើមិនដូច្នោះទេ នឹងបិទការនាំចូលបន្លែ ផ្លែឈើថៃទូទាំងប្រទេស!

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចេញមកបញ្ជាក់បន្ថែមថា វិធានការរបស់កម្ពុជា ចំពោះការបិទព្រំដែនជាឯកតោភាគីពីសំណាក់យោធាថៃនោះ គឺកម្ពុជាទុកពេល២៤ម៉ោង ឱ្យភាគីថៃធ្វើឱ្យស្ថានភាពតាមច្រកព្រំដែនវិលត្រឡប់ទៅស្ថានភាពដើមវិញ បើមិនដូច្នោះទេ កម្ពុជា នឹងបិទមិនឱ្យនាំចូលបន្លែ និងផ្លែឈើថៃ ចូលមកកម្ពុជានៅគ្រប់ច្រកព្រំដែនទាំងអស់។ សម្តេចមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា…

ក្រសួងសុខាភិបាល កូវីដ១៩៖ ថ្ងៃទី១៥ មិថុនា រកឃើញអ្នកឆ្លងថ្មី ២នាក់ ជាសះស្បើយ ៥នាក់

(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ២នាក់ ខណៈជាអ្នកជាសះស្បើយ ៥នាក់។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,៥៣៥នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៦,៤៤២នាក់,…

កម្ពុជា-ថៃ៖ កម្ពុជាផ្តល់ឱសានវាទ២៤ម៉ោង ឲ្យថៃបើកច្រកព្រំដែនឡើងវិញ បើមិនដូច្នោះនឹងហាមឃាត់ការនាំចូលបន្លែ-ផ្លែឈើ

កម្ពុជា ទុកពេលឲ្យថៃ ២៤ម៉ោង ក្នុងការបេីកព្រំដែនទាំងអស់ឡើងវិញ Heang – (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអញ្ជើញថ្លែងសារពិសេស ពាក់ព័ន្ធពលករខ្មែរនៅថៃ និងការបិទព្រំដែនឯកតោភាគីរបស់យោធាថៃ ព្រមទាំងស្ថានភាពថ្មីៗនៃជម្លោះព្រំដែនកម្ពុជា-ថៃ។ នៅក្នុងការថ្លែងសារពិសេស សម្តេចបានប្រកាសដូច្នេះថា …

ព្យុះទីហ្វុង Wutip៖ វៀតណាមរងគ្រោះធ្ងន់ មនុស្ស ៧នាក់ស្លាប់ ផ្ទះជាង ១០០ខ្នង និងដំណាំ ៦០,០០០ហិកតាខូចខាត

វៀតណាម៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៧នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងប្រទេសវៀតណាមដោយសារតែឥទ្ធិពលរបស់ខ្យល់ព្យុះទីហ្វុង Wutip នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃចន្ទ ទី១៦ ខែមិថុនា។ ព្យុះទីហ្វុង Wutip ដែលកំពុងវាយប្រហារនៅក្នុងប្រទេសវៀតណាមនៅពេលនេះ គឺជាព្យុះដែលបានបោកបក់មកពីតំបន់ភាគខាងត្បូងប្រទេសចិន និងបោកបក់ក្នុងល្បឿន ១២៨គីឡូម៉ែត្រក្នុងមួយម៉ោង។ បើតាមអាជ្ញាធរវៀតណាមបានឱ្យដឹងថា ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សស្លាប់អស់ចំនួន ៧នាក់ហើយ ឥទ្ធិពលរបស់ព្យុះទីហ្វុង Wutip ក៏បានបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ជាង…

ផ្ទះអាជីវកម្ម បុរី មេគង្គ លែន: បង់ត្រឹម 5% កាន់សោរចូលភ្លាម! ឱកាសពិសេសប្រូម៉ូសិន «ផ្ទះអាជីវកម្មក្នុងក្ដីស្រមៃ» ក្នុងខែមិថុនានេះ

(ភ្នំពេញ)៖ លែងជាបញ្ហាទៀតហើយ! មានតែ ៥% តែប៉ុណ្ណោះ អាចក្លាយជាម្ចាស់ផ្ទះអាជីវកម្ម ចូលនៅនិងប្រកបអាជីវកម្មបានភ្លាមៗ ជាមួយ បុរី មេគង្គ លែន! សម្រាប់ខែមិថុនានេះ បុរី មេគង្គ លែន មានប្រូម៉ូសិន «ផ្ទះអាជីវកម្មក្នុងក្ដីស្រមៃ» ដែលមានការផ្តល់ជូនយ៉ាងពិសេសអស្ចារ្យជូនដល់អតិថិជនគឺ៖ មានត្រឹម 5%…

ព្រំដែនកម្ពុជា-ថៃ៖ កិច្ចប្រជុំ JBC ថ្ងៃទី២ ចាប់ផ្ដើមដោយកិច្ចចង្អៀត មុនជំនួបផ្លូវការ

ភ្នំពេញ ៖ កិច្ចប្រជុំថ្ងៃទី២ របស់គណៈកម្មការព្រំដែនចម្រុះ JBC មិនទាន់បានចាប់ផ្ដើមទេ គិតត្រឹមម៉ោង ១០ និង ៥០នាទីព្រឹក ១៥ មិថុនា។ កិច្ចប្រជុំនេះបានធ្វើឡើងនាសណ្ឋាគារសូហ្វីតែលភ្នំពេញ។ ប្រធានគណៈប្រតិភូពីកម្ពុជា លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងប្រធានប្រតិភូថៃ លោក…