ផ្ទុះអាវុធ៖ នគរបាលបាញ់គំរាម២គ្រាប់ ឃាត់ខ្លួនជនបែកថ្នាំរត់គេចខ្លួនបម្រុងផ្លោះរបងស្ថានទូតអាមេរិកនៅភ្នំពេញ
រាជធានីភ្នំពេញ ៖ ជនបែកថ្នាំម្នាក់បានរត់គេចពីសមត្ថកិច្ចនគរបាលខណ្ឌដូនពេញ រត់ស្ទុះបម្រុងផ្លោះរបង ត្រូវនគរបាលការពារទូតដកកាំភ្លើងបាញ់គំរាមចំនួន០២គ្រាប់ឃាត់បានភ្លាមៗ ។ ហេតុការណ៍នេះដែរ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចក្បែររង្វង់មូលវត្តភ្នំ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ប្រភពព័តមានពីប្រជាពលរដ្ឋបានអោយដឹងថា មុនកើតហេតុមាននគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ បានធ្វើការស្ទាក់ដេញចាប់ ជនសង្ស័យម្នាក់ (បែកថ្នាំ)…
