ធ្លាក់យន្តហោះឥណ្ឌា៖ តួលេខអ្នកស្លាប់កើនដល់ ២៧៩នាក់
ឥណ្ឌា៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះឥណ្ឌាបានកើនឡើងដល់ចំនួន ២៧៨នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសៅរ៍ ទី១៤ ខែមិថុនា។ សូមបញ្ជាក់ថា យន្តហោះដឹកអ្នកដំណើរដែលបានជួបគ្រោះថ្នាក់នេះគឺមានផ្ទុកមនុស្សសរុបចំនួន ២៤២នាក់ តែក្នុងពេលដែលធ្លាក់គឺយន្តហោះបានធ្លាក់ទៅបុកអគារស្នាក់នៅរបស់បុគ្គលិកមួយកន្លែង និងបានបង្កឱ្យក្រុមពលរដ្ឋដែលកំពុងនៅក្នុងអគារនោះជាច្រើននាក់ត្រូវស្លាប់និងរងរបួសផងដែរ។ សូមបញ្ជាក់ជូនផងដែរថា នៅក្នុងចំណោមមនុស្សទាំងអស់ ២៤២នាក់នៅយន្តហោះនោះគឺមានមនុស្សចំនួន ២៤១នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងមានអ្នកដំណើរម្នាក់ដែលបានលោតចេញតាមទ្វារមានអាសន្នទាន់ពេលវេលាគឺមានសំណាងនៅរស់មានជីវិតតែកំពុងរងរបួសធ្ងន់ធ្ងរ។…
