admin

administrator

ហ្វីលីពីនខិតជិតឈានជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ តាមការវាយតម្លៃធនាគារពិភពលោក

ធនាគារពិភពលោកបានវាយតម្លៃថា ប្រទេសហ្វីលីពីនកំពុងខិតជិតក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ដោយផ្អែកលើនិន្នាការកំណើនបច្ចុប្បន្ននៃប្រាក់ចំណូលជាតិសរុប (GNI) សម្រាប់មនុស្សម្នាក់។ កាសែតជាភាសាអង់គ្លេស Philippine Star បានដកស្រង់សម្តីអ្នកផ្តល់ប្រាក់កម្ចីពហុភាគីថា ហ្វីលីពីនត្រូវបានគេព្យាករណ៍ថានឹងនៅជិតកម្រិតចំណូលមធ្យមកម្រិតខ្ពស់។ បញ្ជីចំណាត់ថ្នាក់ និងកម្រិតចំណូលថ្មីរបស់ធនាគារនឹងធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី 1 ខែកក្កដា។ ទិន្នន័យដែលចេញផ្សាយដោយ ធនាគារពិភពលោក កាលពីឆ្នាំមុនបានបង្ហាញថា ប្រទេសហ្វីលីពីននៅតែជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ជាមួយនឹង GNI…

នគរបាលបាត់ដំបងបង្ក្រាបជោគជ័យក្រុមលួចកាត់ខ្សែភ្លើង ឃាត់ខ្លួនបាន៣នាក់

ខេត្តបាត់ដំបង៖ នគរបាលស្រុកសង្កែបានបង្ក្រាបជោគជ័យក្រុមលួចកាត់ខ្សែភ្លើង ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ ក្រោយពីមានករណីលួចកើតឡើងនៅភូមិទួលល្វៀង ឃុំអូរដំបង២។ ព្រឹត្តិការណ៍នេះកើតឡើងកាលពីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅភូមិទួលល្វៀង ដែលជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានហែករបងចូលលួចកាត់ខ្សែភ្លើងរបស់ជនរងគ្រោះឈ្មោះ ឡុង សុជាភា អាយុ៤១ឆ្នាំ អស់ប្រវែងប្រហែល៥០ម៉ែត្រ។ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ កម្លាំងនគរបាលបានស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាន និងបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់។…

ព្រឹត្តិការណ៍អាកាសធាតុថ្ងៃទី២៥-២៧ មីនា៖ ខេត្តខ្លះមានភ្លៀងធ្លាក់ ខេត្តខ្លះគ្មានភ្លៀង

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងអំពីស្ថានភាពអាកាសធាតុនៅទូទាំងប្រទេសកម្ពុជា សម្រាប់រយៈពេលចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦នេះ។ យោងតាមក្រសួង របបខ្យល់មូសុងឦសាន ដែលកំពុងបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា នឹងមានឥទ្ធិពលលើអាកាសធាតុនៅកម្ពុជា។ ក្រសួងបានបញ្ជាក់ពីស្ថានភាពអាកាសធាតុតាមតំបន់ផ្សេងៗដូចខាងក្រោម៖ ១. តំបន់វាលទំនាប៖ សីតុណ្ហភាពនឹងមានចន្លោះពី២៣°C ដល់៣៦°C។ ខ្យល់នឹងបក់មកពីទិសឦសាន…

ចិនរកឃើញរ៉ែកម្រដ៏ធំសម្បើម បង្កើនធនធានបម្រុងជាង៣០០%

ក្រសួងធនធានធម្មជាតិចិន (MNR) បានប្រកាសពីការរកឃើញរ៉ែថ្មីដ៏ធំសម្បើមនៅស្រុកមៀននីង ខេត្តស៊ីឈួន ដែលត្រូវបានចាត់ទុកជារ៉ែកម្រធំជាងគេទីពីរនៅលើពិភពលោក។ យោងតាមការចុះផ្សាយរបស់ CCTV កាលពីថ្ងៃទី២៤មីនា ការរកឃើញនេះរួមមានរ៉ែអុកស៊ីដប្រមាណ៩៦,៦៥៦លានតោន ហ្វ្លុយអូរីត២៧១,៣៥៤លានតោន និងបារីត៣៧២,២៧៧លានតោន។ លោក Wu Chenhui អ្នកវិភាគឯករាជ្យបានអះអាងថា រ៉ែកម្រគឺជាធនធានយុទ្ធសាស្ត្រដ៏សំខាន់ ហើយការគ្រប់គ្រងដំណើរការជីកយករ៉ែមានសារៈសំខាន់សម្រាប់សន្តិសុខធនធានជាតិ។ ការរកឃើញនេះតំណាងឲ្យការកើនឡើងនៃធនធានបម្រុងជាង៣០០% និងមានសារៈសំខាន់យ៉ាងខ្លាំងនៅពេលដែលតម្រូវការរ៉ែសំខាន់ៗទូទាំងពិភពលោកកាន់តែខ្លាំងឡើង។

ហ្វីលីពីនប្រកាសអាសន្នថាមពលជាតិ ដោយសារជម្លោះមជ្ឈិមបូព៌ាបង្កវិបត្តិថាមពលពិភពលោក

ភ្នំពេញ – ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺរឌីណង់ ម៉ាកូស ជូណៀ បានប្រកាសពី«អាសន្នថាមពលជាតិ»កាលពីថ្ងៃអង្គារ ដើម្បីឆ្លើយតបទៅនឹងវិបត្តិថាមពលដែលបង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ា។ លោកម៉ាកូសបានថ្លែងថា៖ «ការផ្គត់ផ្គង់ថាមពលរបស់ហ្វីលីពីនកំពុងខិតកាន់តែជិតគ្រោះថ្នាក់។ ការប្រកាសអាសន្នថាមពលជាតិនឹងអនុញ្ញាតឱ្យរដ្ឋាភិបាលអនុវត្តវិធានការឆ្លើយតប និងសម្របសម្រួលក្រោមច្បាប់ដែលមានស្រាប់»។ សេចក្ដីប្រកាសអាសន្ននេះនឹងនៅតែមានសុពលភាពរយៈពេល១ឆ្នាំ ដោយអនុញ្ញាតឱ្យរដ្ឋាភិបាលទិញប្រេងឥន្ធនៈ និងផលិតផលប្រេងកាត ហើយបើចាំបាច់អាចបង់ប្រាក់ជាមុនសម្រាប់កិច្ចសន្យាទិញពីអ្នកផ្គត់ផ្គង់។ ជាផ្នែកមួយនៃការឆ្លើយតបក្នុងគ្រាអាសន្ន គណៈកម្មាធិការមួយត្រូវបានបង្កើតឡើង ដើម្បីធានាបាននូវការផ្គត់ផ្គង់…

ដាស់តឿន! រលកកម្ដៅខ្លាំងដល់ ៤២°C នឹងបោះបោកខេត្តខ្លះរហូតដល់ថ្ងៃទី៧ មេសា

ភ្នំពេញ៖ ស្ថាប័នជំនាញបានដាស់តឿនពីរលកកម្ដៅដ៏គ្រោះថ្នាក់មួយ ដែលនឹងបោះបោកលើខេត្តចំនួន៥ រហូតដល់ថ្ងៃទី៧ ខែមេសា ខាងមុខនេះ។ យោងតាមសេចក្ដីជូនដំណឹងរបស់មន្ទីរធនធានទឹកនៃខេត្តទាំង៥ ដែលចេញផ្សាយនៅថ្ងៃទី២៥ មីនា ខេត្តបាត់ដំបង ស្ទឹងត្រែង ត្បូងឃ្មុំ កំពង់ធំ និងព្រះវិហារ នឹងជួបប្រទះនូវកម្ដៅហក់ឡើងខ្លាំង ចន្លោះ ៣៧°C ទៅដល់ ៤២°C។ រលកកម្ដៅនេះនឹងចាប់ផ្ដើមពីថ្ងៃទី២៦…

គីម ជុងអ៊ុន សន្យាពង្រឹងឋានៈនុយក្លេអ៊ែរ និងចាត់ទុកកូរ៉េខាងត្បូងជា «សត្រូវគ្រោះថ្នាក់»

ភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង (KCNA) បានរាយការណ៍ថា មេដឹកនាំលោក គីម ជុងអ៊ុន បានសន្យាពង្រឹងឋានៈប្រទេសរបស់ខ្លួនជាមហាអំណាចនុយក្លេអ៊ែរ ខណៈដណ្តើមជំហរម៉ឺងម៉ាត់ប្រឈមមុខកូរ៉េខាងត្បូង។ នៅក្នុងសុន្ទរកថានៅថ្ងៃទី២៤មីនា លោកគីមបានព្រមានពីផលវិបាកធ្ងន់ធ្ងរ ប្រសិនបើមានការញុះញង់ពីសេអ៊ូល។ លោកបានបញ្ជាក់ថា ឋានៈនុយក្លេអ៊ែររបស់កូរ៉េខាងជើងនឹងមិនផ្លាស់ប្តូរ និងបន្តប្រយុទ្ធប្រឆាំងនឹង«កងកម្លាំងសត្រូវ»។ «សេចក្តីថ្លៃថ្នូរ ផលប្រយោជន៍ និងជ័យជម្នះរបស់ប្រទេសអាចត្រូវបានធានាដោយមហាអំណាចដ៏មានឥទ្ធិពលបំផុត។ យើងត្រៀមខ្លួនរួចជាស្រេចដើម្បីឆ្លើយតបទៅនឹងជម្រើសណាមួយដែលសត្រូវប្រកាន់យក» លោកគីមបានថ្លែង។ លោកគីមក៏បានចោទប្រកាន់សហរដ្ឋអាមេរិកពីបទបង្ក«ភេរវកម្ម…

គីម ជុងអ៊ុន ប្តេជ្ញាគាំទ្ររុស្ស៊ីជានិរន្តរ៍ ក្រោយទទួលសារអបអរពីពូទីន

ភ្នំពេញ – មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសរសេរសារឆ្លើយតបថ្លែងអំណរគុណទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ក្រោយទទួលសារអបអរសាទរចំពោះការបោះឆ្នោតអនុញ្ញាតឲ្យបន្តកាន់អំណាចអាណត្តិទី៣។ ក្នុងសារនៅថ្ងៃទី២៤មីនា លោកគីម ជុងអ៊ុន បានបញ្ជាក់ថា៖ «ទីក្រុងព្យុងយ៉ាងនឹងនៅជាមួយទីក្រុងមូស្គូជានិច្ច ហើយនេះជាជម្រើស និងឆន្ទៈដ៏រឹងមាំរបស់យើង»។ យោងតាមប្រព័ន្ធផ្សព្វផ្សាយផ្លូវការ KCNA…

កម្មកររោងចក្រ ២៦នាក់ដួលសន្លប់ក្នុងម៉ោងការងារ កើតឡើងដោយសារភ័យស្លន់ស្លោតៗគ្នា

ខេត្តតាកែវ៖ កម្មកររោងចក្រកាត់ដេរ «ហ្គោលឌិនភីស» ចំនួន ២៦នាក់ ដែលភាគច្រើនជាស្រី (២៤នាក់) បានដួលសន្លប់ជាបន្តបន្ទាប់ក្នុងម៉ោងការងារ នារសៀលថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២៦។ អាជ្ញាធរស្រុកគិរីវង់ បានចុះអន្តរាគមន៍សង្គ្រោះភ្លាមៗ ដោយដឹកជញ្ជូនជនរងគ្រោះទាំងអស់ទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់។ លោក ងួន ឌីណា អភិបាលស្រុកគិរីវង់ បានដឹកនាំកម្លាំងចម្រុះចុះទៅសម្របសម្រួលការសង្គ្រោះ។…

ព្យាករណ៍អាកាសធាតុ ៣ថ្ងៃខាងមុខ៖ ភ្លៀងធ្លាក់នៅតំបន់ខ្លះ ខ្យល់កន្ត្រាក់អាចកើតឡើង

ភ្នំពេញ – ក្រសួងធនធានទឹក និងឧតុនិយមបានចេញព្យាករណ៍អាកាសធាតុសម្រាប់រយៈពេល ៣ថ្ងៃខាងមុខ (២៤-២៦ មីនា ២០២៦) ដោយព្យាករថា នឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅតំបន់ខ្លះ។ របបខ្យល់មូសុងឦសាន ដែលកំពុងបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា នឹងបន្តមានឥទ្ធិពលលើប្រទេសកម្ពុជា។ តំបន់វាលទំនាប សីតុណ្ហភាពនឹងមានពី ២៣°C ដល់…