admin

administrator

កម្ពុជាឯករាជ្យ! សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសធានាការផ្គត់ផ្គង់អគ្គិសនី និងអ៊ីនធឺណិតដោយខ្លួនឯង ឆ្លើយតបការគំរាមកាត់ផ្តាច់ពីថៃ

ភ្នំពេញ ៖ សម្ដេចមហា​បវរធិបតី នាយករដ្ឋមន្ត្រី បានអះអាងថា ៖ «ចាប់ពីម៉ោង ១២ យប់នេះក្រុមហ៊ុនបណ្ដាញខ្សែកាបអុបទិក ឬប្រតិបត្តិករអ៊ីនធឺណិតទាំងអស់នៅកម្ពុជា និងបញ្ចប់ការទិញអ៊ីនធឺណិត (Internet Bandwidth) ពីប្រទេសថៃ ដោយសារយើងមានលទ្ធភាពផ្គត់ផ្គង់សេវាអ៊ីនធឺណិតគ្រប់គ្រាន់ដោយខ្លួនឯង។» តាមរយៈសំណេក្នុងបណ្តាញទំនាក់ទំនងសង្គមផ្លូវការនៅយប់ថ្ងៃទី ១២ មិថុនានេះ សម្តេចមហាបវរធិបតី ហ៊ុន…

គ្រោះថ្នាក់ចរាចរណ៍៖ ឡានដឹកថ្មបុកឡានដឹកជ្រូកក្រឡាប់ធ្លាក់ផ្លូវជាតិលេខ៤ របួស៣នាក់

ខេត្តកំពង់ស្ពឺ​៖ មនុស្ស​ចំនួន​០៣​នាក់​បាន​រង​របួស ហើយ​ត្រូវ​បាន​រថយន្ត​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍រវាង​រថយន្ត​ដឹក​កំទេច​ថ្ម​​បុកជាមួយ​រថយន្ត​ដឹក​ជ្រូក​ ចំ​ពីមុខ​យ៉ាង​ពេញទំហឹង​។ ហេតុការណ៍​​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៤​និង​០៥​នាទី​រសៀល​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៥ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​(១០៦-​ទៅ​លេខ​១០៧) ត្រង់​ចំណុច​ភូមិ​ទី​៦ ឃុំ​យាយ​ម៉ៅ​ពេជ្រនិល ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។ នគរបាល​ស្រុក​ភ្នំស្រួច​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​មាន រថយន្ត​០១​គ្រឿង​  ម៉ាក​ម៉ី​ស​ស៊ុ​យ​ប៊ី​ស៊ី ពណ៌​ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​3F-4869…

ជំនន់ទឹកភ្លៀងកោះកុង៖ ភ្លៀងធ្លាក់ខ្លាំងមិនធម្មតា បង្កជន់លិចក្រុងខេមរភូមិន្ទយ៉ាងគំហុក

ខេត្តកោះកុង ៖ ក្រុង​ខេមរភូមិន្ទ ជា​តំបន់​មួយ​ជាប់​នឹង​មាត់សមុទ្រ​ដូច​ខេត្ត​៣​ទៀត​ដែរ គឺខេត្ត​ព្រះ​សីហ​នុ ខេត្តកំពត និង​ខេត្ត​កែប ​ដែល​សុទ្ធសឹងតែ​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ឥត​ឈប់​ឈរ នា​រដូវវស្សា​នេះ ។ ដោយឡែក ខេត្តកោះកុង​ក្នុង​រដូវវស្សា​ឆ្នាំ​នេះ អាកាសធាតុ​មាន​លក្ខណៈ​ខុស​ប្លែក​ពី​ឆ្នាំ​មុន​ៗ ដោយសារ​មាន​ភ្លៀង​ធ្លាក់​ស្ទើរតែ​គ្មាន​ពន្លឺ​ថ្ងៃ និង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ ធ្វើ​ឱ្យ​លំនៅ​ឋាន តូប​លក់ដូរ និង​ដើមឈើ​នៅ​តាម​តំបន់ឆ្នេរ ប៉ើង និង​ដួល​រលំ​ជា​បន្តបន្ទាប់​គួរ​ឱ្យ​កត់សម្គាល់…

សមត្ថកិច្ចជំនាញ បង្ក្រាប៖ ឃាត់រថយន្តដឹកពងមាន់ខុសច្បាប់ ៣០០០០គ្រាប់ ពីវៀតណាម ចូលភ្នំពេញ

(រាជធានីភ្នំពេញ)៖ នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្ដម ហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅរសៀលថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រថយន្តមួយគ្រឿង ដឹកពងមាន់ចំនួន ១០០ដុំ ស្មើនឹង ៣០០០០គ្រាប់ ចេញពីប្រទេសវៀតណាម…

អំពាវនាវអភិបាលខេត្តកណ្ដាល៖ ប្រជាពលរដ្ឋក្រុងតាខ្មៅ សូមចូលរួមសម្អាតគម្របលូបង្ហូរទឹកភ្លៀងឱ្យបានស្រឡះល្អ ដើម្បីរំដោះទឹក និងបញ្ចៀសការជន់លិច

(ខេត្តកណ្ដាល)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានោ្យដឹងថា អភិបាលខេត្តកណ្ដាល សំណូមពរប្រជាពលរដ្ឋ រស់នៅក្នុងក្រុងតាខ្មៅ ចូលរួមសំអាតគម្របលូបង្ហូរទឹកភ្លៀងឱ្យបានស្រឡះល្អ ដើម្បីសម្រួលដល់ការហូរទឹកនៅពេលមានភ្លៀងធ្លាក់ម្ដងៗ និងបញ្ជៀសការជន់លិចនៅក្រុងតាខ្មៅ។ ឯកឧត្តម គួច ចំរើន អភិបាល…

អាជ្ញាបណ្ណមជ្ឈមណ្ឌលទិន្នន័យ (Data Center): ក្រសួងប្រៃសណីយ៍ ជូនដំណឹងជំរុញការស្នើសុំជាបន្ទាន់

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូន លោក លោកស្រី ជាម្ចាស់ ឬតំណាងក្រុមហ៊ុន សហគ្រាស និងសាខាក្រុមហ៊ុនបរទេស ទាំងអស់ជ្រាបថា រាល់ក្រុមហ៊ុនដែលមានបំណងបង្កើតនិងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យជូនអតិថិជន ដែលផ្ដល់សេវាកម្មមានជាអាទិ៍ ១-ការរក្សាទុកទិន្នន័យ ការបង្ហោះគេហទំព័រ និង/ឬអ៊ីម៉ែល ២-ការជួលទីតាំង និង/ឬម៉ាស៊ីនមេ ៣-ការថែទាំសុសវែរ និង/ឬគ្រឿងសម្ភារៈបរិក្ខារកុំព្យូទ័ររបស់អតិថិជនដែលដាក់ឱ្យដំណើរការនៅក្នុងមជ្ឈមណ្ឌលទិន្នន័យ ៤-ការការពារនិងរក្សាសុវត្ថិភាពទិន្នន័យនៅក្នុងមជ្ឈមណ្ឌលទិន្នន័យ…

ហោរាសាស្ត្រឆ្នាំ៖ លាភសំណាង​ធំ​សម្រាប់​ឆ្នាំកុរ ជូត និង​មមី! ការបណ្តាក់ទុន​ចំណេញ​កប់​ក្តោង ឡើងឋានៈ​ប្រាក់ខែ​កើន​ខ្ពស់

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ? ឆ្នាំកុរ បុគ្គល​ដែល​កើត​ក្នុង​ឆ្នាំកុរ កើតមក​គឺ​មាន​និស្ស័យ​ខ្ពស់​ជាមួយនឹង​ប្រាក់​តែ​ម្តង​។ ជា​ពិសេស មុខរបរ​ក៏​រីក​ចម្រើន​ទៅ​ៗ​ផង​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ការ​បណ្តាក់ទុន​ក​ក៏​អាច​ទទួល​បាន​ផល​ធំ​ផង​ដែរ​។ ឆ្នាំជូត អ្នក​ដែល​កើត​ក្នុង​ឆ្នាំជូត ពេល​ដែល​ចូល​ដល់​ខែ​ថ្មី នឹង​អាច​សម្រេច​គ្រប់​ការងារ​។ ជា​ពិសេស អ្នក​ក៏​អាច​ឡើង​ឋានៈ និង​ប្រាក់ខែ​ផង​ដែរ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​អាច​នាំ​ប្រាក់​ច្រើន​ណាស់​ជូន​អ្នក​ផ្ទះ​។ ឆ្នាំមមី មនុស្ស​ដែល​កើត​ក្នុង​ឆ្នាំមមី…

AI និងព័ត៌មានក្លែងក្លាយ៖ បច្ចេកវិទ្យា AI ក្លាយជាឧបករណ៍បង្កើតរឿងប្រឌិតនៅតាមព្រំដែនកម្ពុជា-ថៃ

ឃើញ​អត្ថបទ ស្តាប់​សំឡេង ឃើញ​រូបថត ហើយ​សូ​ម្បី​តែ​វី​ដេ​អូ ក៏​ត្រូវ​បាន​បញ្ញា​សិប្បនិម្មិត​ដែល​គេ ហៅ​ថា AI បង្កើត​ឡើង​បាន​ដែរ ។ ដូច្នេះ នៅ​ក្នុង​ស្ថានភាព​ដែល​បរិយាកាស​សង្គម និង​នយោបាយ ក៏​ដូច​ជា​សភាពការណ៍​តានតឹង​នៅ​តាម​ព្រំដែន ការ​ពិនិត្យ​ពិ​ច្ច័​យ​ព័ត៌មាន គួរតែ​ប្រុង​ប្រយ័ត្ន​ឲ្យ​មែនទែន ហើយ​សូមកុំ​ចេះ​តែ​ជឿ​គេ​ផ្សព្វផ្សាយ​ផ្តេសផ្តាស ។ ចាប់តាំងពី​ស្ថានភាព​ព្រំដែន មានការ​ប៉ះទង្គិច​គ្នា នៅ​មុំ​បី…

កិច្ចព្រមព្រៀងពាណិជ្ជកម្ម៖ អាមេរិក-ចិន ប្រកាសពីគោលការណ៍ក្របខណ្ឌដោះស្រាយទំនាស់

អា​មេ​រិ​ក​-​ចិន ៖ តាម​សារព័ត៌មាន​រដ្ឋ​ចិន​ថា សហរដ្ឋអាមេរិក​និង​ចិន​បាន​ព្រមព្រៀង​គ្នា​លើ​គោល​ការណ៍​នៃ​ក្រប​ខណ្ឌ​អនុវត្ត កិច្ចព្រមព្រៀង​ដែល​ចុះហត្ថលេខា​កាលពី​ខែ​មុន ដើម្បី​ដោះស្រាយ​ទំនាស់​ពា​ណិ​ជ្ច​កម្ម ។ ការ​ប្រកាស​នោះ​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​១០​មិថុនា​បន្ទាប់​ពី​ការ​ចរចា​២​ថ្ងៃ​នៅ​ក្រុង​ឡុ​ង​ដ៏​។ កាលពី​ស​ប្ដា​ហ៍​មុន​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​និង​សម​ភាគី​ចិន​លោក​សី​ុ​ជី​ន​ពីង បាន​ជួប​ពិភាក្សា​គ្នា​តាម​ទូរស័ព្ទ សំដៅ​សម្រាល​ភាព​តានតឹង​រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ​។ លោក​លី​ឆេ​ង​ហ្គា​ង​អនុរដ្ឋមន្ត្រី​ពា​ណិ​ជ្ច​កម្ម​ចិន និង​ជា​តំណាង​របស់​ក្រុង​ប៉េ​កាំ​ង​ទទួល​បន្ទុក​ពាណិជ្ជកម្ម​អន្តរ​ជាតិ​ថ្លែង​ថា ភាគី​ទាំង​២​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ដំបូង​មួយ ស្ដី​ពី​ក្រប​ខណ្ឌ​អនុវត្ត​កិច្ចព្រម​ព្រៀង​ដែល​សម្រេច​បាន​រវាង​មេដឹកនាំ​ទាំង​២​និង​កិច្ចព្រមព្រៀង​ក្នុង​ការ​ចរចា​កាលពី​ខែឧសភា​នៅ​ក្រុង​ហ្សុ​ឺ​ណែវ​។ ចាប់តាំងពី​ការ​ពិភាក្សា​គ្នា​នៅ​ក្រុង​ហ្សុ​ឺ​ណែវ​មក ក្រុង​វ៉ា​សិ​ុ​ន​តោន​និង​ក្រុង​ប៉េ​កាំ​ង សន្យា​ពី​ការ​ដោះ​ដូរ​គ្នា​លើ​សឺ​មី​កុង​ឌុ​ច​ទ័​រ​ឈានមុខ​បំផុត បញ្ញា​សិប្បនិម្មិត្ត ការ​ផ្ដល់​ទិដ្ឋាការ​ដល់​និស្សិត​ចិន​ដែល​រៀន​នៅ​តាម​បណ្ដា​សាកលវិទ្យាល័យ​អា​មេ​រិ​ក…

ពេជ្រ សូលីកា បញ្ជាក់​ច្បាស់ៗ៖ ក្រោយ​ផ្ទុះ​ការ​សង្ស័យ​ស្នេហ៍​ជាមួយ​បុរស​ម្នាក់ នាង​ថា​នៅ​តែ​ម្នាក់ឯង!

រាជធានី​ភ្នំពេញ ៖ មហាជន ជា​ពិសេស បណ្តា​អ្នកគាំទ្រ​បាន​នឹង​កំពុង​ដាក់​ការ​សង្ស័យ​ថា តារាចម្រៀង​នាង ពេជ្រ សូលី​កា កំពុង​ចាប់ផ្តើម​កសាង​ទំនាក់ទំនង​ស្នេហ៍​ជាមួយ​បុរសវ័យក្មេង​មួយ​រូប បន្ទាប់​ពី​គេ​បាន​ប្រទះ​ឃើញ​នាង​បណ្តើរ​បុរស​ប្លែក​មុខ​ចូលរួម​កម្មវិធី​មង្គលការ​របស់​អ្នកសិល្បៈ​កាលពី​ពេល​ថ្មី​ៗ​នេះ ។ វី​ដេ​អូ​ខ្លី​មួយ​ដែល​ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្តាញ​សង្គម​បាន​បង្ហាញ​ពី​តារាចម្រៀង​ស្រី​រូប​នេះ​បាន​បណ្តើរគ្នា​យ៉ាង​ត្រសង​ប្រៀប​បាន​នឹង​គូស្នេហ៍ និង​ជាមួយ​កូនប្រុស​របស់​នាង​ចូលរួម​កម្មវិធី​ពិធី​មង្គលការ​របស់​លោក ជី ដេ​វី​ដ និង​អ្នក​នាង ទេព បូ​ព្រឹក្ស ដែល​បាន​ធ្វើ​ឡើង​កាលពី​ពេល​ថ្មី​ៗ​នេះ ។រូបភាព​នេះ​កំពុង​ក្លាយជា​ចំណាប់អារម្មណ៍​សម្រាប់​មហាជន…