ការអប់រំសិស្ស៖ កម្ពុជា-ថៃ សម្រេចសម្រួលម៉ោងចេញចូលដល់សិស្សរៀននៅប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ ៖ កម្ពុជា-ថៃពិភាក្សាគ្នាសម្រួលពេលវេលាដល់សិស្សកម្ពុជាដែលមានឪពុកម្តាយស្នាក់នៅលក់ដូរនៅផ្សាររុងក្លឿ ចូលមកសិក្សានៅក្រុងប៉ោយប៉ែតចាប់ពីម៉ោង៦ដល់ម៉ោង៨ព្រឹកនិងចេញទៅវិញម៉ោង៥ដល់ម៉ោង៦ល្ងាច ។ ការពិភាក្សារវាងភាគីទាំង២ បានធ្វើឡើងកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។ លោក វ៉ាន់ ដារ៉ាន់ ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានឱ្យដឹងថា ក្រោយជួបពិភាក្សាររវាងអាជ្ញាធរកម្ពុជា-ថៃ បានសម្រេចសម្រួលពេលវេលាការចេញ.ចូលដល់សិស្សដែលមានឪពុកម្តាយស្នាក់នៅលក់ដូរផ្សាររ៉ូងក្លឿប្រទេសថៃ ដើម្បីចូលមកសិក្សានៅក្រុងប៉ោយប៉ែត ដោយអនុវត្តចាប់ពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥…
