វិស័យកាត់ដេរ៖ កម្ពុជា និងវៀតណាម សម្រុកនាំចេញផលិតផលកាត់ដេរទៅកាន់ទីផ្សារអាមេរិក ដោយបារម្ភពីបញ្ហាពន្ធ
សម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង ទំនិញធ្វើដំណើរ និងកាបូបត្រូវបានគេដឹងថា គឺជាផលិតផលដែលកម្ពុជាកំពុងតែសម្រុកនាំចេញ ជាពិសេស គឺទៅកាន់ទីផ្សារនៅសហរដ្ឋអាមេរិក ពីព្រោះតែការបារម្ភអំពីពន្ធ៤៩ ភាគរយ ខណ:ការចរចាត្រូវធ្វើបន្តទៀតនៅជុំទីបី ។ តាមស្ថិតិដែលមន្ត្រីក្រសួងពាណិជ្ជកម្ម បានបង្ហាញនៅក្នុងរង្វង់៤ខែ ដើមឆ្នាំ២០២៥នេះ កម្ពុជាបានកំពុងតែបង្កើនការនាំចេញសម្លៀកបំពាក់ដល់ទៅជាង ៣,១៤ពាន់លានដុល្លារកើនឡើងប្រមាណជា២១ភាគរយ ។ ទំនិញសម្រាប់ធ្វើដំណើរ និងកាបូប…
