admin

administrator

ហ្វីលីពីនប្រកាសអាសន្នថាមពលជាតិ ដោយសារជម្លោះមជ្ឈិមបូព៌ាបង្កវិបត្តិថាមពលពិភពលោក

ភ្នំពេញ – ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺរឌីណង់ ម៉ាកូស ជូណៀ បានប្រកាសពី«អាសន្នថាមពលជាតិ»កាលពីថ្ងៃអង្គារ ដើម្បីឆ្លើយតបទៅនឹងវិបត្តិថាមពលដែលបង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ា។ លោកម៉ាកូសបានថ្លែងថា៖ «ការផ្គត់ផ្គង់ថាមពលរបស់ហ្វីលីពីនកំពុងខិតកាន់តែជិតគ្រោះថ្នាក់។ ការប្រកាសអាសន្នថាមពលជាតិនឹងអនុញ្ញាតឱ្យរដ្ឋាភិបាលអនុវត្តវិធានការឆ្លើយតប និងសម្របសម្រួលក្រោមច្បាប់ដែលមានស្រាប់»។ សេចក្ដីប្រកាសអាសន្ននេះនឹងនៅតែមានសុពលភាពរយៈពេល១ឆ្នាំ ដោយអនុញ្ញាតឱ្យរដ្ឋាភិបាលទិញប្រេងឥន្ធនៈ និងផលិតផលប្រេងកាត ហើយបើចាំបាច់អាចបង់ប្រាក់ជាមុនសម្រាប់កិច្ចសន្យាទិញពីអ្នកផ្គត់ផ្គង់។ ជាផ្នែកមួយនៃការឆ្លើយតបក្នុងគ្រាអាសន្ន គណៈកម្មាធិការមួយត្រូវបានបង្កើតឡើង ដើម្បីធានាបាននូវការផ្គត់ផ្គង់…

ដាស់តឿន! រលកកម្ដៅខ្លាំងដល់ ៤២°C នឹងបោះបោកខេត្តខ្លះរហូតដល់ថ្ងៃទី៧ មេសា

ភ្នំពេញ៖ ស្ថាប័នជំនាញបានដាស់តឿនពីរលកកម្ដៅដ៏គ្រោះថ្នាក់មួយ ដែលនឹងបោះបោកលើខេត្តចំនួន៥ រហូតដល់ថ្ងៃទី៧ ខែមេសា ខាងមុខនេះ។ យោងតាមសេចក្ដីជូនដំណឹងរបស់មន្ទីរធនធានទឹកនៃខេត្តទាំង៥ ដែលចេញផ្សាយនៅថ្ងៃទី២៥ មីនា ខេត្តបាត់ដំបង ស្ទឹងត្រែង ត្បូងឃ្មុំ កំពង់ធំ និងព្រះវិហារ នឹងជួបប្រទះនូវកម្ដៅហក់ឡើងខ្លាំង ចន្លោះ ៣៧°C ទៅដល់ ៤២°C។ រលកកម្ដៅនេះនឹងចាប់ផ្ដើមពីថ្ងៃទី២៦…

គីម ជុងអ៊ុន សន្យាពង្រឹងឋានៈនុយក្លេអ៊ែរ និងចាត់ទុកកូរ៉េខាងត្បូងជា «សត្រូវគ្រោះថ្នាក់»

ភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង (KCNA) បានរាយការណ៍ថា មេដឹកនាំលោក គីម ជុងអ៊ុន បានសន្យាពង្រឹងឋានៈប្រទេសរបស់ខ្លួនជាមហាអំណាចនុយក្លេអ៊ែរ ខណៈដណ្តើមជំហរម៉ឺងម៉ាត់ប្រឈមមុខកូរ៉េខាងត្បូង។ នៅក្នុងសុន្ទរកថានៅថ្ងៃទី២៤មីនា លោកគីមបានព្រមានពីផលវិបាកធ្ងន់ធ្ងរ ប្រសិនបើមានការញុះញង់ពីសេអ៊ូល។ លោកបានបញ្ជាក់ថា ឋានៈនុយក្លេអ៊ែររបស់កូរ៉េខាងជើងនឹងមិនផ្លាស់ប្តូរ និងបន្តប្រយុទ្ធប្រឆាំងនឹង«កងកម្លាំងសត្រូវ»។ «សេចក្តីថ្លៃថ្នូរ ផលប្រយោជន៍ និងជ័យជម្នះរបស់ប្រទេសអាចត្រូវបានធានាដោយមហាអំណាចដ៏មានឥទ្ធិពលបំផុត។ យើងត្រៀមខ្លួនរួចជាស្រេចដើម្បីឆ្លើយតបទៅនឹងជម្រើសណាមួយដែលសត្រូវប្រកាន់យក» លោកគីមបានថ្លែង។ លោកគីមក៏បានចោទប្រកាន់សហរដ្ឋអាមេរិកពីបទបង្ក«ភេរវកម្ម…

គីម ជុងអ៊ុន ប្តេជ្ញាគាំទ្ររុស្ស៊ីជានិរន្តរ៍ ក្រោយទទួលសារអបអរពីពូទីន

ភ្នំពេញ – មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសរសេរសារឆ្លើយតបថ្លែងអំណរគុណទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ក្រោយទទួលសារអបអរសាទរចំពោះការបោះឆ្នោតអនុញ្ញាតឲ្យបន្តកាន់អំណាចអាណត្តិទី៣។ ក្នុងសារនៅថ្ងៃទី២៤មីនា លោកគីម ជុងអ៊ុន បានបញ្ជាក់ថា៖ «ទីក្រុងព្យុងយ៉ាងនឹងនៅជាមួយទីក្រុងមូស្គូជានិច្ច ហើយនេះជាជម្រើស និងឆន្ទៈដ៏រឹងមាំរបស់យើង»។ យោងតាមប្រព័ន្ធផ្សព្វផ្សាយផ្លូវការ KCNA…

កម្មកររោងចក្រ ២៦នាក់ដួលសន្លប់ក្នុងម៉ោងការងារ កើតឡើងដោយសារភ័យស្លន់ស្លោតៗគ្នា

ខេត្តតាកែវ៖ កម្មកររោងចក្រកាត់ដេរ «ហ្គោលឌិនភីស» ចំនួន ២៦នាក់ ដែលភាគច្រើនជាស្រី (២៤នាក់) បានដួលសន្លប់ជាបន្តបន្ទាប់ក្នុងម៉ោងការងារ នារសៀលថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២៦។ អាជ្ញាធរស្រុកគិរីវង់ បានចុះអន្តរាគមន៍សង្គ្រោះភ្លាមៗ ដោយដឹកជញ្ជូនជនរងគ្រោះទាំងអស់ទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់។ លោក ងួន ឌីណា អភិបាលស្រុកគិរីវង់ បានដឹកនាំកម្លាំងចម្រុះចុះទៅសម្របសម្រួលការសង្គ្រោះ។…

ព្យាករណ៍អាកាសធាតុ ៣ថ្ងៃខាងមុខ៖ ភ្លៀងធ្លាក់នៅតំបន់ខ្លះ ខ្យល់កន្ត្រាក់អាចកើតឡើង

ភ្នំពេញ – ក្រសួងធនធានទឹក និងឧតុនិយមបានចេញព្យាករណ៍អាកាសធាតុសម្រាប់រយៈពេល ៣ថ្ងៃខាងមុខ (២៤-២៦ មីនា ២០២៦) ដោយព្យាករថា នឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅតំបន់ខ្លះ។ របបខ្យល់មូសុងឦសាន ដែលកំពុងបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា នឹងបន្តមានឥទ្ធិពលលើប្រទេសកម្ពុជា។ តំបន់វាលទំនាប សីតុណ្ហភាពនឹងមានពី ២៣°C ដល់…

អ៊ីរ៉ង់បន្តវាយប្រហារអ៊ីស្រាអែល អ្នករងរបួសកើនដល់ជិត ៥,០០០នាក់

ការវាយប្រហារតាមអាកាសរបស់អ៊ីរ៉ង់ទៅលើអ៊ីស្រាអែលនៅថ្ងៃទី២៣ មីនា ឆ្នាំ២០២៦ បានបណ្ដាលឱ្យមានអ្នករងរបួសបន្ថែមទៀត ៦០នាក់ ដែលធ្វើឱ្យចំនួនសរុបកើនឡើងដល់ ៤,៧៧៣នាក់។ ក្នុងចំណោមនេះ មាន១០៨នាក់នៅតែកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ យោងតាមទីភ្នាក់ងារព័ត៌មាន Anadolu ដែលយកព័ត៌មានពីក្រសួងសុខាភិបាលអ៊ីស្រាអែល បានបង្ហាញថា ស្ថានភាពសង្គ្រាមក្នុងតំបន់មជ្ឈិមបូព៌ាបានកាន់តែធ្ងន់ធ្ងរឡើង។ ភ្លើងសង្គ្រាមបានឆាបឆេះយ៉ាងសន្ធោសន្ធៅក្រោយប្រតិបត្តិការយោធារួមគ្នារវាងអាមេរិក និងអ៊ីស្រាអែល នៅថ្ងៃទី២៨ កុម្ភៈ ដែលបានសម្លាប់មនុស្សជាង ១,៣៤០នាក់…

Grab ចំណាយ ៦០០ លានដុល្លារ ទិញ Foodpanda នៅតៃវ៉ាន់ ពង្រីកអាជីវកម្មក្រៅតំបន់ជាលើកដំបូង

ក្រុមហ៊ុន Grab ដែលជាក្រុមហ៊ុនដឹកអ្នកដំណើរ និងដឹកជញ្ជូនធំបំផុតនៅអាស៊ីអាគ្នេយ៍ កំពុងរៀបចំគម្រោងចំណាយប្រាក់ចំនួន ៦០០ លានដុល្លារ ដើម្បីទិញអាជីវកម្មដឹកជញ្ជូនអាហារ Foodpanda នៅតៃវ៉ាន់ ពីក្រុមហ៊ុន Delivery Hero។ នេះជាការពង្រីកអាជីវកម្មក្រៅតំបន់ជាលើកដំបូងរបស់ក្រុមហ៊ុន។ ការទិញនេះនឹងផ្តល់ឱ្យ Grab មានមូលដ្ឋានអាជីវកម្មដឹកជញ្ជូនដ៏សំខាន់នៅក្រៅអាស៊ីអាគ្នេយ៍ ដើម្បីគាំទ្រយុទ្ធសាស្ត្រពង្រីក ដែលផ្អែកលើបច្ចេកវិទ្យា AI…

រថយន្តសាំងយ៉ុងបុករបាំងថ្មពុះចែកទ្រូងផ្លូវ ខូចខាតដំណំនៅចំការមន

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យភ័យខ្លាចបានកើតឡើងនៅព្រលឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅពេលរថយន្តសាំងយ៉ុងដឹកបន្លែមួយគ្រឿងបើកលឿនជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវនៅក្បែរស្ពានអាកាសចំការមន។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ គ្រោះថ្នាក់នេះបានកើតឡើងនៅម៉ោង ៣:១៥នាទីព្រលឹម នៅលើផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ រថយន្តសាំងយ៉ុងពណ៌សផ្លាកលេខភ្នំពេញ 2S-0455 បានបើកបរដោយបុរសម្នាក់ពីទិសខាងត្បូងទៅខាងជើងក្នុងល្បឿនលឿន។ នៅពេលឈានដល់ចំណុចក្បែរស្ពានអាកាសចុងខាងជើង រថយន្តបានរ៉េចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឱ្យរបាំងថ្មបាក់១កង់ និងរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ សំណាងល្អដែលមិនមានអ្នករងគ្រោះថ្នាក់ធ្ងន់ធ្ងរ។ បន្ទាប់ពីកើតហេតុ…

នារី២នាក់ជិះម៉ូតូបុករថយន្តអូឌីពីក្រោយ ក្នុងពេលយប់យ៉ាងខ្លាំងនៅភ្នំពេញ

ភ្នំពេញ៖ ហេតុការណ៍ថ្មីមួយបានកើតឡើងនៅរាជធានីភ្នំពេញ នៅពេលដែលនារីពីរនាក់បានជិះម៉ូតូស្កូបបុករថយន្តអូឌី Q7 ដែលកំពុងចតស្ងៀមពីក្រោយ បណ្តាលឱ្យរថយន្តទាំងពីររងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១យប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវឡើងទៅស្ពានកោះនរា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ តាមការរាយការណ៍ មុនពេលកើតហេតុ រថយន្តម៉ាក AUDI Q7 ពណ៌ស ផ្លាកលេខភ្នំពេញ2AJ-6513…